ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ច្រាន​ចោលការ​ទាមទារ​របស់​រុ​ស្ស៊ី​ និង​ថា​អ៊ុយ​ក្រែ​ន​មាន​សិទ្ធិ​ចូល​ក្នុង​អង្គការ​ណា​តូ

3 ខែ មុន

អ៊ុយក្រែន ៖ សហរដ្ឋអាមេរិក​បាន​ធ្វើការ​បដិសេធ​ការ​ទាមទារ​របស់​រុ​ស្ស៊ី​ដែល​ចង់បាន​ការ​ធានា​ថា អ៊ុយ​ក្រែ​ន​នឹង​មិន​ចូលរួម​

អ៊ុយក្រែន ៖ សហរដ្ឋអាមេរិក​បាន​ធ្វើការ​បដិសេធ​ការ​ទាមទារ​របស់​រុ​ស្ស៊ី​ដែល​ចង់បាន​ការ​ធានា​ថា អ៊ុយ​ក្រែ​ន​នឹង​មិន​ចូលរួម​ជាមួយ​អង្គការ​ណា​តូ (Nato)​។ ការ​ច្រានចោល​នេះ​កើតឡើង​ចំ​ពេល​ដែល​រុ​ស្ស៊ី​បាន​ព្រមាន​ពី​ការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី ២៧ មក​រា​នេះ​។

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក Antony Blinken កំពុង​ផ្តល់​ការ​ឆ្លើយ​តប​ផ្លូវការ​មួយ​ដល់​ការ​ទាមទារ​របស់​រុ​ស្សី​ដើម្បី​ដោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែ​ន​។

លោក Antony Blinken មិន​បាន​ផ្តល់​សម្បទាន​ឡើយ ប៉ុន្តែ​លោក​និយាយ​ថា លោក​កំពុង​ផ្តល់​ឲ្យ​រុ​ស្ស៊ី​នូវ​ផ្លូវ​ការទូត​មួយ ប្រ​សិន​រុ​ស្ស៊ី​ជ្រើសរើស​យក​វា​។

រដ្ឋមន្ត្រី​ម្នាក់​របស់​រុ​ស្ស៊ី​បាន​ថ្លែង​ថា ប្រទេស​របស់​លោក​នឹង​សិក្សា​ពី​ការ​ឆ្លើយ​តប​របស់​លោក Blinken​។

រុ​ស្ស៊ី​បាន​បង្ហាញ​ក្តី​កង្វល់​របស់​ខ្លួន​ជា​ច្រើន​អំពី​ការ​ពង្រីក​វត្តមាន​របស់​សម្ព័ន្ធ​យោធា​ណា​តូ​នៅ​អ៊ឺ​រ៉ុ​ប និង​បញ្ហា​សន្តិសុខ​ជា​ច្រើន​ទៀត​។ ក្នុង​ចំណោម​នោះ រុ​ស្ស៊ី​ទាមទារ​ឲ្យ​មានការ​ធានា​ថា អ៊ុយ​ក្រែ​ន​នឹង​មិន​ចូលរួម​ក្នុង​អង្គការ​ណា​តូ​ឡើយ​។

ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ រុ​ស្ស៊ី​បាន​ធ្វើការ​ប្រមូលផ្តុំ​កងទ័ព​រាប់​សែន​នាក់​នៅ​ព្រំដែន​អ៊ុយ​ក្រែ​ន ដែល​ការ​ប្រមូលផ្តុំ​ទាំងនោះ ត្រូវ​បាន​ប្រទេស​លោក​ខាងលិច​មើលឃើញ​ថា ជា​ការ​ត្រៀមខ្លួន​ឈ្លានពាន​អ៊ុយ​ក្រែ​ន ប៉ុន្តែ​រុ​ស្ស៊ី​​បាន​បដិសេធ​ការ​អះអាង​នោះ​។

លោក Blinken បាន​ថ្លែង​ថា ការ​ឆ្លើយ​តប​របស់​អា​មេ​រិ​ក​បញ្ជាក់​ពី​គោលការណ៍​ស្នូល​យ៉ាង​ច្បាស់ រួម​មាន​អធិបតេយ្យភាព​របស់​អ៊ុយ​ក្រែ​ន និង​សិទ្ធិ​របស់​អ៊ុយ​ក្រែ​ន​ក្នុង​ការ​ជ្រើសរើស​ចូលរួម​ជាមួយ​សម្ព័ន្ធ​សន្តិសុខ​ដូច​ជា​អង្គការ​ណា​តូ​ជាដើម​។

លោក​ថ្លែង​ដូច្នេះ​ថា «មិន​គួរ​មាន​មន្ទិល​សង្ស័យ​ទៀត​ទេ​ចំពោះ​គោលបំណង​របស់​យើង នៅ​ពេល​និយាយ​អំពី​ការទូត ហើយ​យើង​កំពុង​ធ្វើ​សកម្មភាព​ដោយ​ផ្តោត​យកចិត្តទុកដាក់ និង​ជាមួយ​កងកម្លាំង ដើម្បី​ពង្រឹង​ការ​ការពារ​អ៊ុយ​ក្រែ​ន និង​រៀបចំ​ការ​ឆ្លើយ​តប​រួម​រហ័ស​ចំពោះ​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​»​។

លោក​បន្ថែម​ថា «​វា​អាស្រ័យ​ទៅ​លើ​រុ​ស្ស៊ី​ក្នុង​ការ​សម្រេចចិត្ត​ជ្រើសរើស​ថា​តើ​ត្រូវ​ឆ្លើយ​តប​ដោយ​របៀប​ណា​។ យើង​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​»។

លោក​និយាយ​ថា អា​មេ​រិ​កបាន​បញ្ជូន​ជំនួយ​យោធា​ជា​ច្រើន​ទៅ​អ៊ុយ​ក្រែ​ន​នៅ​ស​ប្តា​ហ៍​នេះ រួម​មាន​មី​ស៊ី​ល Javelin អា​វុ​.​ធ​ប្រឆាំង​ពាស​ដែល និង​អា​វុ​.​ធ និង​សម្ភារៈ​យោធា​រាប់​តោន​៕ (​យោង​តាម​ប្រភព​៖ BBC)

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture