ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​អ្នកបួស​ស្រួល​គេ​ទៅ​បួស​គ្រប់​គ្នា​ហើយ

2 ឆ្នាំ មុន

ជីវិត​អ្នកបួស​មិន​ស្រួល​ឡើយ​ព្រោះ​ជា​ជីវិត​ដែល​ត្រូវ​តស៊ូ​បំផុត តែបើ​អ្នកបួស​ស្រួល នោះ​គេ​នឹង​មក​បួស​គ្រប់​គ្នា​ហើយ ហើយ​ក៏​មិនបាច់​មាន​អ្នក​សឹក​ទៅ​ជា​គ្រហស្ថ​ធ្វើការ រកស៊ី​ចិញ្ចឹមជីវិត​នោះ​ដែរ មែន​ទេ​ទាន​! អ្នកបួស​ខ្លះ​ចាក​ចេញពី​ឪពុក​ម្ដាយ​តាំងពី​ខ្លួន​នៅ​តូច មក​បួស​រៀន​ក្នុង​សំណាក់​ព្រះ​សាសនា ដើម្បី​ស្វែងរក​ចំណេះវិជ្ជា ទាំង​ដែល​វ័យ​នៅ​តូច​នេះ​ត្រូវ​មានការ​មើលថែ​ទាំ​ពី​ឪពុក​ម្ដាយ​ក៏​ដោយ…

ជីវិត​អ្នកបួស​មិន​ស្រួល​ឡើយ​ព្រោះ​ជា​ជីវិត​ដែល​ត្រូវ​តស៊ូ​បំផុត តែបើ​អ្នកបួស​ស្រួល នោះ​គេ​នឹង​មក​បួស​គ្រប់​គ្នា​ហើយ ហើយ​ក៏​មិនបាច់​មាន​អ្នក​សឹក​ទៅ​ជា​គ្រហស្ថ​ធ្វើការ រកស៊ី​ចិញ្ចឹមជីវិត​នោះ​ដែរ មែន​ទេ​ទាន​!

អ្នកបួស​ខ្លះ​ចាក​ចេញពី​ឪពុក​ម្ដាយ​តាំងពី​ខ្លួន​នៅ​តូច មក​បួស​រៀន​ក្នុង​សំណាក់​ព្រះ​សាសនា ដើម្បី​ស្វែងរក​ចំណេះវិជ្ជា ទាំង​ដែល​វ័យ​នៅ​តូច​នេះ​ត្រូវ​មានការ​មើលថែ​ទាំ​ពី​ឪពុក​ម្ដាយ​ក៏​ដោយ ជា​វ័យ​ដែល​ត្រូវការ​លេងសើច​ច្រើន សប្បាយ​ច្រើន ដោយ​មិន​ខ្វាយខ្វល់​ពី​អ្វី​ៗ​ទាំងអស់ ។ តែ​ពួក​គាត់​សុខចិត្ត​ចាក​ចេញពីផ្ទះ លះបង់​ការ​សប្បាយ មក​រស់នៅ​ក្រោម​ដំបូលផ្ទះ​តែ​មួយ ដោយ​មានការ​មើលថែ​ពី​ព្រះ​គ្រូ​ចៅអធិការ​ដើរតួ​ជា​ម៉ែ ជា​ឪ ។

ចំពោះ​ម្ហូបអាហារ​ពេល​ខ្លះ​ក៏​សម្បូរ ពេល​ខ្លះ​ក៏​អត់ ពេល​ខ្លះ​ក៏​សប្បាយ ពេល​ខ្លះ​ក៏​កើតទុក្ខ មិន​មាន​សេរីភាព សប្បាយ​ក្អាក់ក្អាយ​ដូច​កូន​អ្នកស្រុក​ទេ ព្រោះ​ឃុំគ្រង​ដោយ​វិន័យ​យ៉ាង​តឹងរ៉ឹង​បំផុត ។

អ្វី​ៗ​ដែល​យើង​បាន​ជួប​ប្រទះ​ទាំង​អស់នេះ​ហៅ​ថា មេរៀន​ជីវិត ជីវិត​ជួប​នូវ​ឧបសគ្គ​កាន់តែ​ច្រើន​កាន់តែ​មាន​ន័យ ព្រោះថា​វា​បាន​បង្រៀន​យើង​ពី​អ្វី​ៗ​ទាំងអស់​ដែល​យើង​មិន​ធ្លាប់​បាន​ជួប​ពី​មុន​មក ឱ្យ​ជីវិត​កាន់តែ​រឹង​មាំ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ