ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​នេះ​មាន​និទ្ទេស A រហូត​ដល់​៦​នាក់

4 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ អភិបាលខេត្ត​ប៉ៃលិន លោក​ជំទាវ បាន ស្រី​មុំ បាន​បង្ហោះ​សារ​អបអរសាទរ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​សប្បាយ​រីករាយ​ជំនួស​ប្អូន​ៗ​សិស្សានុសិស្ស​នូវ​លទ្ធផល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​)…

ខេត្ត​ប៉ៃលិន ៖ អភិបាលខេត្ត​ប៉ៃលិន លោក​ជំទាវ បាន ស្រី​មុំ បាន​បង្ហោះ​សារ​អបអរសាទរ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​សប្បាយ​រីករាយ​ជំនួស​ប្អូន​ៗ​សិស្សានុសិស្ស​នូវ​លទ្ធផល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ឆ្នាំ​សិក្សា​២០២០-២០២១ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២២​នេះ ។

Picture

លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​លើក​ឡើង​ថា ៖ ក្នុង​នាម​ថ្នាក់ដឹកនាំ​ខេត្ត ពិតជា​មាន​មោទនភាព​ចំពោះ​កូន​ៗ សិស្សានុសិស្ស ដែល​ជា​កូនចៅ​របស់​អ្នក​ខេត្ត​ប៉ៃលិន ដែល​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ រហូត​ទទួល​បាន​និទ្ទេស​A ចំនួន​៦​នាក់ ។

ទន្ទឹម​នឹង​ការ​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​រហូត​ទទួល​បាន​និទ្ទេស​A​នេះ​ដែរ និង​ដូច​អ្វី​ដែល​បាន​សន្យា​នៅ​ថ្ងៃ​បើក​កញ្ចប់​វិញ្ញាសា​ប្រឡង កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២១​រួច​ហើយ​ថា រដ្ឋបាល​ខេត្ត គឺ​បាន​ត្រៀម​រួច​ហើយ​នូវ​ម៉ូតូ និង​រង្វាន់​ផ្សេង​ៗ​ទៀត សម្រាប់​ផ្តល់​ឱ្យ​អ្នក​ទទួល​បាន​ជ័យ​លា​ភី​ខាងលើ ។

Picture

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ទោះបីជា​យ៉ាងណា លោក​ជំទាវ អភិបាលខេត្ត​ប៉ៃលិន បាន​ចូលរួម​អបអរសាទរ​ជាមួយនឹង​កូន​ៗ ក្មួយ​ៗ ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នា​សម័យ​ប្រឡង​ថ្ងៃ​ទី​២៧ ធ្នូ ២០២១ ជា​ពិសេស​ក៏​សូម​កោតសរសើរ​ដល់​ក្មួយ​ៗ ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​រហូត​ប្រឡង​ជាប់​និទ្ទេស​A ជា​ច្រើន​នាក់ បើ​ទោះ​ស្ថិត​ក្នុង​ដំណាក់កាល​ដ៏​លំបាក​នៃ​ការ​រីក​រាលដាល​ជំងឺ Covid-19 ក៏​ដោយ ។

Picture

ជាមួយ​នោះ​ដែរ លោក​ជំទាវ ក៏​សូម​អរគុណ​ចំពោះ​មាតា បិតា អាណាព្យាបាល​សិស្ស ដែល​បាន​ផ្ដល់​ឱកាស​ឱ្យ​កូន​ៗ ក្មួយ​ៗ បាន​រៀនសូត្រ​ពេញលេញ​រហូត​ទទួល​បាន​នូវ​កិត្តិយស គឺ​ជ័យ​លា​ភី​ល្អ​សម្រាប់​អនាគត​ខ្លួន​គេ និង​សម្រាប់​គ្រួសារ​សម្រាប់​សាលារៀន ព្រមទាំង​សម្រាប់​ខេត្ត​ប៉ៃលិន របស់​យើង​តាម​រយៈ​នេះ សូម​ឱ្យ​លោកគ្រូ អ្នកគ្រូ អាណាព្យាបាល​សិស្សានុសិស្ស ជា​ពិសេស​ក្មួយ​ៗ​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​យកចំណេះ​វិជ្ជា​មក​ចូលរួម​អភិវឌ្ឍ​គ្រួសារ សហគមន៍ និង​សង្គម​ជាតិ​ទាំងមូល ។

បើ​យោង​តាម​ស្ថិតិ​លោក តង់ ធា​រ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ថា ៖ សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ គឺ​មាន​បេក្ខជន​ប្រឡង​ទូ​ទាំង​ខេត្ត​ប៉ៃលិន សរុប​ចំនួន​៤៩៥​នាក់ ស្រី​២៧០​នាក់ មណ្ឌល​ប្រឡង​មាន​ចំនួន​០២​មណ្ឌល និង​មាន​២១​បន្ទប់ ។

Picture
Picture
Picture

ជា​លទ្ធផល​បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន ៣២៥​នាក់ ស្មើនឹង​៦៧,៧០% ក្នុង​នោះ​មាន​និទ្ទេស​A ៦​នាក់​, និទ្ទេស​B ៦​នាក់​, និទ្ទេស​C ៣៥​នាក់​, និទ្ទេស​D ១២០​នាក់ និង​និទ្ទេស E ១០៥​នាក់ ៕