ខេត្តរតនៈគីរី ៖ ដឹងការពិតហើយ ប្រភពច្បាស់ការណ៍បានអោយដឹងថា ម៉ូតូជាង៦០គ្រឿងក្នុង១យប់ៗដឹកឈើប្រណីតចូលក្រុងបានលុងនោះ គឺពួកគេដឹកយកទៅលក់អោយលោកមករា នៅក្រុងបានលុង ហើយលោកមករា ក៏ដឹកតាមរថយន្តសាំយុង ឆ្លងកាត់ច្រកអន្តរជាតិអូយ៉ាដាវ លក់បទៅអោយឈ្មួញវៀតណាមបន្តទៀត។
![Picture]()
ហើយបច្ចុប្បន្ននេះ លោក មករា ក៏បានប្រមូលទិញឈើប្រណីតពីឈ្មោះហាន និងកូនប្រសាឈ្មោះលាង នេះបើយោងតាមប្រជាពលរដ្ឋស្រុកអូរជុំ បានឲ្យដឹងថា លោក តុង ហាន និងកូនប្រសាឈ្មោះលាង ជាមេឈ្មួញរកស៊ីជំនួញឈើខុសច្បាប់ ដែលប្រមូលទិញឈើពីស្រុកវើនសៃ និងឃុំការឡៃ ស្រុកអូរជុំ ហើយក៏បានសម្រុកដឹកតាមម៉ូតូចូលក្រុងបានលុង ក្នុងមួយយប់ៗមិនខ្វះពីចំនួន៦០គ្រឿងនោះឡើយ។
![Picture]()
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ការដឹកជញ្ជូនឈើចូលលក់ក្នុងក្រុងបានលុងនេះ គឺលោក តុង ហាន និងកូនប្រសាហៅលោក លាង បានយកឈ្មោះអ្នកមានអំណាចម្នាក់ក្នុងខេត្តរតនៈគិរី ធ្វើជាខ្នងបង្អែកនៅខាងក្រោយបទល្មើសម៉ូតូដឹកឈើរបស់ពួកគេ។
![Picture]()
ជុំវិញករណីខាងលើនេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនៈគីរី ក្រោយពីទទួលទូរស័ព្ទដឹងថា អ្នកកាសែតកោះសន្តិភាពសុំបំភ្លឺរឿងជំនួញឈើប្រណីតខុសច្បាប់ក្នុងដែនដី លោកនិយាយថា ជាប់រវល់ប្រជុំបន្តិចសិន មានអីនិយាយគ្នានៅពេលក្រោយទៀត។ គួររំលឹកទៀតថា ៖ ១យប់ៗម៉ូតូមិនក្រោម៦០គ្រឿងដឹកឈើចូលក្រុងបានលុង ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ៕
![Picture]()
ចែករំលែកព័តមាននេះ