ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីលិចទឹក​របស់​រដ្ឋ​រាប់​សិប​ហិកតា​ក្នុង​ស្រុក​បាទី​ត្រូវ​​​​អ្នកមាន​រំលោ.ភ​​អស់​ មេឃុំ​ឆ្លើយ​ថា​អត់​ដឹង

3 ខែ មុន
  • តាកែវ

ខេត្ត​តាកែវ ​៖ ដីលិចទឹក​រាប់​សិប​ហិ​ក​តា​ ស្ថិតនៅ​ក្នុង​ភូមិ​អញ្ចេ​ក ​ឃុំ​ត្នោត ​ស្រុក​បាទី ​ត្រូវ​បាន​ក្រុម​អ្នកមាន​លុយ​យក​បង្គោល​ថ្ម​រាប់ពាន់​ដើម​បោះកំ​ណ​ត់​ព្រំ​យក​ធ្វើជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន ​។ ​អ្នក​ស្រុក​​រស់នៅ​ក្នុង​ភូមិ​ខាងលើ​បាន​បញ្ជាក់​ថា ​ដីលិចទឹក​នៅ​ចំណុច​​កែង​ព្រំប្រទល់៣ស្រុក…


ខេត្ត​តាកែវ ​៖ ដីលិចទឹក​រាប់​សិប​ហិ​ក​តា​ ស្ថិតនៅ​ក្នុង​ភូមិ​អញ្ចេ​ក ​ឃុំ​ត្នោត ​ស្រុក​បាទី ​ត្រូវ​បាន​ក្រុម​អ្នកមាន​លុយ​យក​បង្គោល
​ថ្ម​រាប់ពាន់​ដើម​បោះកំ​ណ​ត់​ព្រំ​យក​ធ្វើជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន ​។ ​អ្នក​ស្រុក​​រស់នៅ​ក្នុង​ភូមិ​ខាងលើ​បាន​បញ្ជាក់​ថា ​ដីលិចទឹក​នៅ​ចំណុច​​កែង​ព្រំប្រទល់៣ស្រុក ​គឺ​ស្រុក​បាទី​ស្រុក​សំរោង​ និង​ស្រុក​ព្រៃកប្បាស​ តែ​ដី​ដែល​ក្រុម​អ្នកមាន​បោះបង្គោល​ថ្ម​យក​ជា​
កម្ម​សិទ្ធិ ស្ថិតនៅ​ភូមិ​អញ្ចេ​ក ​ឃុំ​ត្នោត ​ស្រុក​បាទី​ ហើយ​ដី​ខាងលើ​នេះ​ ជា​ដី​របស់​រដ្ឋ​សម្រាប់​ដោះ​ទឹកជំនន់​នារ​ដូវ​វស្សា​ ។

Picture

ពល​រដ្ឋ​បាន​បន្ត​ទៀត​ថា​ ដី​ខាងលើ​នេះ​ បើ​រដូវវស្សា​គឺជា​ផ្លូវ​ទឹ​កដ៏​សំខាន់​ក្នុង​ការ​ជំ​លៀស​ទឹកជំនន់​ជន់​លិច ​តែបើ​រដូវប្រាំង​វិញ​គឺ​ពលរដ្ឋ​ ព្រោះស្រូវ​ឬថែ​រក្សា​ស្មៅ​ ដើម្បី​ច្រូតកាត់​ជា​ចំណីសត្វ​ចិញ្ចឹម​ពុំ​មាន​ជា​កម្ម​សិទ្ធិរបស់​អ្នកណា​ឡើយ តាំងពីដើមមក​គឺ​ដឹង​តែ​ម្យ៉ាង​ថា​ជា​ដី​រដ្ឋ ​។

Picture

ពលរដ្ឋ​បាន​បន្ថែម​ទៀត​ថា ១រយៈ​កន្លងមក​នេះ​ ស្រាប់តែ​ពួកគាត់​បានឃើញ​លោក​មេ​ភូមិ​អញ្ចេ​ក​នាំ​ក្រុម​អ្នកមាន​លុយ​មក​បោះ​បង្គោល​ថ្ម​រាប់ពាន់​បង្គោល​ព័ទ្ធ​យក​ដី​រដ្ឋ​រាប់​សិប​ហិក​តា​ ដោយ​គ្មាន​មូលហេតុ​ហើយ​ពួកគាត់​បាន​ត្រឹ​មតែ​ឈ​រមើល​គេ​ដាំ​បង្គោល​យក​ដី​រដ្ឋ​តែ​ប៉ុ​ណ្ណោះ​នោះ​​ ។

Picture

ពលរដ្ឋ​បាន​បន្ត​ទៀត​ថា​ ក្នុង​ស្រុក​បាទី​ទាំងមូល​បាន​ចុះបញ្ជី​ដីធ្លី​ជា​ប្រពន្ធ័​រួចរាល់​ហើយ​ចំណែក​ដី​នៅ​ចំណុច​​គេ​បោះបង្គោល​នេះ ​គឺ​ខាង​ជំនាញ​ភូមិបាល​បាន​កាត់​ឆ្វៀល​កំណត់ទុក​ជា​ដី​របស់​រដ្ឋ​ជា​ប្រភេទ​ដីលិចទឹក​ ដោយ​គ្មាន​ជន​ណា​អាចម​ក​រំលោភ​យក​បាន​ឡើយ ​។

Picture

ពាក់​ពន្ធ័​ករណី​ខាងលើ​ លោ​ក​អ៊ុ​ក សំបូរ​ មេឃុំ​ត្នោត​បាន​អោយ​ដឹង​ថា ​ដី​នៅ​ចំណុច​ខាងលើ ​គឺ​ពិតជា​ដី​រដ្ឋ​ពិតមែន ហើយ​លោក​មិនបាន​ដឹង​ថា​ មាន​គេ​បោះបង្គោល​ថ្ម​រំលោភ​យក​នោះ​ទេ ។ លោក​មេឃុំ​បាន​បន្ត​ទៀត​ថា​ ដី​នេះ​លក់​ទិញ​មិនបានទេ​ ហើយ​ខាង​ជំនាញ​ធនធានទឹក​ហេតុ​អី​មិន​ចុះ​មក​ជួយ​មើល​ផង​ ព្រោះ​ជា​ដីលិចទឹក​ក្រោម​ការគ្រប់គ្រង​ ដោយ​ក្រសួងធនធានទឹក​លោក​មិនបាន​ដឹង​ថា​ ខាង​ធនធាន​ទឹ​គេ​មាន​ឯកសារ​កាត់​ឆ្វៀល​ប៉ុន្មាន​ហិច​តា​នោះ​ទេ ​។ លោក​មេឃុំ​បាន​បញ្ជាក់​ទៀត​ថា​ លោក​និង​ចុះទៅ​ពិនិត្យ​បើ​ពិតជា​មាន​គេ​បោះ​បង្គោល​ព័ទ្ធ​យកមែន​ លោក​និង​រាយការណ៍​ជូន​ថ្នាក់លើ​ដើម្បី​សុំ​គោល​ការ​បន្ត​។​​

Picture
Picture
Picture
Picture