ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះឆេះយ៉ាងសន្ធោសន្ធៅ ! ឆេះរោងចក្រកាត់ដេរសំលៀកបំពាក់ខោអាវហែលទឹកនៅស្រុក​ត្រាំកក់ ខេត្តតាកែវ

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ព័ត៌មាន​បឋម​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២១ ខែមករា​នេះ មាន​ករណី​អគ្គី​ភ័យ​មួយ​កំពុង​តែ​ឆាបឆេះ​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​ខោអាវ​ហែល​ទឹក​មួយ​កន្លែង ដែល​ស្ថិត​នៅ​ភូមិស្រ​ង៉ែ ឃុំ​រំ​ពាក់​ពេន ស្រុក​ត្រាំកក់ ខេត្តតាកែវ រោងចក្រ​នៅ​ទល់មុខ​វត្ត​ចោម​ពល​ស្ពាន​ស្លា​គូ…

ខេត្តតាកែវ ៖ ព័ត៌មាន​បឋម​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២១ ខែមករា​នេះ មាន​ករណី​អគ្គី​ភ័យ​មួយ​កំពុង​តែ​ឆាបឆេះ​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​ខោអាវ​ហែល​ទឹក​មួយ​កន្លែង ដែល​ស្ថិត​នៅ​ភូមិស្រ​ង៉ែ ឃុំ​រំ​ពាក់​ពេន ស្រុក​ត្រាំកក់ ខេត្តតាកែវ រោងចក្រ​នៅ​ទល់មុខ​វត្ត​ចោម​ពល​ស្ពាន​ស្លា​គូ ។

ករណី​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ក្នុង​រោងចក្រ​មួយ​នេះ​អស់​រយៈពេល​ច្រើន​ម៉ោង​មក​ហើយ និង​នៅ​មិន​ទាន់​ដឹង​ពី​ទំហំ​នៃ​ការ​ខូចខាត​នៅឡើយ​ទេ ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ថា ការ​ឆេះ​នេះ គឺ​នៅ​ពេល​ដែល​កម្មករ​បាន​ចេញ​ទៅ​ហូប​បាយ​ថ្ងៃត្រង់ តែ​មិន​ទាន់​ដឹង​ថា មក​ពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ។

ក្នុង​កិច្ច​អន្តរាគមន៍​ពន្លត់អគ្គីភ័យ​នេះ​ដែរ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ជា​ច្រើន​គ្រឿង​ដូច​ជា រថយន្ត​ពន្លត់អគ្គីភ័យ​ស្រុក​ត្រាំកក់​ស្រុក​គងពិសី និង​ស្រុក​បរ​សេដ្ឋ​ជា​ពិសេស​នាយកដ្ឋាន​បង្ការ និង​ពន្លត់អគ្គីភ័យ​ក៏​ចេញ​អន្តរាគមន៍​ជួយ​បាញ់​ពន្លត់​ដែរ ។ រហូត​មក​ដល់​ពេល​នេះ​ភ្លើង​នៅ​មិន​ទាន់​ថមថយ​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ