ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ បន្ត​បើកប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​និយោជិត​ជាង ១៤០០០​នាក់ នៅ​រោងចក្រ​សហគ្រាស ៨៤ ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ នៅ​យប់​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២២ នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជូនដំណឹង​ពី​ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជូន​បងប្អូន​កម្មករនិយោជិត ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍…

​ភ្នំពេញ​៖ នៅ​យប់​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២២ នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជូនដំណឹង​ពី​ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជូន​បងប្អូន​កម្មករនិយោជិត ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍ ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ ស្របតាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​។ នេះ​ជា​លើក​ទី​៧៧ ហើយ ដែល​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​ការងារ បើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជូន​កម្មករនិយោជិត ដែល​បាត់បង់​ការងារ ក្នុងអំឡុងពេល​កូ​វីដ​។​

​តាម​សេចក្តីជូនដំណឹង ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​នេះ សម្រាប់​កម្មករនិយោជិត ចំនួន ១៤១៤២​នាក់ នៅ​រោងចក្រ​សហគ្រាស ចំនួន ៨៤ ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍​។ ក្នុងនោះ មាន​រោងចក្រ​កាត់ដេរ ចំនួន ១៨ នៅ​ភ្នំពេញ ខេត្តកណ្តាល តាកែវ ត្បូងឃ្មុំ ព្រៃវែង កំពង់ឆ្នាំង កំពង់ស្ពឺ និង​នៅ​ខេត្តស្វាយរៀង​។ រីឯ​ក្រុមហ៊ុន និង​សណ្ឋាគារ​ក្នុង​វិស័យ​ទេសចរណ៍ មាន​ចំនួន ៦៦ មាននៅ​ភ្នំពេញ ខេត្តសៀមរាប និង​នៅ​ខេត្ត​ព្រះសីហនុ​។​

​តាម​សេចក្តីជូនដំណឹង ប្រាក់ឧបត្ថម្ភ​នេះ នឹងត្រូវ​បើក​ផ្តល់​ជា​ប្រាក់រៀល តាម​ធនាគារ​វី​ង និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ​នស​ការព្យួរ​កិច្ចសន្យាការងារ ក្នុងនោះ បែង​ចែកជា ៣ រួមមាន​៖ ១-៦០៧៥០​រៀល ( ១៥​ដុល្លារ​) សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល ៧​ថ្ងៃ ដល់ ១០​ថ្ងៃ ២-១២១ ៥០០​រៀល (៣០​ដុល្លារ​) សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល ១១​ថ្ងៃ ដល់ ២០​ថ្ងៃ និង​៣-១៦២ ០០០​រៀល ( ៤០​ដុល្លារ​) សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល​ចាប់ពី ២១​ថ្ងៃ ដល់ ១​ខែ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ