ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ឃុំខ្លួន​​ឈ្មួញ​គ្រឿងញៀ.ន​ជាង​២០​គីឡូក្រាម ​រង់ចាំ​កាត់ទោស​តាម​ច្បាប់​គ្រឿងញៀ.ន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ដីកាឃុំខ្លួន​ឈ្មួញ​គ្រឿងញៀ.ន​ម្នាក់ ដាក់​ពន្ធ ក្រោម​

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ដីកាឃុំខ្លួន​ឈ្មួញ​គ្រឿងញៀ.ន​ម្នាក់ ដាក់​ពន្ធនាគារ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​រក្សា​ទុក ដឹក​ជញ្ជូន នឹង​ជួញដូរ​នូវ​សារធាតុ​ញៀ.ន​ដោយ​ខុសច្បាប់ ។

ជនសង្ស័យ​ឈ្មោះ អ៊ា​ត ម៉ា​ទី ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នឹង​ស្នាក់​នៅ មិន​ពិតប្រាកដ ។

ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន បង្ក្រាប​ក្នុង​ករណី​រក្សា​ទុក ដឹក​ជញ្ជូន នឹង​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ នៅ​រាជធានី​ភ្នំពេញ ដោយ រឹបអូស​គ្រឿងញៀ.ន​ជាង​២៥​គីឡូក្រាម ។

អនុវត្ត​តាម​បញ្ជា ​លោក​នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់ របស់​លោក​ឧត្ដមសេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង បទល្មើស​គ្រឿងញៀ.ន ។

នៅ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ ២០២២ វេលា​ម៉ោង​២២​នឹង​៣០​នាទី កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន​(​ក​១០)​ដឹកនាំ​ដោយ លោក ឧត្តមសេនីយ៍ទោ សារី បុត្រ​សត្យា​.​លោក​វរ​សេនីយ៍​ឯក យឹ​ម សែន​ឧត្តម នាយករង​មន្ទីរ​.​លោក តឹក សូ​នី នាយការិយាល័យ ចូលរួម​ពី​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មាន​ជ័យ ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក អ៊ុ សុ​ភក្តិ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ ឈាន​ទៅ​បង្ក្រាប​នៅ​ចំណុច​បន្ទប់​ជួល​លេខ​៩ ផ្លូវលំ ភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពុន​១ ខ័​ណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ លទ្ធផល ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នឹង​ចាប់​យក​វត្ថុ​តាង​មាន ៖

១-សារធាតុ​ញៀន​ប្រភេទ​.​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​២០ គីឡូ ៩៩០.៧៣ ក្រាម
២-​សារធាតុ​ញៀន​ប្រភេទ​.​អ៊ិ​ច​ស្តា​ស៊ី​(MDMA) ២ គីឡូ ៨០០ ក្រាម
៣-​សារធាតុ​ញៀន​ប្រភេទ​.​កេ​តា​មីន​(Ketamine) ១ គីឡូ ៤០២ ក្រាម ។ សរុប​ជា​រួម​ទម្ងន់ ២៥ គីឡូ ១៩២.៧៣ ក្រាម ។
​អាវុ.ធ​វែង ២​ដើម និង​គ្រាប់​ចំនួន ៩៦​គ្រាប់ ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នីតិវិធី ។ លុះ​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២២ នេះ​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំខ្លួន ជនសង្ស័យ​ដាក់​ពន្ធនាការ​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការ​ក្តី​ទោស​ទៅ​តាម​ច្បាប់​គ្រឿងញៀ.ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ