ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់​បញ្ជូន​ឈ្មួញ​គ្រឿងញៀ.ន​ម្នាក់​ ​ទៅ​តុលាការ មាន​ថ្នាំ​ជាង​៦ គីឡូក្រាម​

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បង្ក្រាប​ករណី​កែ​ច្នៃ​ជួញដូរ​គ្រឿងញៀន​ចាប់ខ្លួន​ជនជាតិ​ចិន​១​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង​៦​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ ។ ដោយ​អនុវត្ត​តាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដមសេនីយ សន្តិ​បណ្ឌិត…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បង្ក្រាប​ករណី​កែ​ច្នៃ​ជួញដូរ​គ្រឿងញៀន​ចាប់ខ្លួន​ជនជាតិ​ចិន​១​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង​៦​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ ។

Picture

ដោយ​អនុវត្ត​តាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដមសេនីយ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ សហការ​ជាមួយ​គ្នា ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។

កាលពី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​១៩ និង​២០​នាទី កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៣) ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ទោ ប្រុ​ញ សាន បាន​ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប​នៅ​ចំណុច ផ្ទះ​ជួល​លេខ​១ ផ្លូវ​លេខ​៦ បូ​រី​សែន​សុខ សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

Picture

ជា​លទ្ធផល ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ លី ស៊ូ​ចៃ (LY XU JAY) ភេទ​ប្រុស អាយុ​៦៣ ឆ្នាំ ជា​ជនជាតិ​ចិន ។ វត្ថុ​តាង​ចាប់​យក​រួម​មាន : អ៊ិ​ច​ស្តា​ស៊ី​(MDMA)​ទម្ងន់​សុទ្ធ ៦ គ​.​ក្រ ៤០​ក្រាម ។ កេ​តា​មីន (KETAMINE)​ទម្ងន់​សុទ្ធ ១០.២៥​ក្រាម ។

សរុប​សារធាតុ​ញៀន​ទម្ងន់​០៦ គ​.​ក្រ ៥០.២៥ ក្រាម សារធាតុ​ផ្សំ ៩ គ​.​ក្រ ៦៦៥​ក្រាម និង​ឧបករណ៍​កែ​ច្នៃ​មួយ​ចំនួន​ទៀត ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បានក​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕