ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀ.ន ​ប្រុស​ស្រី ​៣នាក់ ត្រូវចាប់ខ្លួន ជាបន្តបន្ទាប់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ជនសង្ស័យប្រុស-ស្រី ចំនួន ០៣នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគ​រ​​​បាលក្រុងសិរីសោភ័ណ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត…

បន្ទាយមានជ័យ៖ ជនសង្ស័យប្រុស-ស្រី ចំនួន ០៣នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគ​រ​​​បាលក្រុងសិរីសោភ័ណ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន ចុះបង្រ្កាបចាប់​ឃាត់ខ្លួនជាបន្តបន្ទាប់ នៅវេលាម៉ោង១១និង១០នាទីព្រឹក​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅចំណុចជាប់វិទ្យាល័យអូរអំបិល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានប្រជាពលរដ្ឋរាយការណ៍ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទ​បញ្ជាឲ្យលោកដឹកនាំកម្លាំងនគរបាលការិយាល័យ​ជំនាញ​ប្រឆាំងគ្រឿងញៀន និងកម្លាំងផ្នែកប្រឆាំងគ្រឿង​ញៀន អធិការដ្ឋាននគរបាលក្រុងសិរីសោ​ភ័ណ ចុះដល់ទីតាំង និងឃាត់ខ្លួជនសង្ស័យប្រុស​ស្រីចំនួន ០៣នាក់ ១/-ឈ្មោះ ចាន់ សីហា ហៅ កណ្តុរ ភេទប្រុសអាយុ ៣៧ ឆ្នាំ,២/-ឈ្មោះ ពេជ្រ មុំ ភេទស្រី អា​យុ ​២៧ឆ្នាំ ទាំង០២នាក់ នៅភូមិអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សម្ភារៈដកហូតបានមានម្សៅ​ក្រាមពណ៌សថ្លាំ ២២កូនថង់ ទម្ងន់ ៦.៧៦ក្រាម ថ្នាំប្រភេទគ្រាប់ពណ៌ក្រហម ០៦គ្រាប់ និង០១ចំហៀង​ទម្ងន់ ០.៥៨ក្រាម សំបកកូនថង់មួយចំនួន ដបជក់០១ បំពង់ប៊ឺតវែងខ្លីមួយចំនួន ដែកកេះ០៨ សំបកទែម៉ូម៉ែត្រ ០២។

លោកវរសេនីយ៍ស្នងការរង បានបញ្ជាក់ទៀតថា ដោយមានការសហការពីឈ្មោះ ចាន់ សីហា និងឈ្មោះពេជ្រ មុំ ​នៅវេលាម៉ោង ០៤ និង ៥០នាទីរសៀល នាថ្ងៃដដែល លោកបានបន្តដឹកនាំ​កម្លាំងនគរបាលការិយាល័យជំនាញ និងកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ញៀន សុខលាង ហៅ នាង ភេទប្រុស អាយុ ៤០ឆ្នាំ នៅម្តុំខាងក្រោយកាស៊ីណូហ្រ្គែន ក្នុង​ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយ ក្រុងប៉ោយប៉ែត​។ ក្នុងនោះ ដកហូតបានវត្ថុតាង ថ្នាំប្រភេទម្សៅក្រាមពណ៌សថ្លាំ ចំនួន ០២កូនថង់ ទម្ងន់ ៣.៨២ក្រាម និងថ្នាំគ្រាប់ពណ៌ក្រហមចំនួន ៨៦គ្រាប់ ទម្ងន់៧.៧៤ក្រាម ទូរសព្ទដៃ ០១គ្រឿង ជញ្ជីង ០១ ដែកកេះជក់០៨ ដាវ ០៣ដើម កូនកាំបិតខ្លី ០២ដើម សំបកកូនថង់មួយចំនួន។ សរុបវត្ថុតាងទាំង ០២ករណី រួមមាន៖ ម្សៅក្រាមពណ៌សថ្លា ចំនួន ២៤កូនថង់ ទម្ងន់១០.៥៨ក្រាម ថ្នាំប្រភេទគ្រាប់ពណ៌ក្រហមចំនួន ៩២គ្រាប់ និង០១ចំហៀង ទម្ងន់ ៨.៣២ក្រាម ទូរសព្ទដៃ០១គ្រឿង​ ដបជក់ ០៣ បំពង់ប៊ឺតវែង និងខ្លីមួយចំនួន ដែកកេះ១៤ សំបកទែម៉ូម៉ែត្រ ០២ ជញ្ជីង​០១ ដាវ ០៣ដើម កូនកាំបិតខ្លី ០២ដើម សំបកថង់មួយចំនួន​។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង ០៣នាក់ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញ បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២៕ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ