ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វក្រាស់ និងសត្វល្មិច ទម្ងន់ធ្ងន់ ២ក្បាលទៀត ត្រូវបានព្រលែង ក្នុងសមុទ្រ​វិញ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បាន​យកសត្វក្រាស់…

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បាន​យកសត្វក្រាស់ និងសត្វល្មិច ទម្ងន់ធ្ងន់ ចំនួន ២ក្បាលទៀត ទៅព្រលែងក្នុងសមុទ្រ​។ នេះ​ជាការព្រលែងសត្វ លើកទី១២៩។

គ្រប់ពេលដែលនាំយកសត្វក្រាស់ ឬសត្វល្មិច ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀល តាមបច្ចេកទេស សម្គាល់សត្វក្រាស់ ឬសត្វល្មិច ដែលត្រូវបានលែង ក្នុងសមុទ្រទាំងនោះ ជាសញ្ញាសម្គាល់ក្នុងគោលការណ៍​អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀល ដែលកឹបលើសត្វក្រាស់ និងសត្វល្មិច លើកនេះ គឺ KH 0390 និងKH 0391។

ក្នុងពេលរៀបចំព្រលែងសត្វក្រាស់ ឬសត្វល្មិច លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការកឹបសៀលសម្គាល់បែបនេះ មានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថា ប្រសិនបើមានការនេសាទបានសត្វក្រាស់ ឬសត្វល្មិច ដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើង ឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ ឬលក់ដូរធ្វើអាជីវកម្មឡើយ។

នៅពេលអ្នកនេសាទភាគច្រើន នេសាទបានសត្វក្រាស់ ឬសត្វល្មិច តែងតែនាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ ដើម្បីព្រលែងក្នុងសមុទ្រវិញ ក្នុងនោះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់ស្មារតី​សហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ