ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែ​ដឹង ! ពេល​ឃើញ​មាន​ស្នាម​ឈាម

8 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ក្នុង​រោងចក្រ​ស្មា​ត​ស៊ើ​ត បន្ទាប់​ពី​ជនជាតិ​ចិន​បាន​ដើរ​មើល​បរិវេណ​រោងចក្រ​ហើយ​​បាន​ប្រទះ​ឃើញ​មាន​ស្នាម​ឈាម​នៅ​ក្បែរ​របង

ខេត្តកំពង់ស្ពឺ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ក្នុង​រោងចក្រ​ស្មា​ត​ស៊ើ​ត បន្ទាប់​ពី​ជនជាតិ​ចិន​បាន​ដើរ​មើល​បរិវេណ​រោងចក្រ​ហើយ​​បាន​ប្រទះ​ឃើញ​មាន​ស្នាម​ឈាម​នៅ​ក្បែរ​របង​និង​ឃ្លាំង​ដាក់​អាវ ទើប​ដឹង​ថា ត្រូវ​ចោរ​គាស់​លួច​យក​អាវ​អស់​៦០០០​អាវ​ទៅ​បាត់ ។ ការ​ភ្ញាក់​ផ្អើល​​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ នៅ​បរិវេណ​រោងចក្រ​ស្មា​ត​ស៊ើ​ត ស្ថិត​ក្នុងភូមិ​ស្រង់ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ជំនាញ​បាន​ទទួល​សេចក្តីរាយការណ៍​ពី​តំណាង​រោងចក្រ​ថា​មាន​ក្រុម​ចោរលួច​គាស់​របង​ចូល​លួច​យក​ឣា​វ​ដែល​ជា​ផលិតផល​សម្រេច​ពី​ក្នុង​ឃ្លាំង​ឣ​ស់​៦០០០​ឣា​វ ។ ក្រោយ​ទទួល​សេចក្តីរាយការណ៍​ភ្លាម លោក​ឣ​ធិ​ការ​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ ។ ក្រោយ​ពេល​ចុះ​ទៅ​ដល់ សមត្ថកិច្ច​រក​ឃើញ​មាន​ស្នាម​គាស់​របង​ស័ង្កសី​ពី​ខាងក្រៅ និង​ឃើញ​មាន​ស្នាម​ឈាម​នៅ​ក្បែរ​នោះ​ទៀត​ផង ដែល​ស្នាម​ឈាម​នេះ​ឣា​ច​ត្រូវ​មុត​រយះ​ជន​ណាមួយ​ក្នុង​ចំណោម​ក្រុម​ចោរ​ដែល​ធ្វើ​សកម្មភាព ។ ក្រោយ​គាស់រ​បងហើយ ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​គាស់​ប​ង្ឣួ​ច​កញ្ចក់ ហើយ​ចូល​លួច​ឣា​វ​បោះ​ទៅ​ក្រៅរបង​រោងចក្រ ។

សមត្ថកិច្ច​នគរបាល​បច្ចេកទេស​បាន​បញ្ជាក់​ថា ក្រុម​ចោរ​ឣា​ច​មាន​គ្នា​ចាប់ពី​៥​នាក់​ឡើង​ទៅ ព្រោះ​សមត្ថកិច្ច​រក​ឃើញ​មាន​ស្នាមជើង​មនុស្ស​ជា​ច្រើន​នៅ​ក្រៅរបង ដែល​ស្នាមជើង​នេះ​ឣា​ច​ជា​ឣ្ន​ក​ចាំ​ជញ្ជូន​ឣា​វ ។ សមត្ថកិច្ច​សន្និដ្ឋាន​ថា ក្រុម​ចោរ​ដែល​ធ្វើ​សកម្មភាព​ទាំងនេះ ឣា​ច​ជា​ក្រុម​ដែល​ធ្វើ​សកម្មភាព​គាស់​របង​រោងចក្រ​នៅ​ស្រុក​សំរោង​ទង​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ហើយ​ក្រុម​នេះ​ឣា​ច​មាន​រថយន្ត​ចាំ​ដឹក​ទៀត​ផង ។

លោក​វរសេនីយ៍ត្រី ទុ​យ ថេ​ន ឣ​ធិ​ការ​រង​នគរបាល​ស្រុក​គងពិសី បាន​បញ្ជាក់​ថា ទោះជា​យ៉ាងណា​ក៏​ដោយ​ក៏​សមត្ថកិច្ច​មិន​ព្រងើយកន្តើយ​ក្នុង​ករណី​នេះ​ដែរ ធ្វើ​យ៉ាងណា​នឹង​បន្ត​ស្វែងរក​ក្រុម​ចោរ​ទាំងនេះ​ឲ្យ​ឃើញ​ដើម្បី​យក​មក​ចាត់ការ​តាម​ច្បាប់ ។

លោក​វរសេនីយ៍ទោ ឃឹម សុ​ផា​ណ្ណា​រ៉ា ឣ​ធិ​ការ​នគរបាល​ស្រុក​គង​ពីសី បាន​ឲ្យ​ដឹង​ថា ការ​ភ្ញាក់​ផ្ឣើ​ល​នេះ​កើតឡើង​ក្រោយ​ពេល​ដែល​ចិន​ដើរ​មើល​បរិវេណ​រោងចក្រ​ឃើញ​មាន​ស្នាម​គាស់​របង ឃើញ​ដូច្នោះ​ចិន​បាន​ទៅ​ចាក់សោ​ឃ្លាំង​មើល​ទើប​ដឹង​ថា បាត់​ឣា​វ​ឣ​ស់​៣​កា​រ៉ុ​ង នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​ពី​ខាង​រដ្ឋបាល ។ លោក​ឣ​ធិ​ការ​បន្ត​ថា​ករណី​នេះ​ក្រុម​ចោរ​ឣា​ច​ធ្វើ​សកម្មភាព​តាំងពី​ពេល​ណា​មិន​ដឹងផង ទើបតែ​ចិន​ដើរ​មើល​បានដឹង និង​រាយការណ៍​មក​លោក​ឲ្យ​ចុះ​ទៅ​ពិនិត្យ ។ ពេល​នេះ​កម្លាំង​ជំនាញ​កំពុងធ្វើការ​សាកសួរ​ក្រុម​កម្មករ​ដែល​ស្នាក់​នៅ​ក្នុង​រោងចក្រ​នេះ ៕