ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុនសម្លឹងឃើញការកែច្នៃសូត្រខ្មែរទៅជាសារធាតុប្រូតេអីនសម្រាប់យកទៅបម្រើវិស័យគ្រឿងសំអាង

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ជប៉ុន​ធំ​មួយ​បាន​បង្ហាញ​នូវ​គម្រោង​ក្នុង​ការ​ជួយ​ដល់​ផលិតកម្មសូត្រ​ខ្មែរ តាម​រយៈ​គម្រោង​នៃ​ការ​កែ​ច្នៃ​ផលិតផល​សូត្រ​នេះ​ទៅ​ជា​សារធាតុ​ប្រូតេអីន​សម្រាប់​យក​ទៅ​បម្រើ​ឲ្យ​វិស័យ​គ្រឿងសំអាង ដែល​កំពុង​ពេញ​និយម​សម្រាប់​ស្ត្រី​ជនជាតិ​ជប៉ុន និង​ទីផ្សារ​ក្នុង​តំបន់ នា​ពេល​បច្ចុប្បន្ន ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់ ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ជប៉ុន​ធំ​មួយ​បាន​បង្ហាញ​នូវ​គម្រោង​ក្នុង​ការ​ជួយ​ដល់​ផលិតកម្មសូត្រ​ខ្មែរ តាម​រយៈ​គម្រោង​នៃ​ការ​កែ​ច្នៃ​ផលិតផល​សូត្រ​នេះ​ទៅ​ជា​សារធាតុ​ប្រូតេអីន​សម្រាប់​យក​ទៅ​បម្រើ​ឲ្យ​វិស័យ​គ្រឿងសំអាង ដែល​កំពុង​ពេញ​និយម​សម្រាប់​ស្ត្រី​ជនជាតិ​ជប៉ុន និង​ទីផ្សារ​ក្នុង​តំបន់ នា​ពេល​បច្ចុប្បន្ន ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់ ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។

Picture

បើ​តាម​ឯកឧត្តម វេ​ង សា​ខុន បានឱ្យ​ដឹង​ថា​នៅ​កិច្ចប្រជុំ​ជាមួយនឹង លោកនាយក​ក្រុមហ៊ុន​ជប៉ុន iL BRiLLE ដឹកនាំ​ដោយ ឯកឧត្តម Takahashi អតីត​អគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា (Former Japan Ambassador in Cambodia)​និង​សហការី​កាលពី​ថ្ងៃ​ទី ២៦ ខែមករា​ឆ្នាំ ២០២២ ខាង​ក្រុមហ៊ុន​ជប៉ុន​បាន​ជម្រាប​ជូន​អំពី​គម្រោង​បង្កើត​ក្រុមការងារ «Cambodian Golden Silk (CGS)» នៅ​កម្ពុ​ជានា​ពេល​អនាគត​។

Picture

ជាបឋម លោកនាយក​ក្រុមហ៊ុន បាន​ជម្រាប​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ជ្រាប​ដោយ​សង្ខេប​ថា ដោយ​យល់​ឃើញ​ថា​កម្ពុជា​មាន​សក្តានុពល​លើ​វិស័យ​ផលិតកម្ម​សូត្រ ហើយ​ដែល​ជនជាតិ​ខ្មែរ​បាន​ប្រតិបត្តិ​ជា​ប្រពៃណី​អំពី​ការ​ផលិត​ហូល​-​ផាមួង​ពី​សូត្រ ជា​ច្រើន​សតវត្ស​មក​ហើយ​ដូច​ជា​នៅ​ខេត្តតាកែវ បន្ទាយ​មាន​ជ័យ សៀមរាប និង​កំពង់ធំ ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ផលិតកម្ម សូត្រ​ខ្មែរ​ត្រូវ​បាន​ធ្លាក់​ចុះ​។

Picture

ប្រភព​ដដែល​បាន​បន្ត​ថា «​យល់​ច្បាស់​ពី​បញ្ហា​នេះ ក្រុមហ៊ុន​ជប៉ុន iL BRiLLE មាន​គោល បំណង​វិនិយោគ​លើ​ផលិតកម្ម​សូត្រ​ខ្មែរ តាម​រយ​:​ការ​បង្កើត CGS ដើម្បី​ផលិត​សូត្រ​សម្រាប់​បម្រើ​ឲ្យ​វិស័យ​វាយនភ័ណ្ឌ និង​ជា​ពិសេស​កែ​ច្នៃ​ផលិតផល​សូត្រ​នេះ​ទៅ​ជា​សារធាតុ​ប្រូ​តេ​អី​ន​សម្រាប់​យក​ទៅ​បម្រើ​ឲ្យ​វិស័យ​គ្រឿងសំអាង ដែល​កំពុង​ពេញ​និយម​សម្រាប់​ស្ត្រី​ជនជាតិ​ជប៉ុន និង​ទីផ្សារ​ក្នុង​តំបន់ នា​ពេល​បច្ចុប្បន្ន​» ។

លោក​បញ្ជាក់​បន្ថែម​ថា CGS នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ទី​១- ដល់​ស្ត្រី​តម្បាញ​នៅ​តាម​ជនបទ​ដែល​ជា​ប្រភព​ផលិត​ហូល​-​ផាមួង​មានការ​ងារ​ធ្វើ ទី​២- ជួយ​លើកកម្ពស់​តម្លៃបន្ថែម​តាម​រយ​:​ការ​កែ​ច្នៃ​ផលិត​សូត្រ​ទៅ​ជា​សារធាតុ​ប្រូ​តេ​អី​ន​បម្រើ​ឲ្យ​វិស័យ​គ្រឿងសំអាង ទី​៣- បង្កើត​ម​ជ្ឈ​ម​ណ្ឌ​បង្កាត់ ភ្ញាស់​ដង្កូវនាង​ពូជ​ល្អ​ៗ ផ្តល់​ទិន​កន​ផល​ខ្ពស់ រួច​ផ្សព្វផ្សាយ​ជូន​អ្នក​ចិញ្ចឹម និង​ទី​៤- ស្នើ​សុំ​អង្គការ UNESCO ចុះបញ្ជី​សូត្រ​ជា​មរតក​វប្បធម៌​ខ្មែរ​។

Picture

ជា​ការ​ឆ្លើយ​តប ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​សម្តែង​ការ​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​កម្មវត្ថុ​នៃ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន លើ​ផលិតកម្ម​សូត្រ​ខ្មែរ​។ ឯកឧត្តម វេ​ង សា​ខុន បាន​ជម្រាប​ជូន​លោកនាយក​ក្រុមហ៊ុន​ដោយ​សង្ខេប​អំពី​សក្តានុពល​នៃ​ដំណាំ​ម៉​ន និង​ផលិតកម្ម​សូត្រ ប៉ុន្តែ​លោក​ទទួលស្គាល់​ថា​ផលិតកម្ម​នេះ​ត្រូវ​បាន​ធ្លាក់​ចុះ​ដោយ​កត្តា​ជា​ច្រើន​។ ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ ចង់​ឃើញ​វប្បធម៌​ត្បាញ​ហូល​-​ផាមួង​ស្ថិត​នៅ​តែ​ជា​ប្រពៃណី​ដ៏​ផូរផង់​របស់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ៗ​។

Picture

ដូច្នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បង្ហាញ​ជូន​ភ្ញៀវ​បានឃើញ​ពី​ឆន្ទ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គម្រោង​វិនិយោគ​នេះ ព្រោះថា​វា​នឹង​ជួយ​កសាង​កំលាំង​ផលិត​សូត្រ​ខ្មែរ​ឡើង​វិញ ដើម្បី​បម្រើ​ទីផ្សារ​សូត្រ​ក្នុងស្រុក កាត់​បន្ថយ​ការ​នាំ​ចូល ធ្វើ​ឲ្យ​សិប្បកម្ម​តម្បាញ​ហូល​-​ផាមួង​ដំណើរការ​ប្រកបដោយ​និរន្តរភាព ពលរដ្ឋ​នៅ​មូលដ្ឋាន​មានការ​ងារ​ធ្វើ កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព​វត្ថុធាតុដើម​ផលិត​ចេញពី​សូត្រ​ខ្មែរ ដើម្បី​បង្កើន​តម្លៃបន្ថែម និង​លើកកម្ពស់​ប្រពៃណី​វប្បធម៌​ត្បាញ​ហូល​-​ផាមួង​ដែល​ជា​មរតក​របស់​បុព្វបុរស​ខ្មែរ និង​ជា​ពិសេស​ណែនាំ​ឲ្យ​បរទេស​បាន​ស្គាល់​ពី​តម្លៃ​សូត្រ​ខ្មែរ​តាម​រយ​:​ផលិតផល​នានា​ដែល​ផលិត​ចេញពី​សូត្រ​។

ដូច្នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​ការ​គាំទ្រ និង​សន្យា​រង់ចាំ​ផ្តល់​កិច្ច សហការ​គ្រប់​បែប​យ៉ាង​ធ្វើ​យ៉ាងណា​ឲ្យ​គម្រោង​ដំណើរ​ទៅ​ដោយ​រលូន និង​ទទួល​បាន​ជោគជ័យ​៕

Picture
Picture
Picture
Picture
Picture