ខេត្តក្រចេះ ៖ រថយន្តមែកសឺដេស១គ្រឿងបើកបរដោយបុរសវ័យចំណាស់ម្នាក់បានបើកបោះពួយយ៉ាងលឿនរួចរេចង្កូតបុកចូលផ្ទះលក់ចាប់ហួយមួយកន្លែងឡើងទ្រេត និងបណ្ដាលឲ្យក្មេងស្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង៣នាក់ទៀតរងរបួសធ្ងន់-ស្រាល ។ ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ទៅលើផ្ទះតៀមលក់គ្រឿងទេសមួយកន្លែងនៅក្បែរចិញ្ចើមផ្លូវចំណុចអូរកណ្តៀរ ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ជាប់និងព្រំប្រទល់ខេត្តស្ទឹងត្រែង ។
នគរបាលបាលចរាចរណ៍ស្រុកសំបូរបានឲ្យដឹងថា យ៉ាងណាភ្លាមក្រោយពីកើតហេតុបុរសជាអ្នកបើករថយន្តបង្កហេតុឈ្មោះ ហ៊ួន លីម អាយុ៧១ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ ត្រូវបាននគរបាលចាប់ឃាត់ខ្លួនដើម្បីបន្តនីតិវិធី ។
លោកអនុសេនីយ៍ឯក នួន សារិន អធិការរងនគរបាលស្រុកសំបូរ ទទួលបន្ទុកចចរាចរណ៍ បានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុមានក្មេងស្រីចំនួន៤នាក់ ក្នុងនោះរួមទាំងកូនម្ចាស់ផ្ទះ បាននាំគ្នានៅលេងក្នុងផ្ទះតៀមលក់គ្រឿងទេសមួយនេះ ស្រាប់តែពេលកើតហេតុក៏មានរថយន្តម៉ាក់សឺដេស ពណ៌ស ដែលបើកបរដោយបុរសវ័យចំណាស់ក្នុងទិសដៅមកពីខេត្តរតនគីរីឆ្ពោះទៅរាជធានីភ្នំពេញ បានរេចង្កូតនិងជ្រុលមកបុកចូលក្នុងផ្ទះលក់គ្រឿងទេសមួយនេះឡើងបាក់ទ្រេត បណ្ដាលឲ្យក្មេងស្រីម្នាក់ស្លាប់និង៣នាក់រងរបួស ៕
ចែករំលែកព័តមាននេះ