ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រែកស្រីម្នាក់រត់ចេញពីក្នុងផ្ទះ​ «ជួយផងៗ» ទាំងកណ្តាលអធ្រាត្រ​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​​ថា មាន​ហេតុការណ៍​រន្ធត់​មួយ ​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​​ចូល​ថ្ងៃ​ទី​០២ កក្កដា ២០១៦ នេះ ស្ថិតត្រង់​​ចំណុច​​​ផ្លូវ​ទន្លេសាប ក្នុងភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ បន្ទាប់​ពី​ស្ត្រី​ម្នាក់​ បាន​បើកទ្វារ​រត់​ចេញពី​ក្នុងផ្ទះ​ស្រែក​ឱ្យ​គេ​ជួយ​បាន​តែ​ប៉ុន្មាន​ម៉ាត់ ក៏​ដាច់ខ្យល់​ស្លា.ប់​​នៅ​មុខ​ផ្ទះ​តែ​ម្តង ។

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​​ថា មាន​ហេតុការណ៍​រន្ធត់​មួយ ​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​​ចូល​ថ្ងៃ​ទី​០២ កក្កដា ២០១៦ នេះ ស្ថិតត្រង់​​ចំណុច​​​ផ្លូវ​ទន្លេសាប ក្នុងភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ បន្ទាប់​ពី​ស្ត្រី​ម្នាក់​ បាន​បើកទ្វារ​រត់​ចេញពី​ក្នុងផ្ទះ​ស្រែក​ឱ្យ​គេ​ជួយ​បាន​តែ​ប៉ុន្មាន​ម៉ាត់ ក៏​ដាច់ខ្យល់​ស្លាប់​​នៅ​មុខ​ផ្ទះ​តែ​ម្តង ។

ដោយ​​គេ​ឃើញ​លើ​ខ្លួនសាកសព​​ស្ត្រី​រង​គ្រោះ​ សុទ្ធតែ​​​មាន​ស្នាម​កាប់​និង​ពូថៅ​ជា​ច្រើន​កន្លែង ។ ហើយ​ករណី​នេះ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​​បុរស​ជា​ប្តី បន្ទាប់​ពី​មានការ​អះអាង​ពី​កូនប្រុស​របស់​​ពួក​គេ ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ទូ លោះ​ម៉ា​យ៉ា​ន អាយុ​២៨​ឆ្នាំ ជនជាតិ​អ៊ិ​ស្លា​ម មាន​ទីលំនៅ​ក្នុងផ្ទះ​ជួល​ ក្នុងភូមិ​ខាង​លើ មានស្រុក​កំណើត​នៅ​កោះសូទិន ។ រីឯ​ប្តី​ឈ្មោះ​ប៉េ វ៉ា​ន់​ស័ក្តិ អាយុ​៣៤​ឆ្នាំ ជា​អ្នក​កាប់​គោ (​ធ្លាប់​ជា​មនុស្ស​ញៀន​ថ្នាំ​ផង) ពួក​គេ​ទាំង​២​នាក់ មានកូន​២​នាក់ (​ប្រុស​១ ស្រី​១) ។

ប្រភព​បន្ត​ថា នៅ​វេលា​កើតហេតុ អ្នក​ភូមិ​មិនដឹង​ថា ពួក​គេ​ឈ្លោះ​គ្នា​ ឬ​ក៏​បែប​ណា​នោះ​ទេ ស្រាប់តែ​ស្ត្រី​រង​គ្រោះ​រត់​ចេញពី​ក្នុងផ្ទះ​មក ហើយ​ស្រែកហៅ​ឱ្យ​គេ​ជួយ​ផង​ៗ បន្តិច​ក៏​ដាច់​ស្លាប់​ទៅ ។ ពេល​នោះ ឃើញ​បុរស​ជា​ប្តី​រត់​ចេញ​មក​​ដែរ ដោយ​មក​យំ​អោប​សព​ប្រពន្ធ​របស់​ខ្លួន ។ តែបើ​តាម​ការ​អះអាង​ពី​កូនប្រុស​​​ថា ការពិត​​គេ​ឃើញ​ឪពុក ​ជា​អ្នក​កាប់​ម្តាយ​​គេ ពេល​នោះ​ត្រូវ​សមត្ថកិច្ច​សង្ស័យ​ក៏​​ឃាត់ខ្លួន​ប្តី​រូបនោះ​ភ្លាម​ៗ​ដែរ ។

បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ​ថា ទាំង​២​នាក់ប្តី​​ប្រពន្ធ​​​តែងតែមាន​ជម្លោះ​​ជា​ញឹកញាប់ ហើយ​ពេល​ឈ្លោះ​គ្នាម្តងៗ ប្តី​​ចាប់​​​​ប្រពន្ធ​វាយ​ធ្វើ​បាប​ ព្រោះ​ប្តី​នោះជា​មនុស្ស​ញៀន​ថ្នាំ ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត​។

​តែ​គិតមកដល់វេលាម៉ោង​១០ព្រឹកថ្ងៃទី០២ មិថុនា ២០១៦ នេះ បុរសជាប្តី​នៅទាន់​ឆ្លើយ​សារភាព​នៅឡើយ ទោះបី​ជា​មានការ​អះ​អាង​​ពី​កូនប្រុសខាងលើក៏ដោយ ហើយពេលនេះ សមត្ថកិច្ច​កំពុងសាកសួរតាមជំនាញ​​​លើកូនប្រុស​នោះ​បន្តទៀត ។