ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​ក្តៅ​គគុក រុ​ស្ស៊ី​បញ្ជា​ឲ្យ​កងនាវាចម្បាំងចូល​សមុទ្រ​ខ្មៅ (​មាន​វី​ដេ​អូ​)

2 ឆ្នាំ មុន

ទីក្រុង​ម៉ូ​ស្គូ ៖ ចំណាត់ការ​នេះ​កើតឡើង​នៅ​ពេល​ដែល​ក្រុង​ម៉ូ​ស្គូ កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ចំពោះ​កិច្ច​ពិភាក្សា ដែល​បាន​ធ្វើ​ឡើង​ជាមួយ​សហរដ្ឋអាមេរិក ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​កាត់​បន្ថយ​ហានិភ័យ នៃ​ជម្លោះ​យោធា នេះ​បើ​យោង​តាម សារព័ត៌មាន…

ទីក្រុង​ម៉ូ​ស្គូ ៖ ចំណាត់ការ​នេះ​កើតឡើង​នៅ​ពេល​ដែល​ក្រុង​ម៉ូ​ស្គូ កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ចំពោះ​កិច្ច​ពិភាក្សា ដែល​បាន​ធ្វើ​ឡើង​ជាមួយ​សហរដ្ឋអាមេរិក ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​កាត់​បន្ថយ​ហានិភ័យ នៃ​ជម្លោះ​យោធា នេះ​បើ​យោង​តាម សារព័ត៌មាន RT របស់​រុ​ស្ស៊ី ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ មក​រា ២០២២​នេះ ។

កង​នាវាចម្បាំង និង​នាវា​គាំទ្រ របស់​រុ​ស្ស៊ី​ជាង ២០​គ្រឿង បាន​ចេញដំណើរ​សម្រាប់​សមយុទ្ធ នៅ​សមុទ្រ​ខ្មៅ ចំ​ពេល​មាន​ភាព​តានតឹង​កើនឡើង ជាមួយ​អង្គការ​ណា​តូ នៅ​អឺរ៉ុប​ខាងកើត ។

ក្រសួងការពារជាតិ នៅ​ទីក្រុង​មូ​ស្គូ បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​នេះ​ថា ក្រុម​កង​នាវា ដែល​រួម​មាន ៖ នាវាចម្បាំង កង​នាវា​កាំជ្រួច នាវា​បោសសម្អាត​មីន និង​នាវា​វាយប្រហារ​តាម​អាកាស បាន​ចាក​ចេញពី​កំពង់​ផែ Sevastopol និង​កំពង់​ផែ Novorossiysk នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងត្បូង​របស់​ប្រទេស រួច​ហើយ ។

មន្ត្រី​ក្រសួងការពារជាតិ បាន​បញ្ជាក់​ថា កង​នាវា​ទាំងនោះ នឹង​ធ្វើ​សមយុទ្ធ និង​ទប់ទល់​ការ​វាយប្រហារ​តាម​អាកាស ក្នុង​ចំណោម​ជំនាញ​ប្រយុទ្ធ​ដទៃ​ទៀត ។

វី​ដេ​អូ ដែល​បាន​ចុះ​ផ្សាយ ដោយ​មេទ័ព​យោធា​មួយ​រូប បង្ហាញ​ពី​នាវា​ថ្មី​បំផុត របស់​កងទ័ពជើងទឹក ចំនួន​២​គ្រឿង ដែល​ចូលរួម​សមយុទ្ធ រួម​មាន ៖ នាវាចម្បាំង Admiral Essen ដែល​បាន​ចូលរួម​ជាមួយ​កង​នាវា ក្នុង​ឆ្នាំ​២០១៦ និង​នាវា Corvette Ingushetia ដែល​បាន​ចាប់ផ្តើម​ដំណើរ​ដំបូង​របស់​ខ្លួន​ក្នុង​ឆ្នាំ ២០១៩ ។

សមយុទ្ធ​មួយ​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ដំណាលគ្នា នឹង​ការ​ធ្វើ​សមយុទ្ធ​មួយទៀត ដោយ​កង​នាវា​ភាគ​ខាងជើង​របស់​រុ​ស្ស៊ី នៅ​សមុទ្រ Barents ប្រឆាំង​នឹង​ផ្ទៃ​ខាងក្រោយ ស្រប​ពេល​មាន​តានតឹង​កាន់តែ​ខ្លាំង​ឡើង​រវាង​រុ​ស្ស៊ី និង​អង្គការ​ណា​តូ នៅ​លើ​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន ។ ទីក្រុង​មូ​ស្គូ បាន​នឹង​កំពុង​ស្វែងរក​ការ​ធានា ជា​លាយលក្ខណ៍អក្សរ​ថា ក្រុង​គៀវ នឹង​ត្រូវ​បាន​រារាំង​ពី​ការ​ចូលរួម​ក្នុង​ប្លុក NATO ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ។ អគ្គលេខាធិការ​អង្គការ​ណា​តូ លោក Jens Stoltenberg បាន​និយាយ​ថា ការ​ទាមទារ​នេះ មិន​អាច​ទទួលយក​បាន ប៉ុន្តែ​បាន​សម្តែង​ក្តី​សង្ឃឹមថា ភាគី​ទាំង​ពីរ អាច​ស្វែងរក​មធ្យោបាយ ដើម្បី​កាត់​បន្ថយ​ស្ថានភាព ក្នុង​ពេល​បច្ចុប្បន្ន​នេះ ។

មុន​នេះ NATO បាន​ប្រកាស​ថា ខ្លួន​នឹង​ដាក់​ពង្រាយ​កម្លាំង​បន្ថែម ទៅ​កាន់​តំបន់​សមុទ្រ​បាល់​ទិ​ក ដែល​ខិត​ទៅ​ជិត​ព្រំដែន​របស់​រុ​ស្ស៊ី ជា​ការ​ឆ្លើយ​តប និង​អះអាង​ថា ទីក្រុង​មូ​ស្គូ អាច​នឹង​រៀបចំ​បើក​ការ​វាយលុក​ដោយ​យោធា ប្រឆាំង​នឹង​ទីក្រុង​គៀវ ។ មន្ត្រី​រុ​ស្ស៊ី​បាន​បដិសេធ​ជា​និច្ច នូវ​ការ​ចោទប្រកាន់​ទាំងនេះ ហើយ​រុ​ស្ស៊ី​បាន​ចោទប្រកាន់​ក្រុម​លោក​ខាងលិច​វិញ​ថា បាន​ធ្វើ​ឲ្យ​វិបត្តិ​កាន់តែ​ក្តៅ​គគុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ