ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់ការងារធ្វើ! ក្មេងស្ទាវពីរក្រុម ដេញវាយតប់គ្នា តាម​ផ្លូវ​ ត្រូវប៉ូលិសចាប់លេង!

4 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនក្មេងស្ទាវពីរក្រុម ដែលជិះម៉ូតូ ដេញវាយគ្នា តាមផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ និង…

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនក្មេងស្ទាវពីរក្រុម ដែលជិះម៉ូតូ ដេញវាយគ្នា តាមផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ និង ១៥ នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី នៅចំណុចស្តុប យូអេង ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​ក្រុមក្មេងស្ទាវពីរក្រុមនោះ មានគ្នា ៤នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន និង​ដកហូតបានម៉ូតូ ២ គ្រឿង។ ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សង់សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1R-4008 ជិះគ្នាពីរនាក់។ ចំណែកមួយគ្រឿងទៀត ម៉ាកស៊ុយស៊ូគីឡេត ពណ៌សលាយខៀវ ពាក់ស្លាកលេខ តាកែវ 1S-2018 ជិះគ្នាពីរនាក់ដែរ​។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមក្មេងស្ទាវពីរក្រុម មានគ្នា ៤នាក់ ជិះម៉ូតូស្របទិសគ្នា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅ ពីត្បូងទៅជើង ខណៈពេលមកដល់ចំណុចកើតហេតុ នៅភ្លើងស្តុប​ខាងលើ ក្រុមក្មេងស្ទាវទាំងពីរក្រុមនោះ បានដេញវាយតប់គ្នា ហើយក៏ជួបនឹងកម្លាំងសមត្ថកិច្ច។ សមត្ថកិច្ច ក៏បាន​ឃាត់ខ្លួនក្រុមក្មេងស្ទាវនោះ ដើម្បីនាំខ្លួន មកសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ចោមចៅទី​៣។

ក្រោយនាំខ្លួនមកសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី​៣ រួចរាល់ហើយ ដោយសារតែភាគីទាំងសងខាង គ្មានបង្ករបួសស្នាមអ្វី ក៏ត្រូវបានសមត្ថកិច្ច ធ្វើ​កិច្ចសន្យា អប់រំ ហើយឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕ កែវ ឈីម

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture