ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលឆ្នាំចិន ផ្អាកការផ្គត់ផ្គង់ទឹកស្អាត៤ម៉ោង នៅសង្កាត់ចំនួន២ ក្នុងខណ្ឌ២ដាច់ដោយឡែកពីគ្នា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​នឹង​ធ្វើការ​ផ្អាក​ការ សង្កាត់​ចំនួន ២ ក្នុង​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌដង្កោ រយៈពេល ៤ ម៉ោង…

រាជធានី​ភ្នំពេញ ៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​នឹង​ធ្វើការ​ផ្អាក​ការ សង្កាត់​ចំនួន ២ ក្នុង​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌដង្កោ រយៈពេល ៤ ម៉ោង នៅ​ថ្ងៃ​ទី ២ ខែកុម្ភៈ ខាង​មុខ ដែល​នេះ​ចាត់ទុកជា​ការ​ជូនដំណឹង​ឱ្យ​ពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​ទាំង២ ត្រៀម​ទឹក​ទុក​ប្រើប្រាស់​ក្នុងអំឡុងពេល​ដាច់​ទឹក​ខាងលើ​នេះ ។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ។

លោក ឡុ​ង ណា​រ៉ូ អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​បញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ផ្អាក​ផ្គត់ផ្គង់​ទឹក​ស្អាត​មួយ​រយៈពេល​ខ្លី ដល់​លោក​អភិបាល​ខណ្ឌដង្កោ និង​ពោធិ៍​សែន​ជ័យ​ថា ការ​ផ្អាក​ការ​ផ្គត់ផ្គង់​ទឹក​រយៈពេល ៤ ម៉ោង នឹង​កើត​នៅ​ចំណុច ៖ ១. លើ​ផ្លូវ​លេខ​២៤៦DT(២០៦DT) នៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​សុក្រ ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២២​។ និង ២. លើ​ផ្លូវ​លេខ​១៤៨cc-១ នៅ​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ពុធ ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២២​។

លោក ឡុ​ង ណា​រ៉ូ បាន​ស្នើ​សុំ​ដល់​គណៈ​អភិបាល​ខណ្ឌដង្កោ «​សំណើសុំ​កិច្ចសហការ​ផ្តល់​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ ដែល​មាន​លំនៅ​ដ្ឋា​ន នៅ​ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ អំពី​ការ​ផ្អាក​ផ្គត់ផ្គង់​ទឹក​នៅ​យប់​ថ្ងៃ​សុក្រ ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២២​។ សេចក្តី​ដូច​បាន​ជម្រាប​ជូន​ក្នុង​កម្មវត្ថុ​ខាងលើ ខ្ញុំ​សូម​ជម្រាប​ជូន លោកស្រី​អភិបាល មេត្តា ជ្រាប​ថា​៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ គ្រោង​កាត់​ភ្ជាប់​បំពង់​ចែកចាយ​ទឹក​ថ្មី​ទំហំ​១៦០​ម​ម ចំនួន​១​ទីតាំង​លើ ផ្លូវ​លេខ​២៤៦DT(២០៦DT) កែង​នឹង​ផ្លូវ​លេខ​២០៦DT-៩ ដែល​នឹង​ត្រូវ​ផ្អាក​ការ​ផ្គត់ផ្គង់​ទឹក​ចាប់ពី​ផ្លូវ​លេខ ១៦៩DT ដល់​ផ្លូវ​លេខ​៦០០ នៅ​ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​សុក្រ ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២២​។ ការងារ​កាត់​ភ្ជាប់​បំពង់​ទឹក​ថ្មី​នេះ តម្រូវ​ឱ្យ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ផ្អាក​ការ​ផ្គត់ផ្គង់​ទឹក​មួយ រយៈពេល​ខ្លី​ប្រមាណ​ជា ០៤​ម៉ោង គឺ​ចាប់ពី​ម៉ោង ២០:០០​នាទី​យប់ ដល់​ម៉ោង ២៤:០០​នាទី​យប់ និង​អាច​ធ្វើ ឱ្យ​គុណភាព​ទឹក​មាន​ភាព​ល្អក់កករ​ក្នុង​រយៈពេល​ខ្លី​ក្រោយ​ពេល​កាត់​ភ្ជាប់​បំពង់​ទឹក​ថ្មី​រួច​ ។ អាស្រ័យ​ហេតុនេះ សូម​លោកស្រី​អភិបាល មេត្តា​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែល​មាន​លំនៅ​ដ្ឋា​ន និង​ទីតាំង​ខាងលើ ដែល​នឹង​ត្រូវ​រង​ការ​ខ្វះ​ទឹក​រយៈពេល​ខ្លី នេះ ដើម្បី​ត្រៀម​បម្រុង​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​រយៈពេល​ដូច​បាន​ជម្រាប​ជូន​ខាងលើ ដោយ​ក្តី​អនុគ្រោះ​» ។

សម្រាប់​ខណ្ឌ​ពោធិ៍​សែន​ជ័យ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ គ្រោង​កាត់​ភ្ជាប់​បំពង់​ចែកចាយ​ទឹក​ថ្មី​ទំហំ​៩០​ម​ម ចំនួន​១ ទីតាំង​នៅ​លើ​ផ្លូវ​លេខ ១៤៨cc-១ កែង​នឹង​ផ្លូវ​លេខ​១៤៨cc នឹង​ត្រូវ​ផ្អាក​ការ​ផ្គត់ផ្គង់​ទឹក​ចាប់ពី​ផ្លូវ​លេខ​១៤៨cc ដល់​ផ្លូវ​លេខ ១៤៦cc-១០ ស្ថិត​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ពុធ ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២២​។ ការងារ​កាត់​ភ្ជាប់​បំពង់​ចែកចាយ​ទឹក​ថ្មី​នេះ តម្រូវ​ឱ្យ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ផ្អាក​ការ ផ្គត់ផ្គង់​ទឹក​មួយ​រយៈពេល​ខ្លី​ប្រមាណ​ជា ០៤​ម៉ោង គឺ​ចាប់ពី​ម៉ោង ២០:០០​នាទី​យប់ ដល់​ម៉ោង ២៤:០០​នាទី និង​អាច​ធ្វើ​ឱ្យ​គុណភាព​ទឹក​មាន​ភាព​ល្អក់កករ​ក្នុង​រយៈពេល​ខ្លី ក្រោយ​ពេល​កាត់​ភ្ជាប់​បំពង់​ទឹក​ថ្មី​រួច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ