ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីងាយៗសម្រាប់ដោះទាល់ពេលឈឺធ្មេញទៅពេទ្យមិនទាន់!

2 ឆ្នាំ មុន

មានពេលខ្លះនៅពេលដែលយើងញ៉ាំអាហារ ឬភេសជ្ជៈមួយចំនួន យើងអាចជួបប្រទះនឹងការឈឺធ្មេញ ហើយចង់រត់ទៅជួបពេទ្យភ្លាមៗ តែពិបាកនឹងទៅជួប ព្រោះថាយប់ហើយ និង ត្រូវឈឺធ្មេញពេញមួយយប់គេងមិនកើត។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីវិធីដោះទាល់ភ្លាមៗ…

មានពេលខ្លះនៅពេលដែលយើងញ៉ាំអាហារ ឬភេសជ្ជៈមួយចំនួន យើងអាចជួបប្រទះនឹងការឈឺធ្មេញ ហើយចង់រត់ទៅជួបពេទ្យភ្លាមៗ តែពិបាកនឹងទៅជួប ព្រោះថាយប់ហើយ និង ត្រូវឈឺធ្មេញពេញមួយយប់គេងមិនកើត។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីវិធីដោះទាល់ភ្លាមៗ ដែលអាចធ្វើនៅផ្ទះបាន ពេលដែលមានបញ្ហាឈឺធ្មេញ។

១. ខ្ពុរមាត់នឹងទឹកអុកស៊ីសែនណេ

រឿងដំបូងដែលត្រូវបានណែនាំគឺ លាងមាត់ចេញ ហើយអ្នកអាចប្រើទឹកអុកស៊ីសែនណេ ព្រោះវាជាថ្នាំសំលាប់មេរោគធម្មជាតិ ដែលសម្លាប់បាក់តេរីក្នុងមាត់ និងកាត់បន្ថយកំណកកំបោរនៅលើអញ្ចាញធ្មេញ។ ចូរដាក់ទឹកអុកស៊ីសែនណេលាយជាមួយទឹក​​ ដើម្បីឱ្យរាវបន្តិច រួចខ្ពុរក្នុងមាត់របស់អ្នកមួយនាទី មុនពេលខ្ជាក់ចេញ។ ប្រសិនបើ​អ្នក​មិនមាន​ទឹកនេះនៅក្នុងផ្ទះទេ ទឹកអំបិលក៏​អាច​យកមកដោះទាល់បានដែរ ដោយគ្រប់គ្រាន់​លាយ​អំបិល​ខ្លះ​ទៅក្នុង​ទឹក​ក្តៅ​ឧណ្ហៗ ហើយ​ប្រើ​សម្រាប់​លាង​មាត់​មួយ​ភ្លែត រួច​ស្តោះ​ចេញ​។ អ្នកអាចធ្វើវាម្តងទៀតនៅពេលដែលឈឺឡើងវិញ។

២. លេបថ្នាំបំបាត់ការឈឺចាប់

អ្នកអាចជ្រើសរើសថ្នាំបំបាត់ការឈឺចាប់ណាមួយពីឱសថស្ថាន ដូចជា ibuprofen, naproxen  ឬតាមការណែនាំរបស់ឱសថការី។ អ្នកក៏អាចទទួលបានជែលដូចជាដំណក់ថ្នាំស្ពឹក ឬបាញ់ដូចជា oragel ដែលអាចលាបដោយផ្ទាល់ទៅកន្លែងដែលមានការឈឺចាប់ ដោយសារតែដំណក់ថ្នាំស្ពឹកភាគច្រើនមានឥទ្ធិពលស្ពឹក វានឹងធ្វើឱ្យស្ពឹកតំបន់នោះ និងធ្វើឱ្យការឈឺចាប់ថយចុះ។

៣. ម្សៅសូដាដុតនំ

វាមិនត្រឹមតែប្រើសម្រាប់ដុតនំប៉ុណ្ណោះទេ ប៉ុន្តែវាអាចជួយនៅពេលឈឺធ្មេញស្រាលៗ ព្រោះវាបន្សាបជាតិអាស៊ីត និងសម្លាប់បាក់តេរី។ ដាក់ទឹកទៅម្សៅសូដាដុតនំ ហើយលាបលើអញ្ចាញធ្មេញដែលមានបញ្ហាឈឺចាប់ ទុកវាចោល២ទៅ៣នាទី រួចលាងវាចេញ នោះអ្នកនឹងមានអារម្មណ៍ធូរស្បើយ។

ជាចុងក្រោយគឺថា អ្នកត្រូវយកចិត្តទុកដាក់ចំពោះអនាម័យមាត់របស់អ្នក ដុសពីរដងក្នុងមួយថ្ងៃ វិនិយោគលើសរសៃអំបោះ ហើយកុំរំលងការណាត់ជួបជាមួយទន្តបណ្ឌិតរបស់អ្នក!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ