ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសិក្សា៖ “ករណីឆ្លងកូវីដនៅអង់គ្លេសមានដល់ទៅជាង ៥សែនករណី ក្នុងមួយថ្ងៃ”

3 ឆ្នាំ មុន

ករណីឆ្លងកូវីដប្រចាំថ្ងៃនៅក្នុងចក្រភពអង់គ្លេស ជាមធ្យមមានជិត ៥សែនករណី ក្នុងប៉ុន្មានសប្តាហ៍ក្រោយពេលបុណ្យណូអែលរួច។ នេះគឺបានមកពីការវិភាគថ្មីមួយ។ ចំនួននេះ​ គឺ​ជិត​បី​ដង​នៃ​តួលេខ​ផ្លូវការ ​ដែល​បាន​កត់ត្រា​ដោយ​នាយកដ្ឋាន​សុខាភិបាល។ ជាមធ្យមនៃករណីថ្មីចំនួន ១៧៣៤០០…

ករណីឆ្លងកូវីដប្រចាំថ្ងៃនៅក្នុងចក្រភពអង់គ្លេស ជាមធ្យមមានជិត ៥សែនករណី ក្នុងប៉ុន្មានសប្តាហ៍ក្រោយពេលបុណ្យណូអែលរួច។ នេះគឺបានមកពីការវិភាគថ្មីមួយ។ ចំនួននេះ​ គឺ​ជិត​បី​ដង​នៃ​តួលេខ​ផ្លូវការ ​ដែល​បាន​កត់ត្រា​ដោយ​នាយកដ្ឋាន​សុខាភិបាល។

ជាមធ្យមនៃករណីថ្មីចំនួន ១៧៣៤០០ ក្នុងមួយថ្ងៃត្រូវបានកត់ត្រាពីថ្ងៃទី២៦ ខែធ្នូ ដល់ថ្ងៃទី ១ ខែមករា នេះបើយោងតាមការប្រកាសផ្លូវការពីរដ្ឋាភិបាល។ ប៉ុន្តែចំនួនពិតនៃករណីទំនងជាជិតជាង ៤៧៩១០០ករណី ក្នុងមួយថ្ងៃ នេះបើយោងតាមការប៉ាន់ស្មានដោយការិយាល័យស្ថិតិជាតិ (ONS)។

មុនពេលកូវីដអូមីក្រុង បានចាប់ផ្តើមរីករាលដាលនៅក្នុងចក្រភពអង់គ្លេស ONS បានប៉ាន់ប្រមាណថា ជាមធ្យមមានករណីថ្មីចំនួន ៩៩១០០ក្នុងមួយថ្ងៃ ដែលនេះច្រើនជាងពីរដងនៃជាមធ្យម ៤១៩០០ ក្នុងមួយថ្ងៃដែលបានកត់ត្រាផ្លូវការដោយរដ្ឋាភិបាល។

ភាពខុសគ្នាយ៉ាងខ្លាំងនៃចំនួនឆ្លងសរុប ឆ្លុះបញ្ចាំងពីចំនួនករណីដែលត្រូវបានបាត់នៅលើផ្ទាំងបង្ហាញរបស់រដ្ឋាភិបាល ដែលរាប់តែអ្នកដែលបានរាយការណ៍ថាខ្លួនមានតេស្តវិជ្ជមានកូវីដតែប៉ុណ្ណោះ។ សម្រាប់អ្នកមិនរាយការណ៍ ទិន្នន័យផ្លូវការមិនបានបង្ហាញនោះទេ។ នេះមានន័យថា ចំនួនផ្លូវការនេះ គឺអាស្រ័យទៅលើចំនួនមនុស្សដែលមកធ្វើតេស្ត អ្នកដែលសុខចិត្តប្រាប់ថាវិជ្ជមាន និង អ្នកដែលព្យាយាមលាក់។

ផ្ទុយទៅវិញ តួលេខ ONS គឺមានភាពសុក្រិតជាង ដោយសារតែវាផ្អែកទៅលើការវិភាគលើច្រមុះ និងបំពង់ក ដែលយកពីគំរូតំណាងរបស់មនុស្សជាង ១៥ម៉ឺននាក់។ មនុស្សដដែល ត្រូវបានយកសំណាកតាមដានរៀងរាល់សប្តាហ៍ ដោយមិនគិតពីថាតើពួកគេដឹងថាពួកគេមានកូវីដឬអត់ទេ។ តាមការគណនាវិទ្យាសាស្រ្ត ទើបគេបានទិន្នន័យដូចខាងលើ ដែលលើសពីទិន្នន័យផ្លូវការ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com