ខេត្តកណ្តាល ៖ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល, កម្លាំងនគរបាលក្រុងតាខ្មៅ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា ជាអធិការ បានបង្ក្រាបក្រុមយុវជនទំនើងចំនួន៣នាក់ ក្នុងចំណោម១០នាក់ ដែលធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ក្រោយត្រូវពលរដ្ឋតាមផ្លូវថតវីដេអូបង្ហោះលើបណ្តាញសង្គមតែម្តង។ ការបង្ហោះម៉ូតូនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ២១ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
![Picture]()
បើតាមលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានអោយដឹងថា ក្រុមយុវជនទំនើងទាំងអស់នេះរួមមាន ៖ ១- ឈ្មោះ ជា ចិត្រា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្សវិទ្យាល័យហ៊ុនសែនតាខ្មៅ (ឃាត់ខ្លួន)។ ២- ឈ្មោះនឿន ផាយុក ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ (ឃាត់ខ្លួន)។ ៣- ឈ្មោះ ហ៊ុល លីហៀង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ (ឃាត់ខ្លួន)។
![Picture]()
៤-ឈ្មោះ ជួន សុបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្សអនុវិទ្យាល័យខ្ពបវែង (គេចខ្លួនបាត់)។ ៥-ឈ្មោះ គឹម សាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្សវិទ្យាល័យហ៊ុសែនតាខ្មៅ (គេចខ្លួនបាត់)។ ចំណែកជនសង្ស័យចំនួន៥នាក់ទៀតមិនទាមន់ស្គាល់អត្តសញ្ញាណនោះទេ (គេចខ្លួនបាត់ស្រមោល)។
![Picture]()
សមត្ថកិច្ចបន្តថា នៅវេលាកើតហេតុ ក្រុមយុវជនទំនើងខាងលើនេះ បានជិះម៉ូតូចំនួន៥គ្រឿងមានគ្នា១០នាក់ ដោយមួយគ្រឿងជិះគ្នា២នាក់ លុះពេលជិះមកដល់កន្លែងកើតហេតុខាងលើ ក្រុមយុវជនទំនើងក៏បានធ្វើសកម្មភាពបង្ហោះម៉ូតូពេញផ្លូវសាធារណៈ ហើយក្នុងពេលនោះដែរ ក៏មានប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវបានថតវីដេអូសកម្មភាពនោះ រួចក៏បង្ហោះតាមបណ្តាញសង្គមតែម្តង ។
![Picture]()
ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងជំនាញក្រុងតាខ្មៅ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ធ្វើការស្រាវជ្រាវ រួចកំណត់មុខអត្តសញ្ញាណ រហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ទើបឃាត់ខ្លួនមុខសញ្ញាខាងលើបានចំនួន៣នាក់ រួមទាំងមធ្យាបាយចំនួន៣គ្រឿង បន្ទាប់មកក៏បានបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរតាមនីតិវិធី ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ