ខេត្តមណ្ឌលគិរី ៖ ក្រុមប្រជាពលរដ្ឋបានលើកឡើងថា មានទីតាំងបនល្បែ.ងសង្វៀនមាន់ជល់ និងវង់អាប៉ោងមួយកន្លែង កំពុងបើកលេងភ្នាល់លុយរាប់ម៉ឺនដុល្លារ នៅចំណុចដំណាក់នាគ ស្ថិតនៅសង្កាត់សែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយគេមិនឃើញសមត្ថកិច្ចចុះទៅធ្វើការបង្ក្រាបនោះឡើយ។
![Picture]()
បើតាមពលរដ្ឋរស់នៅក្រុងសែនមនោរម្យ បានឱ្យដឹងថា ទីតាំងល្បែ.ងខុសច្បាប់ខាងលើនេះ មានប្រជាពលរដ្ឋខ្មែរ និងអ្នកមានលុយមួយក្រុមទៀត បានកែនគ្នាចូលទៅលេងល្បែ.ងភ្នាល់បញ្ជល់មាន់ និងអាប៉ោង នៅចំណុចខាងលើនេះយ៉ាងគគ្រឹកគគ្រេងថែមទៀតផង។
![Picture]()
ចំពោះករណីខាងលើនេះ លោក ឡោ សុខា ស្នងការដ្ឋានខេត្តមណ្ឌលគិរី បានបញ្ជាក់កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២កន្លងទៅថា លោកនឹងបញ្ជាកម្លាំងនគរបាលឲ្យចុះទៅមើល ហើយនឹងធ្វើការបង្ក្រាប ប៉ុន្តែមកដល់ពេលនេះ រយៈពេលជាង១សប្តាហ៍ទៅហើយ គេមិនទាន់ឃើញលោកស្នងការ ចាត់កម្លាំងចុះបង្ក្រាបនោះទេ សង្ស័យណាស់ មានគេរត់ការបុកដល់ទេដឹង… ហេ! ហេ!។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ