ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Moderna អាមេរិក គ្រោងផលិតវ៉ាក់សាំងកូវីដនិងផ្តាសាយក្នុងដូសតែមួយ

2 ឆ្នាំ មុន

នាយកប្រតិបត្តិក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ Moderna លោក  Stéphane Bancel បាននិយាយថា ក្រុមហ៊ុន Moderna មានបំណងដាក់ឱ្យដំណើរការនូវវ៉ាក់សាំងដូសជម្រុញ ដែលមានវ៉ាក់សាំងការពារផ្តាសាយនៅក្នុងនោះមកស្រាប់…

នាយកប្រតិបត្តិក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ Moderna លោក  Stéphane Bancel បាននិយាយថា ក្រុមហ៊ុន Moderna មានបំណងដាក់ឱ្យដំណើរការនូវវ៉ាក់សាំងដូសជម្រុញ ដែលមានវ៉ាក់សាំងការពារផ្តាសាយនៅក្នុងនោះមកស្រាប់ ក្នុងរយៈពេល២ឆ្នាំខាងមុខ។

លោក Stéphane Bancel បាននិយាយថា វ៉ាក់សាំងរួមបញ្ចូលគ្នា ដែលនឹងការពារប្រឆាំងនឹង កូវីដ១៩ គ្រុនផ្តាសាយ និង វីរុស RSV ដែលជាមេរោគផ្លូវដង្ហើមធម្មតា អាចអាចប្រើបានមុនរដូវកាលឆ្លងរដូវរងាក្នុងឆ្នាំ ២០២៣។

លោកបាននិយាយនៅក្នុងសម័យប្រជុំមួយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុងថា៖  “គោលដៅរបស់យើងគឺដើម្បីអាចមានការចាក់ជម្រុញប្រចាំឆ្នាំតែមួយដូស ដើម្បីកុំឱ្យមានការចាក់ច្រើនដងទាំងវ៉ាក់សាំងកូវីដផង ផ្តាសាយផង។ គេអាចនឹងធ្វើបែបនេះបាននៅចុងឆ្នាំ២០២៣។”

លោក Bancel បាននិយាយពីមុនថា មនុស្សប្រហែលជាត្រូវការការចាក់វ៉ាក់សាំងលើកទីបួននៅរដូវស្លឹកឈើជ្រុះនេះ ដោយសារការការពាររាងកាយពីជំងឺកូវីដ ស្របពេលដែលប្រព័ន្ធការពារថយចុះពីការចាក់ដូសទី៣។

លោក Bancel ក៏បាននិយាយផងដែរថា បេក្ខភាពវ៉ាក់សាំងរបស់ Moderna ដែលផ្តោតជាពិសេសទៅលើកូវីដអូមីក្រុង ស្ទើរតែត្រូវបានបង្កើតរួចរាល់ហើយ ហើយនឹងឈានចូលដល់ការអភិវឌ្ឍន៍ផ្នែកព្យាបាលក្នុងពេលឆាប់ៗនេះ។ លោកបានបន្ថែមថា ក្រុមហ៊ុនរបស់លោកនឹងអាចចែករំលែកទិន្នន័យជាមួយអាជ្ញាធរបទប្បញ្ញត្តិក្នុងអំឡុងខែមីនា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ