ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ អាស៊ានមិនមែនជាចំណាប់ខ្មាំ.ងនៃមីយ៉ាន់ម៉ាឡើយ តែយើងនៅតែបន្តជួយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជា​ថ្មី​ថា អាស៊ាន​មិនមែន​ជា​ចំណាប់ខ្មាំង​នៃ​មី​យ៉ា​ន់​ម៉ា​ឡើយ តែ​យើង​នៅ​តែ​បន្ត​ខិតខំ​ជួយ​ដល់​មី​យ៉ា​ន់​ម៉ា ដែល​កំពុង​ជួប​បញ្ហា ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជា​ថ្មី​ថា អាស៊ាន​មិនមែន​ជា​ចំណាប់ខ្មាំង​នៃ​មី​យ៉ា​ន់​ម៉ា​ឡើយ តែ​យើង​នៅ​តែ​បន្ត​ខិតខំ​ជួយ​ដល់​មី​យ៉ា​ន់​ម៉ា ដែល​កំពុង​ជួប​បញ្ហា ។

ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក ប៊ូ​យ ថា​ញ់​សឺ​ន (Bùi Thanh Sơn) រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២០ មក​រា ឆ្នាំ​២០២២​ថា អាស៊ាន​មានការ​ងារ​ធ្វើ​ជា​ច្រើន​វ មិនមែន​មាន​តែ​រឿង​មី​យ៉ា​ន់​ម៉ា​នោះ​ទេ ។

សម្តេច​បញ្ជាក់​ថា ៖«​អាស៊ាន​មិនមែន​ជា​ចំណាប់ខ្មាំង​នៃ​មី​យ៉ា​ន់​ម៉ា​ឡើយ តែ​យើង​នៅ​តែ​បន្ត​ខិតខំ​ជួយ​ដល់​មី​យ៉ា​ន់​ម៉ា តែ​ការងារ​ដែល​អាស៊ាន​ត្រូវធ្វើ គឺ​មាន​ជា​ច្រើន​ទៀត ។

ទាក់ទង​ទៅ​នឹង​ការ​ជំរុញ COC សម្ដេច​តេ​ជោ បាន​បញ្ជាក់​ថា នៅ​ក្នុង​ជំនួប​ជាមួយនឹង​ឯកឧត្តម​អគ្គលេខាធិការ​អាស៊ាន ឯកឧត្តម​អគ្គលេខាធិការ​អាស៊ាន​បាន​ផ្ដល់​មន្ទី​អគ្គលេខាធិការដ្ឋាន​អាស៊ាន ក្នុង​ការ​ច​ចារ និង​ការ​ប្រជុំ​សម្រាប់​ការងារ COC ហើយ​កន្លង​មក សម្ដេច​ក៏​ធ្លាប់​បាន​ផ្ដល់​នូវ​សណ្ឋាគារ​ហា​យ៉ា​ត់រី​ជិន​ស៊ី​ភ្នំពេញ សម្រាប់​ជា​កន្លែង​ចរចា​ផង​ដែរ ក្នុង​ការ​ជំរុញ​ការងារ​នេះ ។

ក្នុង​ជំនួប​នោះ​ដែរ លោក ប៊ូ​យ ថា​ញ់​សឺ​ន បាន​លើក​ឡើង​ថា ក្រៅពី​កិច្ចការ​ទ្វេភាគី​ក៏​មានការ​ផ្លាស់​ប្តូ​រមតិ​ជុំវិញ​បញ្ហា​តំបន់ និង​អន្តរជាតិ​ផង​ដែរ​លើស​ពី​នេះ​ទៀត លោក​ក៏​បាន​មាន​ប្រសាសន៍​ពាក់ព័ន្ធ​នឹង​ការងារ​អាស៊ាន ក៏​ដូច​ជា វៀតណាម​ផង​ដែរ ហើយ​គាត់​ក៏​បាន​គូសបញ្ជាក់​ថា ប្រទេស​វៀតណាម​នឹង​ធ្វើ​អ្វី​តាម​ដែល​ខ្លួន​អាច​ធ្វើ​ទៅ​បាន ដើម្បី​គាំទ្រ​ឲ្យ​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួល​បាន​ភាព​ជោគជ័យ ។

លោក​ក៏​បាន​អរគុណ​សម្តេច​តេ​ជោ មន្ត្រី​ដែល​បន្ត​ការ​គាំទ្រ​ទៅ​ដល់​ពាណិជ្ជករ​របស់​វៀតណាម​ដែល​ធ្វើ​ធុរកិច្ច​នៃ​ប្រទេស​កម្ពុជា​ផង​ដែរ ។ លោក​បាន​គូសបញ្ជាក់​ផង​ដែរ​ថា កម្ពុជា និង​វៀតណាម​នឹង​បន្ត​ជំរុញ​កិច្ច​សហ ការ​ជា​ពិសេស​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​ក្លាយជា​ព្រំដែន​នៃ​សន្តិភាព ។

ទាក់ទង​ទៅ​នឹង​ដំណើរ​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា​នា​ពេល​កន្លង​ទៅ​នេះ លោក​ប៊ូ​យ ថា​ញ់​សឺ​ន (Bùi Thanh Sơn) បាន​អបអរសាទរ​ចំពោះ​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ទៅ​កាន់ ប្រទេស​មី​យ៉ា​ន់​ម៉ា លោក​ចាត់​ទុក​ថា ទស្សនកិច្ច​នេះ គឺ​មាន​សារៈសំខាន់​សម្រាប់​ការងារ​អាស៊ាន ហើយ​ឯកឧត្តម​មានការ​គាំទ្រ​ចំពោះ​សកម្មភាព​ដែល​សម្ដេច​តេ​ជោ បាន​ចូលរួម​ចំណែក​ជួយ​ដល់​មី​យ៉ា​ន់​ម៉ា​នោះ ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា អ្វី​ដែល​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​បាន​ទទួលផល​ពី​គ្នា​ទៅ​វិញ​ទៅ​មក គឺ​យើង​មាន​ព្រំដែន​ប្រកបដោយ​សុខ​សន្តិភាព ។ សម្ដេច​តេ​ជោ បាន​មាន​ប្រសាសន៍​ពី​ការងារ​ចាក់​វ៉ាក់សាំង នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូច​ជា នៅ​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ ដែល​សកម្មភាព​នេះ ជា​ឱកាស​ដែល​យើង​អាច​បើក​ប្រទេស​ឡើង​វិញ​ក៏​ដូច​ជា បើក​វិស័យ​ទេសចរណ៍​ឡើង​វិញ​ផង​ដែរ ។

សម្ដេច​តេ​ជោ មាន​ជំនឿ​ថា ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​នឹង​បន្ត​កើនឡើង​បន្ថែម​ទៀត​លើស​ពី​១០​ពាន់​លាន​ទៅ​ទៀត ។ សម្ដេច​តេ​ជោ បាន​មាន​ប្រសាសន៍​ថា ការ​បើក​សាលារៀន​ឡើង​វិញ​នេះ ឃើញ​ថា សិស្ស​ជា​ច្រើន​បាន​ត្រឡប់​ចូល​រៀន​វិញ​ហើយ ប៉ុន្តែ​យើង​មិន​មាន​ករណី​ឆ្លង​ច្រើន​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ ។

ពាក់ព័ន្ធ​ទៅ​នឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ថា យើង​ត្រូវ​តែ​ខិតខំ​បន្ត​ជំរុញ​លើ​ការ​វិនិយោគ​ពាណិជ្ជកម្ម​ទេសចរណ៍ ដើម្បី​ឲ្យ​សេដ្ឋកិច្ច​មានការ​ត​ភ្ជាប់​គ្នា ។ សម្ដេច​តេ​ជោ ក៏​បាន​មាន​ប្រសាសន៍​ពី​គម្រោង​នៃ​កា​រត​ភ្ជាប់​ផ្លូវដែក​កម្ពុជា និង​វៀតណាម ដោយ​សម្ដេច​ចង់​ឃើញ​ជំរុញ​កា​រត​ភ្ជាប់​ផ្លូវដែក​នេះ​ដែល​នឹង​អាច​ជួយ​សម្រួល​ដល់​កា​រត​ភ្ជាប់ សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ