ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធវីដេអូ ជាមួយឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Dato’ Sri Ismail Sabri bin Yaakob) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ នៅក្នុងកិច្ចសន្ទនា នាយករដ្ឋមន្រ្តីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគា្នលើទំនាក់ទំនងទ្វេភាគី និងលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាប្រធានអាស៊ាន នាពេលបច្ចុប្បន្ន ដើម្បីគាំទ្រឱ្យមានដំណោះស្រាយប្រកបដោយសន្តិវិធីចំពោះវិបត្តិ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ