ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួក​គី ​ស្នើ​ដូរ​ឈ្មោះ​ប្រទេស​ជា​ភាសា​អង់គ្លេស​ ព្រោះ​មាន​ន័យ​ថា​ មាន់ទោ

3 ខែ មុន

ប្រធានាធិបតី​តួ​ក​គី​ លោក​រី​ស៊ី​ប​តៃ​យ៉ី​ប​អ័​រ​ដូ​ហ្គា​ន បាន​ស្នើ​ដូរ​ជា​ផ្លូវការ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​របស់​ប្រទេស​លោក តាំងពី​ដើម​ខែមករា​ មក​ ដូច​សេចក្ដីរាយការណ៍​របស់

ប្រទេស​តួ​ក​គី ៖ ប្រធានាធិបតី​តួ​ក​គី​ លោក​រី​ស៊ី​ប​តៃ​យ៉ី​ប​អ័​រ​ដូ​ហ្គា​ន បាន​ស្នើ​ដូរ​ជា​ផ្លូវការ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​របស់​ប្រទេស​លោក តាំងពី​ដើម​ខែមករា​ មក​ ដូច​សេចក្ដីរាយការណ៍​របស់​កាសែត​បារាំង​ LE FIGARO​។

មូលហេតុ​នៃ​ការ​ស្នើ​ដូរ​នេះ​ គឺ​ការ​បកប្រែ​ភាសា​អង់គ្លេស​ឈ្មោះ​ TURKEY ដែល​មាន​ន័យ​ថា ​មាន់ទោ​។ នេះ​ជា​រឿង​មួយ​ដែល​អាច​ឲ្យ​មាន​ការ​ច្រឡំ និង​ជា​ពិសេស​សម្រាប់​មេដឹកនាំ​យល់​ថា នាំ​ឲ្យ​ខូច​ដល់​កិត្តិនាម​ប្រទេស​នៅ​លើ​ឆាក​អន្តរជាតិ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ប្រធានាធិបតី​តួ​ក​គី​ បាន​លើក​ឡើង​ថា លោក​សូម​ឲ្យ​ហៅ​ឈ្មោះ​ប្រទេស​ជា​ភាសា​អង់គ្លេស​ពី​ TURKEY មក TURKIYE ​។ លោក​បន្ត​ថា ពាក្យ​ថា TURKIYE ​តំណាង និង​បញ្ជាក់​ច្បាស់​ពី​វប្បធម៌ អា​រិ​យ​ធម៌ ​និង​គុណ​តម្លៃ​របស់​ប្រជាជាតិ​តួ​ក​គី​។ TURKIYE ​ជា​ឈ្មោះ​ប្រើប្រាស់ សម្រាប់​ប្រទេស​តួ​ក​គី ហើយ​ប្រទេស​នោះ​ នា​ពេល​នេះ​ត្រូវ​ដាក់​ឈ្មោះ​នៅ​លើ​ឆាក​អន្តរជាតិ​ជា​ភាសា​អង់គ្លេស​ថា​ TURKIYE​។

ការ​ដូរ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​របស់​ប្រទេស​នេះ គឺជា​ឆន្ទៈ​របស់​ប្រធានាធិបតី​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​។ សំណើ​ផ្លូវការ​តំណាង​​ឲ្យ​ជំហាន​សំខាន់​មួយ សម្រាប់​លោក ដែល​ស្វែងរក​កាន់តែ​ខ្លាំង​នូវ​ឥទ្ធិពល​លើ​ផ្នែក​ការទូត​ពិភពលោក​។ ការ​ចរចា​កំពុង​ធ្វើ​ជាមួយ​បណ្ដា​អ្នក​ទទួលខុសត្រូវ​ អ​.​ស​.​ប ដើម្បី​ឲ្យ​បាន​ដូរ​ឈ្មោះ​ប្រទេស​នេះ​ជា​ភាសា​អង់គ្លេស​ពី​ ​TURKEY មក TURKIYE៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo