សម្តេចតេជោ សូមអបអរសាទរចៅៗដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេស
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា សូមកោតសរសើរចំពោះចៅៗដែលបានជាប់ចំណាត់ថ្នាក់និទ្ទេសAទាំងអស់ដែលឆ្នាំនេះមានរហូតដល់១៧៥៣នាក់ ។ នេះបើយោងតាមការប្រកាសរបស់សម្តេចតេជោ ។

សម្តេចតេជោ បានបន្តថា ដូចឆ្នាំមុនៗដែរលើកលែងតែឆ្នាំ២០២០ដែលឲ្យជាប់ទាំងអស់គ្នា ដោយគ្មាននិទេ្ទសដោយសារកូវីដ១៩ ។
នាយករដ្ឋមន្ត្រីបានបន្តថា ឆ្នាំនេះខ្ញុំ និងជួបជាមួយចៅៗ ដើម្បីលើកទឹកចិត្តសម្រាប់ចៅៗដែលបានខិតខំរៀនសូត្ររហូតប្រឡងជាប់ និងទទួលបាននិទ្ទេសA ។


លើសពីនេះទៅទៀតសម្តេចតេជោបានបញ្ជាក់ថា ពេលវេលា និងទីកន្លែងជួប និងជំរាបតាមក្រោយតាមរយៈរដ្ឋមន្ត្រីហង្ស ជួនណារ៉ុន ៕
ចែករំលែកព័តមាននេះ