ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច សមត្ថកិច្ច​បញ្ជូន​ជន​ដៃដល់​បា.ញ់​សម្លា.ប់​លោក កែម ឡី ទៅ​ស្នងការ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ជិត​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ កក្កដា​នេះ សមត្ថកិច្ច​បាន​បញ្ជូន​ជន​ដៃដល់​បា.ញ់​សម្លា.ប់​លោក​បណ្ឌិត កែម ឡី

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ជិត​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ កក្កដា​នេះ សមត្ថកិច្ច​បាន​បញ្ជូន​ជន​ដៃដល់​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​បន្ត​ចាត់ការ​តាម​ច្បាប់ ។

ជន​ដៃដល់​អះអាង​ថា​ខ្លួន​ឈ្មោះ ជួប សម្លាប់ អាយុ​៣៨​ឆ្នាំ ធ្វើការ​នៅ​ប្រទេស​ថៃ ហើយ​ជន​នេះ​ថា មូលហេតុ​ដែល​ខ្លួន​បាញ់​សម្លាប់​អ្នកវិភាគ​សង្គម​និង​នយោបាយ​រូប​នេះ ដោយសារ​លោក កែម ឡី ជំពាក់​លុយ​៣០០០​ដុល្លារ​អត់​សង ។

យ៉ាងណា​ក៍ដោយ ភរិយា​លោក កែម ឡី ឈ្មោះ ប៊ូ រតនា អាយុ​៣៥​ឆ្នាំ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ ។ នៅ​ឯ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន លោកស្រី​គ្រាន់តែ​បញ្ជាក់​ខ្លី​ថា មុន​ពេល​កើតហេតុ លោក កែម ឡី បាន​ដឹក​ខ្លួន (​ប្រ​ព​ន្ឋ​) និង​កូន ទៅ​ផ្សារ​រួច​លោក កែម ឡី ក៍បាន​ជិះ​រថយន្ត​ម្នាក់ឯង​មក​ស្តារ​ម៉ាត​ស្ថានីយ៍​ប្រេង​បូកគោ (​ចំណុច​កើតហេតុ​) ដើម្បី​ហូប​កាហ្វេ​ដូច​សព្វដង និង​ត្រូវ​បាន​ជន​ដៃដល់​បាញ់​សម្លាប់​តែ​ម្តង ៕