ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ចៅ​អធិរាជ​ប៉ុនផ្តល់​គ្រឿង​ឥស្សរិយយស​ជូនថ្នាក់ដឹកនាំខាងទឹក​ស្អាតកម្ពុជាមួយរូប

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ព្រះ​ចៅ​អធិរាជ​ជប៉ុន បាន​ប្រគល់​ឥស្សរិយយស​ជនជាតិ​បរទេស សម្រាប់​និទាឃ​រដូវ​ឆ្នាំ​២០២២ «The Order of the Rising Sun,…

រាជធានី​ភ្នំពេញ​៖ ព្រះ​ចៅ​អធិរាជ​ជប៉ុន បាន​ប្រគល់​ឥស្សរិយយស​ជនជាតិ​បរទេស សម្រាប់​និទាឃ​រដូវ​ឆ្នាំ​២០២២ «The Order of the Rising Sun, Gold Rays with Neck Ribbon» ជូន​ដល់​ឯកឧត្តម ឯក សុ​ន​ចាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី នា​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២២​ ។

បច្ចុប្បន្ន ឯកឧត្តម ឯក សុ​ន​ចាន់ បាន​ចូល​និវត្តន៍​ពី​ជួរ​មុខ​នៃ​រដ្ឋបាល​ទឹក​ស្អាត បន្ទាប់​ពី​បម្រើ​ការ​ជា​អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង​បន្ទាប់​មក​ជា​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក៏​ពិតមែន ប៉ុន្តែ​ឯកឧត្តម​បាន​និង​កំពុង​បន្ត​ខិតខំ​យ៉ាង​សកម្ម​ដើម្បី​ជួយ​ដល់​តំបន់​ជនបទ​នៅ​កម្ពុជា​ ។

នៅ​ក្នុង​ពិធី​បំពាក់​ឥស្សរិយយស​ជូន ដល់​ឯកឧត្តម ឯក សុ​ន​ចាន់ នៅ​និវាសនដ្ឋាន​របស់​ឯកឧត្តម​ឯកអគ្គរាជទូត​ជប៉ុន ឯកឧត្តម​ឯកអគ្គរាជទូត​ជប៉ុន មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​ថ្លែង​ថា​៖ «​ឯកឧត្តម ឯក សុ​ន​ចាន់ មាន​សា្ន​ដៃ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទឹក​ស្អាត​ក្នុង​ប្រទេស​កម្ពុជា និង​ការ​ជម្រុញ​ទំនាក់ទំនង​មិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា​» ​។

ឯកអគ្គរាជទូត​ជប៉ុន មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​បន្ត​ថា ឯកឧត្តម ឯក សុ​ន​ចាន់ បាន​ប្រឡូក​ក្នុង​វិស័យ​ទឹក​ស្អាត​នៅ​ឆ្នាំ​១៩៩៣ ដែល​នៅ​ពេល​នោះ ឯកឧត្តម​ត្រូវ​បាន​តែងតាំង​ជា​អគ្គនាយក​រដ្ឋាករទឹក​ក្រុងភ្នំពេញ​។ ពេល​នោះ​ឯក​ឧត្ត​មិន​មានចំណេះ​ដឹង​ឬ​បទ​ពិសោធន៍​ក្នុង​វិស័យ​ទឹក​ស្អាត​នោះ​ទេ ចំណែកឯ​នៅ​រដ្ឋាករទឹក​ក៏​មាន​បញ្ហា​ច្រើន ហើយ​បុគ្គលិក​ក៏​បាក់ទឹកចិត្ត​ក្នុង​ការ​បំពេញការងារ ដែល​ជា​បរិយាកាស​ដ៏​លំបាក​មួយ​សម្រាប់​លោក ​។ ប៉ុន្តែ​លោក​មិន​បាន​ចុះចាញ់​រា​ថយ​អ្វី​ដែរ ឯកឧត្តម​បាន​កែ​លម្អ​អង្គភាព​របស់​រដ្ឋាករទឹក​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ជាមួយនឹង​ភាព​ដឹកនាំ​ដ៏​ពូកែ​របស់​លោក និង​បាន​ប្រែ​ទីនោះ​ទៅ​ជា​កន្លែង​ដែល​បុគ្គលិក​អាច​បំពេញ​តួនាទី​យ៉ាង​សកម្ម​ ។

ក្នុងស្ថានភាពដ៏លំបាកនេះផងដែរ រដ្ឋាភិបាលជប៉ុនបានមកជួយក្នុងវិស័យទឹកស្អាតនៅភ្នំពេញ និងចាប់ផ្តើមកសាងគម្រោងសំណង់រូបវន្តប្រកបដោយគុណភាព និងកម្មវិធីកសាងសមត្ថភាពស្ថាប័ន្ធរបស់ JICA ដែលបានអនុវត្តដំបូងបង្អស់នៅភ្នំពេញ ក្នុងឆ្នាំ២០០៣ ដល់ឆ្នាំ២០០៦ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម ឯក សុ​ន​ចាន់ បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ត្រូវ​បានអោយ​ដឹង​ថា មូលហេតុ​នៃ​ការ​ផ្តល់​គ្រឿងឥស្សរិយយស​នេះ​ផង​ដែរ គឺ​ដោយសារ​ខ្ញុំ​បាន​រួមចំណែក​យ៉ាង​ធំ​ក្នុង​ការ​លើកកំពស់​ទំនាក់ទំនង​រវាង​ជប៉ុន និង​កម្ពុជា​ក្នុង​វិស័យ​ទឹក​ស្អាត ព្រមទាំង​ភាព​ជា​អ្នកដឹកនាំ​របស់​យើងខ្ញុំ​ដែល​បាន​រួមចំណែក​ដ៏​ធំធេង​ក្នុង​ការ​នាំ​យក​ទឹក​ស្អាត​ជូន​ដល់​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​»​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​​​ប្រជាជន​នៅ​ភ្នំពេញ​ប្រមាណ​ជា ៩០ ភាគរយ បាន​ទទួល​ទឹក​ស្អាត ដែល​មានគុណ​ភាព សុ​វត្ថ​ភាព និង​តម្លៃ​ថោក​សមរម្យ អាច​ប្រើប្រាស់ ២៤​ម៉ោង​លើ​២៤​ម៉ោង​/៧​ថ្ងៃ ហើយ​គុណភាព​ទឹក​នៅ​ភ្នំពេញ​អាច​ហូប​បាន​តាំង​តែ​ពី​ឆ្នាំ​២០០២​មក​ម្ល៉េះ ​។

អត្ថបទសរសេរ ដោយ