ហ្វីលីពីននឹងបើកទទួលភ្ញៀវទេសចរឡើងវិញ ក្រោយបិទប្រទេសអស់ជិត២ឆ្នាំ
ហ្វីលីពីន ៖ ហ្វីលីពីននឹងធ្វើការបើកប្រទេសឡើងវិញ ដើម្បីទទួលយកភ្ញៀវទេសចរចាក់វ៉ាក់សាំងពេញលេញមកពីប្រទេសជាង ១៥០
ហ្វីលីពីន ៖ ហ្វីលីពីននឹងធ្វើការបើកប្រទេសឡើងវិញ ដើម្បីទទួលយកភ្ញៀវទេសចរចាក់វ៉ាក់សាំងពេញលេញមកពីប្រទេសជាង ១៥០
ហ្វីលីពីន ៖ ហ្វីលីពីននឹងធ្វើការបើកប្រទេសឡើងវិញ ដើម្បីទទួលយកភ្ញៀវទេសចរចាក់វ៉ាក់សាំងពេញលេញមកពីប្រទេសជាង ១៥០ចាប់ពីថ្ងៃទី ១០ ខែកុម្ភៈតទៅ ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័កនោះទេ។ នេះជាការបញ្ជាក់របស់មន្ត្រីហ្វីលីពីននៅថ្ងៃសុក្រ ទី២៩ មករា នេះ។
ការប្រកាសបើកទទួលភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីប្រទេសនេះបានបិទព្រំដែនអស់រយៈពេលជិត ២ឆ្នាំដើម្បីទប់ស្កាត់ការរាតត្បាតរបស់កូវីដ ១៩។
ប្រតិបត្តិករទេសចរណ៍នៅតំបន់ទេសចរណ៍ល្បីៗទូទាំងប្រទេសរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការធ្លាក់ចុះភ្ញៀវទេសចរបរទេស និងការរឹតបន្តឹងការធ្វើដំណើរក្នុងស្រុក។
លើលពីនេះទៅទៀត ហ្វីលីពីនទើបតែរងការវា.យប្រហារពីខ្យល់ព្យុះកាលពីខែធ្នូកន្លងទៅនេះ បណ្តាលឲ្យរមណីដ្ឋាន ភោជនីដ្ឋាន បា និងតំបន់ទេសចរណ៍ជាច្រើននៅតាមឆ្នេររងការបំផ្លិចបំផ្លាញ។
លោក Karlo Nograles អ្នកនាំពាក្យប្រធានាធិបតីថ្លែងក្នុងសន្និសិទថា «ឥឡូវនេះ ឧស្សាហ៍កម្មទេសចរណ៍អាចងើបឡើងវិញ និងអាចចូលរួមចំណែកបង្កើតការងារច្រើន ជួយដល់ជីវភាពរស់នៅ និងកំណើនសេដ្ឋកិច្ចរបស់ប្រទេស»។
ហ្វីលីពីនគ្រោងបើកទទួលយកអ្នកទេសចរចាប់តាំងពីថ្ងៃទី ១ ខែធ្នូមកម្លេះ ប៉ុន្តែគម្រោងនោះត្រូវបានផ្អាកវិញ ក្រោយពេលមានការលេចឡើងរបស់វីរុសបំលែងថ្មី Omicron ដែលបានរាតត្បាតពាសពេញហ្វីលីពីន។
ការប្រកាសនេះនឹងបន្តឲ្យមានការធ្វើដំណើរដោយគ្មានទិដ្ឋាការរយៈពេលខ្លីសម្រាប់ជនបរទេសដែលមកពីប្រទេស ១៥៧ ដែលអ្នកទាំងនោះធ្លាប់ទទួលបានការអនុញ្ញាតិឲ្យចូលហ្វីលីពីនរួចហើយ មុនពេលមានការផ្ទុះវីរុស។
ភ្ញៀវទេសចរចាក់វ៉ាក់សាំងពេញលេញរួចមកពីប្រទេសទាំងអស់ខាងលើត្រូវធ្វើតេស្ត និងគ្មានកូវីដ ១៩ មុនពេលអាចហោះហើរមកកាន់ប្រទេសហ្វីលីពីនបាន និងមិនតម្រូវឲ្យធ្វើចត្តាឡីស័កឡើយពេលមកដល់។
បញ្ជីឈ្មោះប្រទេស ១៥៧នោះមិនមានប្រទេសចិនឡើយ ព្រមទាំងតៃវ៉ាន់ និងឥណ្ឌា។ ចំណែកប្រទេសសំខាន់ៗមួយចំនួនដែលមានក្នុងបញ្ជីឈ្មោះមានដូចជា អាមេរិក កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី កាណាដា និងអង់គ្លេសជាដើម។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៨ ខែមករានេះ ហ្វីលីពីនដែលមានប្រជាជនសរុបជិត ១១០លាននាក់ មានអ្នកឆ្លងកូវីដសរុបជាង ៣,៥១លាននាក់ និងស្លា.ប់ ៥៣.៨០១នាក់៕ (យោងតាមប្រភព៖ Bangkok Post)
ចែករំលែកព័តមាននេះ