ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ប្រមូល​សំរាម​កំពុង​ឆ្លងស្ពាន​សុខ​ៗ ស្រាប់តែ​ឃើញ​ភ្លើង​ឆាបឆេះ​ផ្អើល​ទាំង​ព្រលឹម

2 ឆ្នាំ មុន
  • ភ្នំពេញ

រថយន្ដ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម 800Super ខណៈ​ពេល​កំពុង​តែ​បើករថយន្ត​ប្រមូល​សំរាម​សុខ​ៗ ក៏​បាន​ឆ្លង​ចរន្តអគ្គិសនី​ក្បាល​អា​គុយ​រថយន្ដ បណ្តាល​អោយ​អណ្តាតភ្លើង​ឆាបឆេះ​ដល់​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ដ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម 800Super ខណៈ​ពេល​កំពុង​តែ​បើករថយន្ត​ប្រមូល​សំរាម​សុខ​ៗ ក៏​បាន​ឆ្លង​ចរន្តអគ្គិសនី​ក្បាល​អា​គុយ​រថយន្ដ បណ្តាល​អោយ​អណ្តាតភ្លើង​ឆាបឆេះ​ដល់​ក្រដាស​អេ​ត​ចាយ​ដែល​គរ​ទុក​នោះ រហូត​ឆេះ​រាលដាល​ដល់​រថយន្ត​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់ ហើយ​ក៏​ត្រូវ​បាន​រ៉ឺ​ម៉ក់​ម៉ូតូ​ទឹក​របស់​រដ្ឋបាល​ខណ្ឌដូនពេញ ចេញ​អន្តរាគមន៍​បឋម និង​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយ​គ្រឿង​ទៀត​ចេញ​បាញ់​ទឹក​ទប់ស្កាត់​ទាន់​ពេលវេលា កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ខាងលិច​គល់​ស្ពាន​ជ្រោយចង្វា ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

បើ​តាម​ប្រភព​ពី​អ្នកបើកបរ​រថយន្ត បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​បើករថយន្ត​ខាងលើ​ប្រមូល​សំរាម​ជា​ធម្មតា​នៅ​តាម​បណ្ដោយ​ផ្លូវ​ទន្លេសាប និង​បាន​យក​ក្រដាស​អេ​ត​ចាយ​មក​គរ និង​សៀត​លើ​អា​គុយ​រថយន្ត ។ ហើយ​ខណៈ​ពេល​ដែល​កំពុង​បើក​ឆ្លងស្ពាន​ជ្រោយចង្វា មក​ខាង​រង្វង់​មូល​គួ​ច​កាណុង រហូត​ដល់​គល់​ស្ពាន​នោះ ស្រាប់តែ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​ចេញពី​ម្តុំ​អា​គុយ​រថយន្ដ បណ្តាល​ឱ្យ​ឆេះ​រាលដាល​ដល់​ក្រដាស​អេ​ត​ចាយ រួច​ក៏​ឆ្លង​ដល់​រថយន្ត​តែ​ម្តង ទើប​ពួក​គាត់​ដឹង​ថា រថយន្ត​ឆេះ ក៏​ឈប់​រថយន្ដ​រួច​នាំ​គ្នា​ទាញ​ក្រដាស​អេ​ត​ចាយ​ចេញ និង​បាន​រាយការណ៍​សុំ​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​ជួយ ។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ​ដែរ ក៏​មាន​រ៉ឺ​ម៉ក់​ម៉ូតូ​ទឹក​របស់​រដ្ឋបាល​ខណ្ឌដូនពេញ បាន​ចេញ​ចំនួន​០១​គ្រឿង​មក​ជួយ​អន្តរា​គមន៍ ហើយ​បាន​បាញ់​ទឹក​ទប់ស្កាត់ និង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​បង្កា​និង​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន ចេញ​រថយន្ត​មួយ​គ្រឿង មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ផង​ដែរ ដោយ​មិន​បាន​ឆ្លង​រាល​ដាល​ដល់​ក្បាលម៉ាស៊ីន​រថយន្ត​នោះ​ទេ គ្រាន់តែ​ខូចខាត​អា​គុយ​រថយន្ដ​អស់​ចំនួន​០២​អា​គុយ តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ