ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​សាក​រថយន្ត​ស៊េរី​ទំនើប​ដើម្បី​រក​មូលហេតុ​ដែល​ខូច ស្រាប់តែ​ឆេះ​ផ្អើល​ពេញ​ផ្លូវ

2 ឆ្នាំ មុន
  • ភ្នំពេញ

រថយន្ត​ស៊េរី​ទំនើប​ម៉ាក ALPHARD មួយ​គ្រឿង បាន​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ខណៈ​ពេល​ដែល​ជាង​បើក​សាក​​ដើម្បី​រក​មូលហេតុ​ដែល​ខូច ដោយ​រថយន្ត​នេះ​ត្រូវ​បាន​ម្ចាស់​យក​មក​ទុក​អោយធ្វើ​ការ​ជួសជុល​នៅ​ក្នុង​តំបន់​បឹង​កក់ សុខ​ៗ​ក៏​ស្រាប់​តែ​

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​ម៉ាក ALPHARD មួយ​គ្រឿង បាន​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ខណៈ​ពេល​ដែល​ជាង​បើក​សាក​​ដើម្បី​រក​មូលហេតុ​ដែល​ខូច ដោយ​រថយន្ត​នេះ​ត្រូវ​បាន​ម្ចាស់​យក​មក​ទុក​អោយធ្វើ​ការ​ជួសជុល​នៅ​ក្នុង​តំបន់​បឹង​កក់ សុខ​ៗ​ក៏​ស្រាប់​តែ​មាន​អណ្តាតភ្លើង​ឆាបឆេះ និង​ផ្សែងហុយ​ទ្រលោម​ចេញពី​ម៉ាស៊ីន​ផ្នែក​ខា​មុខតែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​អ្នក​នៅ​ក្បែរ​ខាង​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន​ឯកជន​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទាន់​​ពេលវេលា​នោះ​។

ករណី​ខាងលើ​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្លូវ R6 លើ​តំបន់​បឹង​កក់ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក TOYOTA ALPHARD ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២BD-៧៧៣០ មួយ​គ្រឿង​ខាងលើ ដែល​បើកបរ​ដោយ​បុរស​ជា​ជាង​ជួសជុល​រថយន្ត​ម្នាក់ បាន​បើក​សាក ​នៅ​លើ​ផ្លូវ R6 ក្នុង​តំបន់​បឹង​កក់​។

ប្រភព​ដដែល​បន្ត​ថា លុះ​បើក​មក​ដល់​ចំណុច​ខាងលើ ខណៈ​ពេល​ដែល​ជាង​ជួសជុល​រថយន្ត​កំពុង​តែ​បើក​សាក​ដើម្បី​រក​កន្លែង​ដែល​ខូច​នោះ​សុខ​ៗ ក៏​ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆាបឆេះ និង​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ចេញពី​ម៉ាស៊ីន​ផ្នែ​ង​ខាង​មុខតែ​ម្តង​។

តាម​​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​មាន​អណ្តាតភ្លើង​ឆាបឆេះ​រថយន្ត​ភ្លាម​ៗ បុរស​ជា​ជាង​ជួសជុល​រថយន្ត​ម្នាក់​នោះ ក៏​បាន​ឈប់​រថយន្ត និង​ស្រ​វ៉ា​រត់​ចុះ​ពីលើ​រថយន្ត​ម៉ាក ALPHAD ដែល​កំពុង​តែ​ឆេះ ទើប​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ​ក៏​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​អ្នកមាន​ទីលំនៅ​ក្បែរ​ខាង បាន​នាំ​គ្នា​យក​បំពង់​​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​បំពង់​មក​ជួយ​បាញ់ និង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១​គ្រឿង​របស់​ក្រុមហ៊ុន​ឯកជន​មួយ មក​ធ្វើ​​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់​បាន​ទាន់​ពេលវេលា ដោយ​គ្រាន់តែ​ឆេះ​ខ្លោច​ផ្នែក​ម៉ាស៊ីន​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខតែ​ប៉ុណ្ណោះ មិន​ដូច្នេះ​ទេ​ម្ល៉េះ​រថយន្ត​នេះ​នឹង​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​អស់​ធ្ងន់ធ្ងរ​ជាង​នេះ​ជាក់​ជា​មិន​ខាន​ឡើយ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ឃើញ​ថា វា​កើតឡើង​ដោយសារ​ខ្លួន​ឯង មិន​បង្ក​អោយ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស និង​មិន​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​សារ​ធារ​ណៈ​នោះ ទើប​អោយ​យក​រថយន្ត​មួយ​គ្រឿង​ទៀត​មក​សណ្តោង​រថយន្ត​រង​គ្រោះ​យក​ទៅ​ធ្វើការ​ជួសជុល​វិញ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ