ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្សកាន់អំណាច​រុ​ស្សុី​ ស្នើ​ផ្ដល់​អាវុធ​ដល់​ពួក​បំបែក​ខ្លួន

3 ខែ មុន

អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​នៃ​គណបក្សកាន់អំណាច​រុ​ស្សុី គឺ​គណបក្ស​រុ​ស្សុី​រួបរួម កាលពី​ថ្ងៃ​ទី​២៦ ខែ​​មក​រា ឆ្នាំ​២០២២ ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ឲ្យ​ផ្ដល់​​អាវុធ ដល់​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុ​ស្សុី នៅ​ភាគ​ខាងកើត

ប្រទេស​រុ​ស្សុី​-​អ៊ុយ​ក្រែ​ន ៖ អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​នៃ​គណបក្សកាន់អំណាច​រុ​ស្សុី គឺ​គណបក្ស​រុ​ស្សុី​រួបរួម កាលពី​ថ្ងៃ​ទី​២៦ ខែ​​មក​រា ឆ្នាំ​២០២២ ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ឲ្យ​ផ្ដល់​អាវុធ ដល់​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុ​ស្សុី នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ពេល​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​នៅ​ព្រំដែន​រវាង​ប្រទេស​ទាំង​២​។

លោក​វ្ល៉ា​ឌី​មៀរ​វ៉ា​សស៊ី​គី​យេ​វ ប្រ​ធាន​គណៈកម្មការ​មួយ​របស់​សភា​ឌូ​ម៉ា​រុ​ស្សុី​ បាន​ថ្លែង​ថា យើង​អំពាវនាវ​ដល់​បណ្ដា​មេដឹកនាំ​ប្រទេស​យើង ឲ្យ​ផ្ដល់​អាវុធ​ដល់​សាធារណរដ្ឋ​លូ​ហ្គា​ន​ស្ក៍​ និង​ដូ​ណេ​ត​ស្ក៍​ក្រោម​រូបភាព​នៃ​ការ​ផ្ដល់ ផលិតផល​យោធា​ចាំបាច់​នានា ដើម្បី​ទប់​ទល់​ការ​ឈ្លានពាន​ពី​សំណាក់​ក្រុង​គៀវ​។ យើង​មិន​អាច​ទុក​ចោល​បណ្ដា​អ្នក​ដែល​របប​ក្រុង​គៀវ​ចងអាឃាត​ឡើយ​។ យើង​ត្រូវ​មានការ​ពិភាក្សា​ពី​រឿង​នោះ ហើយ​យើង​យល់​ថា​ យើង​មិន​អាច​បណ្ដោយ​ទុក​ឲ្យ​មនុស្ស​ទាំងឡាយ ត្រូវ​រង​ការ​ធ្វើបាប​ពី​ក្រុង​គៀវ​ឡើយ​។

អ៊ុយ​ក្រែ​ន ​និង​ពួក​លោក​ខាងលិច ​ជាស​ម្ព័​ន្ធ​​មិត្ត​ចោទប្រកាន់​រួច​ហើយ ដល់​ក្រុង​មូ​ស្គូ​ថា ​ជួយ​ទ្រទ្រង់​ខាង​យោធា ​និង​ខាង​ហិរញ្ញ​វ​តុ្ថ​ដល់​ពួក​បំបែក​ខ្លួន​ស្និទ្ធ​រុ​ស្សុី ដែល​ប្រយុទ្ធ​ជាមួយ​កងទ័ព អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ឆ្នាំ ២០១៤​មក តែ​ក្រុង​មូ​ស្គូ ​បាន​បដិសេធ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo