ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដីធ្លី​ក្នុង​ខេត្តមណ្ឌលគិរី​​ដើមឆ្នាំ២០២២នេះ ហាក់​​ស្ងៀម​​ទ្រឹង​​ខុស​ពី​ការ​រំពឹង​​ទុ​ក​ !

3 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌល​គិរី ៖ សកម្មភាព​ជួញដូរ​ដីធ្លី​ក្នុង​ខេត្តមណ្ឌលគិរី​នា​ដើមឆ្នាំ២០២២នេះ ហាក់​នៅ​ស្ងៀម​ទ្រឹង​ខុសពី​ការ​រំពឹង​ទុ​ក​របស់​ក្រុម​អ្នករក​ស៊ី​វិស័​យ​អចលនទ្រព្យ ដែល​ពួកគេ​សង្ឃឹមថា ក្រោយ​បញ្ចប់​ព្រឹ​ត្តឹ​កា​រណ៏២០ កុម្ភៈ ​ដំណើរការ​ជួញដូរ​ដី​និង​ងើបឡើង​វិញ ។ ជាអកុសល​ស្រាប់តែ​មាន​ប្រតិបត្តិ​ការ​របស់ក្រ​សួង​កសិកម្ម…

ខេត្តមណ្ឌល​គិរី ៖ សកម្មភាព​ជួញដូរ​ដីធ្លី​ក្នុង​ខេត្តមណ្ឌលគិរី​នា​ដើមឆ្នាំ២០២២នេះ ហាក់​នៅ​ស្ងៀម​ទ្រឹង​ខុសពី​ការ​រំពឹង​ទុ​ក​របស់​ក្រុម​អ្នករក​ស៊ី​វិស័​យ​អចលនទ្រព្យ ដែល​ពួកគេ​សង្ឃឹមថា ក្រោយ​បញ្ចប់​ព្រឹ​ត្តឹ​កា​រណ៏២០ កុម្ភៈ ​ដំណើរការ​ជួញដូរ​ដី​និង​ងើបឡើង​វិញ ។ ជាអកុសល​ស្រាប់តែ​មាន​ប្រតិបត្តិ​ការ​របស់ក្រ​សួង​កសិកម្ម ​ចុះ​ដកហូត​ដី​ដែល​គ្រប់គ្រង​ខុសច្បាប់​កក្រើក​ស្រុក​អូរ​រាំ​ង បាន​ចាប់ផ្តើម​នា​ដើមខែ​មករា ឆ្នាំ២០២២ ធ្វើឲ្យ​ក្រុម​ឧកញ៉ា ថៅកែ អ្នក​គក់​ជេ​រ អ្នកទិញ​ដី ផ្អាក​សកម្មភាព​របស់​ខ្លួ​នភ្លា​មៗ​។ ហើយ​ខ្លះទៀត​មិន​ត្រឹម​ខាតបង់​លុយ​ទិញ​ដី​អស់​រាប់​លាន​ដុ​ល្លារ​នោះ​ទេ ថែមទាំង​មានរឿង​ក្តី​ត្រូ​វ​ឡើង​តុលា​ការ ​។

ចាប់ពី​ចុងឆ្នាំ២០១៩ រហូតដល់​ដើមឆ្នាំ២០២១ តម្លៃ​ដី​នៅ​ខេត្តមណ្ឌលគិរី​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញថា បាន​ហក់​ឡើង​រាប់​រយ​ដង​បន្ទាប់ពី​ខេត្ត​ព្រះសីហនុ​មាន​ជនជាតិ​ចិន​ចូល​ទៅ​ស្នាក់នៅ​ច្រើន ហើយ​ជះ​ចំហាយ​អ្នក​សម្បូរ​លុយកាក់​សល់ ទៅ​ដណ្តើម​គ្នា​ទិញ​ភ្នំ ទិញ​ដី​នៅ​មណ្ឌលគិរី​រាប់ពាន់​ហិ​ក​តា​។ ​មិន​ត្រឹមតែ​ទិញ​ដី​ភ្នំ​ទេ ដោយសារ​តម្លៃ​ដី​ឡើងថ្លៃ​ខ្លាំង​ពេក មាន​មន្ត្រី​តូច​ធំ មាន​ជនខិលខូច ឃុបឃិត​​គ្នា​លួច​ធ្វើ​លិខិត​កាន់កាប់​ដី​ស្រស់ ដី​អភិរក្ស ដី​ព្រៃ ដី​សហ​គម​ន៍ ដី​បម្រុង​របស់​រដ្ឋ ដី​សង់​ព្រលា​នយន្ត​ហោះ​ថ្មី ដីចំការ​ស្រល់​ដែល​ដាំ​ដោយ​ព្រះមហាក្សត្រ ក៏​ពួកគេ​ធ្វើ​របង​ហ៊ុំ​ព័ទ្ធ​យក​ជា​កម្ម​សិទ្ឋ​បំពានច្បាប់​យ៉ាងធ្ងន់​ធ្ងរ​បំផុត​។

Picture


ដោយសារ​ភាព​លោភលន់​ចង់បាន​ដុល្លារ​ដាក់​ក្នុង​ហោប៉ៅ បាន​ធ្វើឲ្យ​វិបត្តិ​ដីធ្លី​បាន​ផ្ទុះឡើង​រាប់ពាន់​ករណី អ្នកខ្លះ​ត្រូវ​រត់ ចោល​ស្រុក ខ្លះ​ជាប់​គុក ខ្លះ​អស់ទ្រព្យ​ពី​ខ្លួន​ព្រោះ​ត្រូវ​ដោះ​ក្តី​។​សង្គ្រាម​ដីធ្លី​ដណ្តើម​ប្រយោជន៍​គ្នា បាន​រីក​រាលដាល​យ៉ាង​លឿន​ជាទី​បំផុត​ក្នុង​ក្រុង​សែន​មនោរម្យ និង​ស្រុក​អូរ​រាំង ពី​ដី​ភ្នំ​ត្រងោល ដី​គ្មាន​អ្នក​អើត​ពើ​រវល់​ចង់បាន បែរជា​មាន​របង​ថ្ម របង​ឈើ ផុស​ឡើង​ព្រោង​ព្រា​ត​ព័ទ្ឋ​ដោយ​សំណាញ់​ដែក និង​លួសបន្លា​ជុំជិត​។

Picture

ជុំវិញ​សកម្មភាព​វាត់​ទី​យក​ដី​រដ្ឋ ដីចំការ​ស្រល់ អ្នកកាសែត​ជាច្រើន​នាក់​នៅ​ខេត្តមណ្ឌលគិរី ក៏​មាន​រងគ្រោះ​ដែរ ព្រោះតែ​ចុះ​យក​ព័ត៌មាន​របស់​អ្​នក​ធំ អ្នកមាន​អំណាច​មក​ពី​ថ្នាក់​លើ លោភ​លន់​ហ៊ុំ​ព័ទ្ឋ​យក​ដី​គ្មាន​អៀន​ខ្មាស់ ដោយក្រុម​ទាំងនោះ​បញ្ជា​ឲ្យ​កម្លាំង​ក្នុង​ខេត្ត កោះហៅ អ្នកកាសែត​ទៅ​ធ្វើ​កិច្ចសន្យា​ឈប់​ផ្សាយ​រឿង​ខុសច្បាប់​របស់​ពួកគេ បើ​មិន​ធ្វើតាម​ប្រយ័ត្ន​ជាប់​គុក​(Sic)។ រឿង​ដី​ឡើងថ្លៃ​នេះ​ មិន​ត្រឹម​បាត់បង់​ដី​របស់​រដ្ឋ​នោះ​ទេ ព្រៃឈើ​រាប់ពាន់​ហិ​ក​តា ដី​ជម្រក​សត្វព្រៃ​ជាច្រើន​កន្លែង ក៏​រង​គ្រោះ​មិន​តិច​ដែរ ព្រោះតែ​គ្រឿងចក្រ​ធន់​ធ្ងន់​ជាច្រើន បាន​សម្រុកចូល​ព្រៃ​វ៉ៃ​ផ្តួល​ពង្រាប​ឈើយ​ក​ដី​យ៉ាង​រង្គាល​។​ កន្លែង​ខ្លះ​ត្រូវ​ចាប់​បង្ក្រាប កន្លែង​ខ្លះ​ក៏​ត្រូវ​បាត់បង់​រលាយ​អស់​គ្មាន​សល់​។

Picture

ក្រឡេក​ទៅ​មើល​ពី​ស្ថានភាព​មន្ត្រី​រាជការ​ក្នុង​ខេត្តមណ្ឌលគិរី មាន​ប្រធានមន្ទីរ អភិបាលស្រុក មន្ត្រី​ជំនាញ រួម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​នៅ​ខាងលើ​មិន​តិច​នាក់​ទេ ដែល​ត្រូវ​បាត់បង់​តំណែង ហើយ​ខ្លះ​ក៏​ត្រូវ​ជាប់គុក​ក៏​មាន​។

Picture

គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៦ មករា ២០២២ ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ប្រតិ​បត្ត​ការ​បង្ក្រាប​ករណី​រំលោភ​ទន្ទ្រាន​យក​ដីចំការ​ស្រល់​នៅ​ខេត្តមណ្ឌលគិរី រំដោះ​ដី​បាន​ជាង៦ពាន់​ហិ​ក​តា ដែល​មាន​រយៈពេល​ជិត១ខែ​នេះ បើ​យោង​តាម​របាយ​ការ​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​។ តែ​កោះសន្តិភាព​មិនទាន់​ទទួល​បាន​ព័ត៌មាន​ណាមួយ​ជុំវិញ តើមាន​មនុស្ស​ប៉ុន្មាន​នាក់​ពាក់​ព័ន្ធ​ត្រូវ​ប្រឈមមុខ​ច្បាប់​ក្នុងករណី​ខាងលើ​នេះ​ទេ?

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture