ខេត្តកំពង់ស្ពឺ ៖ ចាស់ៗពីដើមតែងតែពោលថា «ស៊ូស្លា.ប់បា កុំអោយស្លា.ប់មេ ស៊ូលិចទូកកណ្តាលទន្លេកុំអោយភ្លើងឆេះផ្ទះ» ដោយឡែករឿងដែលកើតឡើងក្នុងសម័យនេះវិញ បែរជាស្ត្រីជាប្រពន្ធបានស្លា.ប់ចោលប្តីនិងកូនតូចដែលទើបនឹងបានឃើញពន្លឺថ្ងៃត្រឹមតែ២ថ្ងៃតែប៉ុណ្ណោះ។
ជួបជាមួយអ្នកយកព័ត៌មានយើង បុរសដ៏អភ័ព្វម្នាក់បានឱ្យដឹងថា លោកមានឈ្មោះ យិន យ៉ាន អាយុ៣៧ឆ្នាំ ចំណែកប្រពន្ធរបស់គាត់មានឈ្មោះ ប៉ាត់ វណ្ណា អាយុ២៧ឆ្នាំ បានរៀបការជាមួយរយៈពេល១០ឆ្នាំមកហើយ គឺនៅឆ្នាំ២០១១មកម្ល៉េះ ដោយមានកូនស្រីបងអាយុ៩ឆ្នាំមានឈ្មោះ យន យីអ៊ីវ៉ា រៀនថ្នាក់ទី៣ នៅសាលាបឋមសិក្សាវត្តគិរីវន្ត កូនទី២គឺកូនប្រុសមានឈ្មោះ យន មករា អាយុ៧ឆ្នាំ ចំណែកកូនតូចវិញមានឈ្មោះ យន ភក្តី អាយុទើបតែ៣ខែប៉ុណ្ណោះ។
![Picture]()
បុរសដ៏អភ័ព្វបន្តថា លោករស់នៅភូមិក្រាំងច្រេស ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួចខេត្ត កំពង់ស្ពឺ ដោយប្រកបមុខរបរកា.ប់ត្នោត និងពេលយប់ដើរចាប់កង្កែបដើម្បីលក់។ ហើយសព្វថ្ងៃនេះរូបលោកត្រូវដើរតួជាម្តាយផង ជាឪពុកផង ព្រោះតែមិនចង់អោយកូនៗពិបាក តែអ្វីដែលលោកពិបាកនោះគឺនៅត្រង់ថា កូនតូចមិនមានទឹកដោះគោសម្រាប់បៅជាប្រចាំថ្ងៃនោះទេ ព្រោះតែជីវភាពក្រីក្ររូបលោកត្រូវដាំយកទឹកបបរអោយកូនតូចបៅ ដើម្បីទ្រទ្រង់រាងកាយកុំអោយអភ័ព្វដូចម្តាយរបស់គេ។
បុរសអភ័ព្វខាងលើ បានរៀបរាប់បន្តថា ពេលនេះ លោកសូមលើកដៃសំពះសុំក្តីមេត្តាពីសំណាក់អស់លោកដែលមានចិត្តសប្បុរសធម៌ សូមមេត្តាជួយសង្គ្រោះកូនតូចរបស់លោកផង ព្រោះឥឡូវសូម្បីតែអង្ករដែលសម្រាប់ដាំយកទឹកបបរនោះក៏គ្មានផង។ ក្នុងនាមជាឪពុកពិតជាមិនចង់ឃើញកូនលំបាកវេទនានោះទេ។
នៅពេលដែលសួរថា តើប្រពន្ធរបស់លោកស្លា.ប់ដោយសារអ្វី? បុរសដ៏អភ័ព្វរូបនេះបានប្រាប់បន្តថា នាងបានស្លា.ប់ដោយសារតែមិនមានម្ហូបសំរាប់ហូបគ្រប់គ្រាន់ តែអ្នកជិតខាងហៅថាជំងឺបុរាណ ដែលចាស់ៗពីដើមតែងតែនិយមហៅថា ព្រាយក្រឡាភ្លើង ។
![Picture]()
បុរសជាប្តីបានបន្តថា ក្រោយពីសំរាលកូននៅផ្ទះបាន២ថ្ងៃ នាងក៏មានអាការ:មិនស្រួល ចំណែកគាត់ជាប្តីក៏បាននាំនាងទៅពេទ្យ តែពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យធ្វើតេស្តរកឃើញថា មានកើតជំងឺកូវីដ ក៏បញ្ជូននាងទៅមជ្ឈមណ្ឌលកូរ៉េទៅដល់ពេលព្រឹក តែក្រោយមកនាងក៏បានស្លា.ប់បាត់នៅពេលយប់តែម្តង ចំណែកស.ពប្រពន្ធរបស់លោកក៏ត្រូវបានយកទៅបូជានៅវត្តសំបួរ ដោយមានតែលោក និងអាចារ្យប៉ុណ្ណោះ។
បុរសជាប្តីដ៏កំសត់ខាងលើបន្តទៀតថា តែមានរឿងមួយមិនគួរអោយជឿទេ គឺស.ពនាងបូជាមិនឆេះសោះ ពេលនោះលោកគិតថានាងនៅអាលោះអាល័យ ព្រោះថាគ្រាន់តែបង្កើតកូនហើយ បានឃើញមុខកូន២ថ្ងៃប៉ុណ្ណោះ នាងក៏បានលាចាកលោកចោលកូនទៅហើយ ។
បុរសជាប្តីបន្តថា លុះត្រាតែបងប្អូនខាងនាងមកដុតធូបបន់ស្រន់ ទើបស.ពនាងរលាយទៅតាមព្រះអគ្គីទៅ។ ក្រោយមកខាងឃុំ ក៏បានយកអំណោយខ្លះៗមកអោយលោកនិងកូនៗ ដើម្បីដោះស្រាយជីវភាពបានមួយកំរឹតដែរ។ ហើយសព្វថ្ងៃនេះ លោកពិតជាលំបាកណាស់មុខរបរអ្នកស្រែដូចលោកក្រៅពីដើរចាប់កង្កែប និងកា.ប់ផ្លែត្នោតលក់បានកម្រៃបន្តិចបន្តួច គឺគ្មានប្រាក់ចំណូលក្រៅបន្តិចណាទាល់តែសោះ៕
ចែករំលែកព័តមាននេះ