ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដបំប្លែងថ្មីអូមីក្រុង៤៤នាក់ ក្នុងនោះឆ្លងសហគមន៍១៦នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​សុខា ភិ​បាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​២២ ខែមករា​នេះ​ថា រក​ឃើញ​អ្នក​ឆ្លង​ថ្មី ៤៤​នាក់​ទៀត (​អូ​មី​ក្រុង​ទាំងអស់​)​និង​ជា​សះស្បើយ​១៥​នាក់ ខណៈ​ស្លា​.​ប់​«​គ្មាន​»…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សុខា ភិ​បាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​២២ ខែមករា​នេះ​ថា រក​ឃើញ​អ្នក​ឆ្លង​ថ្មី ៤៤​នាក់​ទៀត (​អូ​មី​ក្រុង​ទាំងអស់​)​និង​ជា​សះស្បើយ​១៥​នាក់ ខណៈ​ស្លា​.​ប់​«​គ្មាន​» ។

ក្រសួង​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​មាន​ករណី​ឆ្លង​សហគមន៍ ១៦​នាក់ (​អូ​មី​ក្រុង​) និង​អ្នកដំណើរ​ពី​បរទេស ២៨​នាក់ (​អូ​មី​ក្រុង​) ។

គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២២ កម្ពុជា​មាន អ្នក​ឆ្លង​សរុប ១២១,០០០​នាក់ អ្នកជា​សះស្បើយ ១១៧,១៩៥​នាក់ ខណៈ​អ្នក​ស្លា​.​ប់ ៣,០១៥​នាក់ ។

ក្រសួង​បាន​លើក​ឡើង​ថា កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២២​ចាក់​លើ​ប្រជាជន​អាយុ​ពី ១៨​ឆ្នាំ​ឡើង មាន ១០១,៨៩% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០​លាន​នាក់​។​លើ​កុមារ​-​យុវវ័យ​អាយុ​ពី ១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ មាន ៩៩,៣៩% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១,៨២៧,៣៤៨ នាក់​។​លើ​កុមារ​អាយុ​ពី ០៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ មាន ១០៥,៧៦% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១,៨៩៧, ៣៨២ នាក់​។​លើ​កុមារ​អាយុ ០៥​ឆ្នាំ មាន ១០៤,៧៦% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៣០៤,៣១៧ នាក់ ។

ក្រសួង​ថា ជា​លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦​លាន​នាក់ មាន ៨៩,៥៦% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ