ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូទ្រីសក្លាយជាប្រទេសដំបូងនៅអឺរ៉ុប ដែលតម្រូវឱ្យប្រជាជនចាក់វ៉ាក់សាំងជាងកំហិត

2 ឆ្នាំ មុន

សភានៃប្រទេសអូទ្រីសកាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តច្បាប់តម្រូវឱ្យប្រជាជនមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ចាក់វ៉ាក់សាំងជាកំហិត ចាប់ពីថ្ងៃទី១ ខែកុម្ភៈ។ វា​ជា​ប្រទេស​ដំបូង​គេ​ក្នុង​សហភាព​អឺរ៉ុប​ដែល​ដាក់​វិធានការ​តឹងរ៉ឹង​បែប​នេះ។ ខណៈដែលច្បាប់ចូលជាធរមាននៅថ្ងៃទី១ ខែកុម្ភៈ អាជ្ញាធរនៅក្នុងប្រទេសនឹងគ្រាន់តែត្រូតពិនិត្យមើលសិនតែប៉ុណ្ណោះ…

សភានៃប្រទេសអូទ្រីសកាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តច្បាប់តម្រូវឱ្យប្រជាជនមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ចាក់វ៉ាក់សាំងជាកំហិត ចាប់ពីថ្ងៃទី១ ខែកុម្ភៈ។ វា​ជា​ប្រទេស​ដំបូង​គេ​ក្នុង​សហភាព​អឺរ៉ុប​ដែល​ដាក់​វិធានការ​តឹងរ៉ឹង​បែប​នេះ។

ខណៈដែលច្បាប់ចូលជាធរមាននៅថ្ងៃទី១ ខែកុម្ភៈ អាជ្ញាធរនៅក្នុងប្រទេសនឹងគ្រាន់តែត្រូតពិនិត្យមើលសិនតែប៉ុណ្ណោះ (ដោយមិនទាន់ផាកពិន័យ) ដើម្បីមើលដឹងថា វាដំណើរការបានរលូនដែរឬទេ មុនពេលសម្រេចនឹងអនុវត្តការផាកពិន័យពីថ្ងៃទី១៥ ខែមីនាតទៅ។

ចាប់ពីពេលនោះមក (ថ្ងៃទី១៥ ខែមីនា) អ្នកដែលមិនមានវិញ្ញាបនបត្រវ៉ាក់សាំង ឬ ការលើកលែងដោយបញ្ហាសុខភាពមួយចំនួន អាចនឹងត្រូវពិន័យជាប្រាក់ចាប់ពី ៦៨០ដុល្លារ ទៅដល់ ៤០៨០ដុល្លារ។

យោងតាមគេហទំព័ររបស់ក្រសួងសុខាភិបាលអូទ្រីស អ្នកមានផ្ទៃពោះ និងអ្នកដែលមិនអាចចាក់វ៉ាក់សាំងដោយមានបញ្ហាសុខភាព ត្រូវបានលើកលែងពីការផាកពិន័យនេះ។ អ្នកដែលបានជាសះស្បើយពីជំងឺកូវីដ ត្រូវបានលើកលែងសម្រាប់១៨០ថ្ងៃដំបូង រាប់ចាប់ពីថ្ងៃដែលពួកគេបានទទួលការធ្វើតេស្ត PCR Covid-19 វិជ្ជមានលើកដំបូងរបស់ពួកគេ។

បន្ថែមពីលើការណែនាំច្បាប់វ៉ាក់សាំង រដ្ឋាភិបាលអូទ្រីសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងគ្រោងនឹងដាក់ឱ្យមានការចាប់ឆ្នោតផ្សងសំណាង សម្រា​ប់អ្នកដែលបានចាក់វ៉ាកសាំងរួច ដើម្បីជាការលើកទឹកចិត្តឱ្យប្រជាជនមកចាក់វ៉ាក់សាំងបានទាំងអស់គ្នា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ