ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​លោក​បណ្ឌិត កែម ឡី ផ្ទុះ​ការ​តវ៉ា​ទាមទារ​ដង្ហែ​សព​សែង​ដោយ​ដៃ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ម៉ោង​១ និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦នេះ ប្រជាពលរដ្ឋ​កំពុង​នាំ​គ្នា​ធ្វើការ​តវ៉ា​ទាមទារ​ធ្វើការ​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ម៉ោង​១ និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦នេះ ប្រជាពលរដ្ឋ​កំពុង​នាំ​គ្នា​ធ្វើការ​តវ៉ា​ទាមទារ​ធ្វើការ​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី សែង​ដោយ​ដៃ​ទៅ​តម្កល់​នៅ​វត្ត​ក្តី​ចាស់ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​តវ៉ា​នេះ​គឺ​ទាមទារ​សែង​ដោយ​ដៃ​ធ្វើការ​ដង្ហែ ដោយ​មិន​ព្រម​ឲ្យ​ប្រើ​រថយន្ត​ដឹក​សព​របស់​រដ្ឋាភិបាល​ឡើយ ព្រោះ​អ្នកគាំទ្រ​ទាំងនោះ​បាន​ចាត់​ទុក​លោក កែម ឡី គឺជា​វីរបុរស​ស្នេហា​ជាតិ​មួយ​រូប ។

សូម​បញ្ជាក់​ថា លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ក្នុង​ម៉ា​តនៃ​ស្ថានីយ៍​កាល់​តិច​បូកគោ​កាល​វេលា​ម៉ោង​ជិត​៩​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ ដែល​ជន​ដៃដល់​បាន​សារភាព​ថា ដោយសារ​លោក​បណ្ឌិត កែម ឡី ជំពាក់​ប្រាក់​៣,០០០​ដុល្លារ​មិន​ព្រម​សង ។