ក្រុងបាងកក ៖ វីដេអូឃ្លីប ប៉ូលិសវ័យក្មេង ឆ្មក់ចាប់អ្នកលេងល្បែងលួចលាក់លេងបៀរនៅកន្លែងផ្សេងៗដោយខុសច្បាប់ក្នុងប្រទេសថៃ នៅពេលដែលប៉ូលិសចុះទៅដល់ ហើយអ្វីដែលនឹងស្មានមិនដល់នោះ! ក្នុងចំណោមអ្នកលេងល្បែង គឺមានវត្តមានម្តាយបង្កើតរបស់ប៉ូលិសរូបនេះកំពុងអង្គុយលេងបៀរដែរ ។ ការបង្ក្រាបនេះ ធ្វើឲ្យមន្ត្រីប៉ូលិសវ័យក្មេង មិនអាចទៅរួច ក៏បានរត់ចេញទាំងឈឺក្បាល ព្រោះមិនដឹងត្រូវធ្វើយ៉ាងណាបន្ទាប់ ដល់ថ្នាក់សួរអ្នកលេងអ៊ីនធឺណិតថា “រវាងកាតព្វកិច្ច និងម្តាយបង្កើត តើខ្ញុំគួរជ្រើសរើសអ្វី ?” ប្រៀបបាននឹងពាក្យថា «យល់ញាតិ ឃ្លាតច្បាប់!» ។
កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នៅលើបណ្តាញកម្សាន្ត TikTok ដែលមានគណនីឈ្មោះ “Suferguide” បានបង្ហោះញវីដេអូឃ្លីបរបស់ប៉ូលីសថៃវ័យក្មេងម្នាក់ កំពុងរត់ដេញតាមក្រុមអ្នកលេងល្បែងស៊ីសង(ប្រៀរ) ។ ប៉ុន្តែអ្វីដែលហួសចិត្តបំផុតនោះគឺមនុស្សក្នុងវង់បៀរ គឺជាម្តាយរបស់ប៉ូលិសវ័យក្មេងម្នាក់នេះ ។ ក្នុងឃ្លីបនោះ បានសរសេរថា “បាក់ទឹកចិត្តខ្លាំងណាស់ តានតឹងខ្លាំង ពេលដេញតាមក្រុមអ្នកញៀនល្បែង បន្ទាប់ពីដឹងការពិតថា ជាម្ដាយខ្លួន ។ ហើយបានបន្ថែមថា “រវាងកាតព្វកិច្ច និងម្តាយបង្កើត តើខ្ញុំគួរជ្រើសរើសអ្វី ?” និង “យល់ញាតិ ឃ្លាតច្បាប់” ។
យ៉ាងណាមិញ វីដេអូឃ្លីបមួយនេះ ត្រូវបានអ្នកនិយមលេងនៅលើបណ្ដាញសង្គមថៃ បានចូលមើលជាង ៤.៤លានដង ។ ដោយអ្នកខ្លះបានបញ្ចេញមតិថា ជាវគ្គថ្មីនៃរឿងព្រេងនិទាន (រឿងប្រឌិត)ទេ ។ អ្នកខ្លះទៀតថា ធ្វើពុតជារត់ហួស ឬក៏ធ្វើពុតដួល អីចឹងទៅ ហើយរាយការណ៍ប្រាប់មេតាមហ្នឹង ។ មហាជនថៃមួយចំនួន ក៏បាននាំគ្នាខម្មិន ដែរថា តាមពិតទៅវាពិតមែន ប៉ុន្តែប៉ូលិសនោះខ្លាចមានរឿងរ៉ាវវែងឆ្ងាយ ក៏បែរនិយាយលេងសើចវិញទៅ ៕
https://www.youtube.com/watch?v=7eCdCn4coxE





ចែករំលែកព័តមាននេះ