ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ម្នាក់កែ​ច្នៃ និង​ជួញដូរ​គ្រឿងញៀ.ន​ជាង​៦​គីឡូ ​ត្រូវ​តុលាការ​សម្រេចហើយ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនជាតិ​ចិន​ម្នាក់ ដាក់​ពន្ធនាគារ​ជា​

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនជាតិ​ចិន​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពាក់​ពន្ធ​ករណី​កែ​ច្នៃ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ.ន​ប្រមាណ​ជាង​៦​គីឡូក្រាម ។

ជនសង្ស័យ​ម្នាក់​ឈ្មោះ លី ស៊ូ​ចៃ (LY XU JAY) ភេទ​ប្រុស អា​យុ​៦៣​ឆ្នាំ ជា​ជនជាតិ​ចិន ស្នាក់​នៅ​មិន​ពិតប្រាកដ ។

ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន បង្ក្រាប​ករណី​កែ​ច្នៃ ជួញដូរ​គ្រឿង​ញៀ.ន ចាប់ខ្លួន​ជនជាតិ​ចិន​១​នាក់ និង​រឹបអូស​គ្រឿងញៀ.ន​ជាង​៦​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ ។ ដោយ​អនុវត្ត​តាម​បញ្ជា​លោក​នាយ​ឧត្ដម​សេនី​យ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​នាយ​ឧត្ដម​សេនី​យ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​​លោក​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន ។

កាលពី​វេលា​ម៉ោង៧និ​ង​២០​នាទីយប់​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន​(​ក​៣) ដឹកនាំ​ដោយ​លោកឧត្តមសេនីយ៍ទោ ប្រុ​ញ សាន និង​លោក​ឧត្តមសេនីយ៍ទោ ភឹ​ម ច​ន្ទ័​តា​រ៉ា នាយករង​មន្ទីរ ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក ទី មុនិន្ទ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​បង្ក្រាប​នៅ​ចំណុច ផ្ទះ​ជួល​លេខ​១ ផ្លូវ​លេខ​៦ បូ​រី​សែន​សុខ សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នឹង​ចាប់​យក​វត្ថុ​តាង​រួម​មាន ៖ ​អ៊ិ​ច​ស្តា​ស៊ី​(MDMA)​ទម្ងន់​សុទ្ធ ៦​​គីឡូក្រាមនិង​៤០​ក្រាម, ​កេ​តា​មីន​KETAMINE)​ទម្ងន់​សុទ្ធ​១០.២៥​ក្រាម, សរុប​សារធាតុ​ញៀ.ន​ទម្ងន់៦​គីឡូក្រាម និង​​៥០.២៥ ក្រាម, ​សារធាតុ​ផ្សំ៩​គីឡូក្រាម និង​៦៦៥​ក្រាម​ និង​​ឧបករណ៍​កែ​ច្នៃ​មួយ​ចំនួន​ទៀត ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ត​កិច្ច​សាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ លុះ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២២ នេះ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដោយ​រង់ចាំ​កាត់ទោស​តាម​បទល្មើស​ដែល​ជនសង្ស័យ​ប្រព្រឹត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ