ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​រោងចក្រ​ថ្មពិល​នៅ​កូរ៉េ​ខាងត្បូងស្លា​.​ប់ និង​របួស ៤​នាក់

2 ឆ្នាំ មុន

កម្មករ​ម្នាក់​បាន​ស្លា​.​ប់ និង ៣​នាក់​ទៀត​រង​របួស​ក្នុង​ហេតុការណ៍​ឆេះ​រោងចក្រ​ផលិត​ថ្មពិល ស្ថិត​នៅ​ទីក្រុង Cheongju នៃ​ខេត្ត North Chungcheong កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុម​ពន្លត់​អគ្គិភ័យ​។…

កម្មករ​ម្នាក់​បាន​ស្លា​.​ប់ និង ៣​នាក់​ទៀត​រង​របួស​ក្នុង​ហេតុការណ៍​ឆេះ​រោងចក្រ​ផលិត​ថ្មពិល ស្ថិត​នៅ​ទីក្រុង Cheongju នៃ​ខេត្ត North Chungcheong កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុម​ពន្លត់​អគ្គិភ័យ​។

អគ្គិភ័យ​បាន​ឆាបឆេះ​ឡើង​នៅ​ម៉ោង​ប្រហែល ៣​ល្ងាច​នៅ​ជាន់​ទី ៤​នៃ​អគារ​កម្ពស់ ៦​ជាន់​របស់​ក្រុមហ៊ុន EcoPro BM Co. ដែល​មាន​ចំងាយ​ប្រមាណ ១៤០​គីឡូម៉ែត្រ​ពី​ទីក្រុង​សេ​អ៊ូ​ល​។

មាន​មនុស្ស​ប្រហែល ៣០​នាក់​ស្ថិត​នៅ​ក្នុង​អគារ​អំឡុង​ពេល​កើតហេតុ ប៉ុន្តែ​ពួក​គេ​ភាគច្រើន​បាន​រត់គេច​ចេញ​ដោយ​សុវត្ថិភាព​។

ក្នុង​ចំណោម​បុគ្គលិក ៤​នាក់​ដែល​នៅ​លើ​ជាន់​ទី ៤ មាន ២​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ភ្លាម​ៗ ហើយ​ម្នាក់​ទៀត​បាន​លោត​ចេញពី​អគារ បណ្តាល​ឲ្យ​មាន​របួស​ធ្ងន់ធ្ងរ​។ ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្បែរ​នោះ​។

ចំណែក​បុគ្គលិក​ម្នាក់​ទៀត​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លា​.​ប់​នៅ​ម៉ោង ៦:២៤​នាទី​។ អគ្គិភ័យ​ត្រូវ​បាន​ពន្លត់ និង​គ្រប់គ្រង​បាន​នៅ​ម៉ោង ៧:១៥​នាទី​យប់​។

ក្រុម​ពន្លត់​អគ្គិភ័យ​និយាយ​ថា ការ​ផ្ទុះ​នៅ​ក្នុង​បន្ទប់​ឡ​ចំហាយ និង​ឧបករណ៍​កម្តៅ អាច​ជា​មូលហេតុ​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​។

អា​ជ្ញ​ធរ​និយាយ​ថា មាន​សារធាតុ​គីមី​ដែល​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នៅ​ក្នុង​រោងចក្រ​នោះ ប៉ុន្តែ​វា​មិន​ត្រូវ​បាន​គេ​បញ្ជាក់​ថា​តើ​មាន​ជាតិពុល ឬ​យ៉ាងណា​ទេ​។

ប្រតិបត្តិការ​ប្រើប្រាស់​រថយន្ត​ចំនួន ៤៤​គ្រឿង និង​ក្រុម​ពន្លត់​អគ្គិភ័យ ១២៥​នាក់​៕ (​យោង​តាម​ប្រភព​៖ Yonhap)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ