ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំយូរពេក ផ្ទុះកំហឹង​វាយ​ប្រពន្ធ​ស្លា.ប់​យ៉ាង​អាណោចអាធ័ម

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​ត្រូវ​ប្តី​របស់​ខ្លួន​​ចាប់​បោក​សក់​វាយ​បណ្ដាល​ឲ្យ​ស្លា.ប់​យ៉ាង​អាណោចអាធ័ម ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​ត្រូវ​ប្តី​របស់​ខ្លួន​​ចាប់​បោក​សក់​វាយ​បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​គុយ​ឃុំ​ដារ​ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង ។

ប្រភព​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ប្តីជា​ជន​ដៃ​ដល់​​ឈ្មោះ សួង វុ​ធ អាយុ​៤៥​ឆ្នាំ រី​ឯ​ប្រពន្ធរង​គ្រោះ​​ឈ្មោះ បូ ភ័​ណ្ឌ អាយុ​៤៧​ឆ្នាំ ។ មុន​ពេល​កើតហេតុ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​ផឹកស៊ី​ជាមួយ​គ្នារ​រហូត​ដល់​ស្រវឹង​រៀង​ៗ​ខ្លួន​បន្ទាប់​មក​ប្តី​បាន​ដេញ​ប្រពន្ធ​ឲ្យ​ទៅ​ផ្ទះ​ដាំបាយ ព្រោះ​ជិត​ដល់​ពេល​ទៅ​ធ្វើការ​ហើយ ។ បន្ទាប់​ពី​ប្តី​ប្រាប់​ហើយ ប្រពន្ធ​ក៏​ចេញ​ទៅ​ទិញ​ម្ហូប ឯ​ប្តី​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​មុន តែ​ដោយ​ចាំ​ប្រពន្ធ​យូរ​ពេក​ក៏​ក្តៅក្រហាយ លុះ​ពេល​ប្រពន្ធ​មក​ដល់​ផ្ទះ​ក៏​ឈ្លោះប្រកែក​គ្នា​តឹងសរសៃក​រៀង​ៗ​ខ្លួន រហូត​ប្តី​ស្រែក​គំរាម​វាយ​ចង់​ប្រពន្ធ ។

ប្រភព​​បន្ត​ឲ្យ​ដឹង​ទៀត​ថា ដោយ​ខ្លាច​ប្តី​វាយ ​ប្រពន្ធ​ក៏​បាន​រត់​គេច​ទៅ​ផ្ទះ​បងប្អូន​ដែល​នៅ​ក្បែរ​នោះ​ តែ​ត្រូវ​ប្តី​តាម​ពីក្រោយ​ទាន់​ហើយ​ចាប់​បោច​សក់​រួច​វាយ​១​ដៃ​ចំ​កញ្ចឹងក​ដួល​បោក​ក្បាល​នឹង​ជ្រុង​គ្រែ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ជា​ប្តី​រឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕