ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា ក្នុងសវនាការស្នើតុលាការពន្លឿន ​រឿង​ក្តី​របស់​លោក​ឱ្យ​បាន​លឿន នឹង​ឆាប់​ចប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២ បាន​លើកយក​សំណុំរឿង​លោក កឹ​

រាជធានី​ភ្នំពេញ ៖ ទីបំផុត ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២ បាន​លើកយក​សំណុំរឿង​លោក កឹ​ម សុខា អតីត​ប្រធាននៃអតីត​គណ​សង្គ្រោះ​ជាតិ មក​បើក​សវ​នា​ការ​ជំនុំជម្រះ​ទោស​ តាម​ការ​គ្រោងទុក បន្ទាប់ពីត្រូវបានពន្យាពេលជិត ២ ឆ្នាំដោយសារតែបញ្ហាផ្ទុះឡើងនៃជំងឺកូវីដ-១៩ ។ ប៉ុន្តែ​សវនាការ​នោះ​​បន្ទាប់​ពី​សាកសួរ​ដេញដោល​អស់​រយៈពេល​ពេញ​មួយ​ព្រឹក ប្រធាន​ក្រុម​ប្រឹ​ក្សា​ជំនុំជម្រះ បាន​ប្រកាស​លើក​ពេល​សវនាការ​បន្ត​ទៅ​ថ្ងៃ​ទី​២៥ ខែមករា ខាង​មុខ​ទៀត ។

អ្វីដែលគួរឱ្យកត់សម្គាល់ គឺនៅក្នុងសវនាការ លោក កឹម សុខា បានស្នើតុលាការ ព​ន្លឿ​ន​រឿង​ក្តី​របស់​លោក​ឱ្យ​បាន​លឿន នឹង​ឆាប់​ចប់ ។ នេះបើតាមការបញ្ជាក់ពីមេធាវីដើមបណ្តឹង និងមេធាវីរបស់លោកកឹម សុខា ផ្ទាល់ ។ ប៉ុន្តែ​អ្វី​ដែល​លើក​ឡើង​ដោយ លោក កឹ​ម សុខា នោះ​គឺ​មិន​មាន​ជំទាស់​ធ្ងន់ធ្ងរ​ទេ គ្រាន់តែ​ខាង​តំណាង​អយ្យការ និង​មេធាវី​ដើមបណ្តឹង បាន​លើក​ឡើង​ថា ទី​១-ការ​ចង់ឱ្យ​ដំណើរការ​លឿន​នេះ គឺ​ត្រូវ​តែ​លឿន​តាម​នីតិវិធី​ច្បាប់ ហើយ​តាម​ការ​កំណត់​នៃ​ច្បាប់​មួយទៀត គឺ​លុះត្រាតែ​ចុងចោទ​ទទួលមរណៈភាព​នោះ​បាន​ឆាប់​ចប់ គឺ​ចប់​លឿន​ណាស់ ។

សវនាការ​​នៅ​ក្នុង​សំណុំរឿង​នេះ​មាន​លោក កូយ សៅ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក សេង លាង នឹង​លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ជា​ចៅក្រម​ប្រឹក្សា រីឯ​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សា លា​ដំបូង​រាជធានី​ភ្នំពេញ ។

លោក កឹ​ម សុខា មាន​អាយុ​៦៦ ឆ្នាំ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​ជនជាប់ចោទ​ពី​បទ​.​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស ​(​ក្បត់ជាតិ​) ​បាន​បង្ហាញមុខ​ក្នុង​រង្វង់​ក្រចកសេះ នា​ពេល​សវនាការ​ផង​នោះ​ដែរ ដោយ​មាន​មេធាវី​ការពារ​ក្តី​ចំនួន​៤​រូប ក្រុម​លោក​មេធាវី ចាន់ ចេ​ង លោក អាំង ឧត្តម លោក ផេង ហេង នឹង​លោកស្រី ម៉េ​ង សុភា​រី ។ ចំណែក​មេធាវី​ការពារ​បណ្តឹងរដ្ឋប្បវេណី​ក៏​មាន​៤​រូប​ដែរ គឺ​មាន លោក គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន លោក លី​ ច័ន្ទ​តុលា ជាមេធាវីរាជរដ្ឋាភិបាល (​បច្ចុប្បន្ន​ប្រធាន​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​) លោក សាន់ ជួយ មេធាវី​រាជ​រដ្ឋ​ភិ​បាល នឹង​លោក ចេ​ង ប៉េង​ហាប់ ក៏​ជា​មេធាវី​រាជរដ្ឋាភិបាល​ដែរ ។ សវនាការ​នោះ​ក៏​មានការ​ឃ្លាំមើល​ពី​តំណាង​ទូត អង្គការ​ជាតិ និង​អន្តរជាតិ សកម្មជន និង​អ្នក​សារព័ត៌មាន​មក​ពី​ស្ថាប័ន​នានា​ផង​ដែរ ។

ចំណែក​នៅ​ក្រៅ​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ ចំណុច​មុខ​ផ្សារ​ស៊ី​ធី​ម៉​ល ស្ថិត​ក្នុង​សង្កាត់​វាលវង់​ខណ្ឌ​៧​មក​រា គឺ​មាន​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខ្លះ​នៅ​រាជធានី​ភ្នំពេញ​ខ្លះមក​ពី​តាម​បណ្តា​ខេត្ត បាន​ទៅ​ប្រមូលផ្តុំ​គ្នា​ឃ្លាំមើល​សវនាការ​នោះ មាន​ទាំង​អ្នកការ​សែត​ប្រមាណ​ជាង​២០ នាក់ មន្ត្រី​សមាគម​ន៏​អា​ដ​ហុ​ក​ (​លោក យី សុខសាន្ត​) ​និង​មាន​អតីត​សកម្មជន​សហគមន៍ SOS (​ច្រា​យ នី​ម​) ​ដែល​មិនសូវ​ខក​ខាន មក​ចូលរួម​ដែរ ។

បើ​ទោះបី​ការ​ប្រមូលផ្តុំ​នោះ​មាន​មនុស្ស​រាប់​សិប​នាក់ តែ​ពុំ​មាន​សកម្មភាព​អ្វី​គួ​ឲ្យ​កត់សម្គាល់​ទេ ហើយ​ក៏​បាន​ពិនិត្យ​ឃើញ​មាន​វត្ត​អភិបាលរង​រាជធានី​ភ្នំពេញ​មួយ​រូប ដឹកនាំ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​នគរបាល​ខណ្ឌ​៧​មក​រា ចុះ​ទៅ​ការពារ នឹង​រៀបចំ​សណ្តាប់ធ្នាប់ ជុំវិញ​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

សវនាការ​បាន​ផ្អាក​នា​ព្រឹក​នោះ​ដែរ នឹង​ក្រោយ​បញ្ចប់​សវនាការ​មេធាវី​ការពារ​បណ្តឹងរដ្ឋប្បវេណី នឹង​មេធាវី​ការពារ​ឲ្យ​ជនជាប់ចោទ បាន​ធ្វើ​ស​ន្និ​សិទ្ធ​សារព័ត៌មាន ដាច់​ដោយឡែក​ពី​គ្នា​ក្នុង​ពេល​តែ​មួយ ។ លោក គី តិច ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល បាន​ថ្លែងប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ថ្ងៃនេះ​ជា​ថ្ងៃ​ចាប់ផ្តើម​សវនាការ​ឡើង​វិញ នៅ​ក្នុង​សវនាការ​នេះ ប្រធាន​ក្រុម​ជំនុំជម្រះ បាន​បង្ហាញ​អំពី​មូលហេតុ ដែល​នាំ​ឱ្យ មានការ​ពន្យារពេល​សវនាការ​លើ លោក កឹ​ម សុខា រយៈពេល​ជាង​១​ឆ្នាំ​មក គឺ​ដោយសារ​តែ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩ ។ លោក កឹ​ម សុខា មិន​បាន​ជំទាស់​ចំពោះ​ការ​ពន្យា ពេល​នេះ​ទេ គឺ​លោក​បាន​ទទួលស្គាល់ នឹង​គាំទ្រ​ចំណាត់ការ​របស់ រាជរដ្ឋាភិបាល ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ទទួល​បាន​ជោគជ័យ​រហូត​ដល់​ពេល​នេះ ។

លោក គី តិច បន្ត​ថា អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់ លោក កឹ​ម សុខា នៅ​ក្នុង​សវនាការ​បន្ត​ទៀត គឺ​លោក​មានការ​ស្នើ​ឱ្យ​តុលាការ ព​ន្លឿ​ន​រឿង​ក្តី​របស់​លោក​ឱ្យ​បាន​លឿន នឹង​ឆាប់​ចប់ ។ ប៉ុន្តែ​អ្វី​ដែល​លើក​ឡើង​ដោយ លោក កឹ​ម សុខា នោះ​គឺ​មិន​មាន​ជំទាស់​ធ្ងន់ធ្ងរ​ទេ គ្រាន់តែ​ខាង​តំណាង​អយ្យការ និង​មេធាវី​ដើមបណ្តឹង បាន​លើក​ឡើង​ថា ទី​១-ការ​ចង់ឱ្យ​ដំណើរការ​លឿន​នេះ គឺ​ត្រូវ​តែ​លឿន​តាម​នីតិវិធី​ច្បាប់ ហើយ​តាម​ការ​កំណត់​នៃ​ច្បាប់​មួយទៀត គឺ​លុះត្រាតែ​ចុងចោទ​ទទួលមរណៈភាព​នោះ​បាន​ឆាប់​ចប់ គឺ​ចប់​លឿន​ណាស់ ។ ទី​២-​គឺ​ការ​ចប់​ដោយ​មាន​សាលក្រម​ឬ​សាលដីកា​សាលាឧទ្ធរណ៍ ដោយ​អំណាច​សាលក្រម​ឬ​ដីកា​ស្ថាពរ ទី​៣-​ចប់​ដែរ​ចប់​លឿន​ដែរ ប្រសិនជា​ជនជាប់ចោទ​គាត់​ទទួលស្គាល់​ការ​ពិត ទទួលស្គាល់​កំហុស នឹង​ទទួលស្គាល់​នូវ​ទ​ង្វើ​ដែល​គាត់​បាន​ធ្វើ​ចំពោះ​មុខ​ច្បាប់ ហើយ​គាត់​បាន​សារភាព​ទទួលយក នូវ​ទោស​កំហុស​ទាំង​អស់នោះ​អា​នឹង​ក៏​ឆាប់​ចាប់​ដែរ នេះ​ជា​ចំណុច​សំខាន់​ថ្ងៃនេះ​ក្នុង​សវនាការ ។

ដោយឡែក​លោក ចាន់ ចេ​ង មេធា វី​ការពារ​ឲ្យ​ជនជាប់ចោទ​ក៏​បាន​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ដែរ​គឺ​ចង់​ឲ្យ​តុលាការ​ដំណើររឿង​ក្តី​នេះ​ឲ្យ​ឆាប់​ចប់ ដោយសារ​មួយ​រយៈ​នេះ​កូនក្តី​មានការ​ប៉ះពាល់​ដល់​ផលប្រយោជន៍ ពិសេស​ពាក់​ពន្ធ​ការ​ធ្វើ​នយោបាយ អ​ញ្ចឹ​ង​បាន​ចង់​ឲ្យ​រឿង​ក្តី​នេះ​ដើរ​លឿន នឹង ដោយ​យុ​ត្តិ​ធ​ម៍​ដែល​អាច​ទទួលយក​បាន ។

សូម​ជម្រាប​ថា លោក កឹ​ម សុខា ធ្លាប់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​កាល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​.​ក្បត់ជាតិ​.​ឃុបឃិត​ជាមួយ​បរទេស ផ្តួលរំលំ រាជរដ្ឋាភិបាល​ស្របច្បាប់ ហើយ​ត្រូវ​បាន​ឃុំខ្លួន នៅ​ក្នុង​ពន្ធនាគារ ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ រយៈពេល​ជាង​១​ឆ្នាំ ទើបត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ តែ​តម្រូវ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ បន្ទាប់​ពី​បែកធ្លាយ​វី​ដេ​អូ​មួយ​ដែល​លោក​និយាយ​ថា លោក​អនុវត្ត​តាម​ការ​ណែនាំ​ពី​បរទេស ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​ប្រទេស​កម្ពុជា ដោយ​យក​លំនាំ​តាម​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ប្រទេស​ស៊ែ​ប៊ី តំណាង​អយ្យការ​បាន​ចោទប្រកាន់ លោក កឹ​ម សុខា ពី​បទ​.​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ