ប្រទេសអូស្ត្រាលីទំនងជាកំពុងខិតទៅជិតដល់ចំណុចកំពូលនៃការឆ្លងវីរុសបំលែងថ្មី Omicron។ អាជ្ញាធរអូស្ត្រាលី នៅថ្ងៃសៅរ៍នេះបានព្រមានថាការឆ្លងថ្មីប្រចាំថ្ងៃនឹងដល់កំណត់ត្រាថ្មីនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត ក្រោយពេលមានករណីឆ្លងជាង ១០០.០០០ករណីក្នុងរយៈពេល ៤ថ្ងៃជាប់គ្នា។

អូស្ត្រាលីបានទប់ស្កាត់ការឆ្លងរីករាលដៃនៃវីរុសកូរ៉ូណាតាមរយៈការអនុវត្តន៍វិធានការយ៉ាងតឹងរឹង ប៉ុន្តែឥឡូវនេះប្រទេសនេះកំពុងរងការឆ្លងវីរុសបំលែងថ្មី Omicron ខ្លាំង។

លោក Paul Kelly ប្រធានផ្នែកសុខភាពបានថ្លែងប្រាប់សន្និសិទសារព័ត៌មានដូច្នេះថា “យើងមិនទាន់ឆ្លងផុតវានៅឡើយទេ ហើយខ្ញុំគិតថានឹងមានករណីឆ្លង Omicron ដ៏ច្រើននៅក្នុងប្រទេសអូស្ត្រាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត”។
សូមបញ្ជាក់ថា អូស្ត្រាលីស្ថិតក្នុងចំណោមប្រទេសដែលមានការចាក់វ៉ាក់សាំងបានច្រើនបំផុតដោយប្រជាជនជាង ៩២ភាគរយដែលមានអាយុលើ ១៦ឆ្នាំ ទទួលបានការចាក់វ៉ាក់ ២ដង និងវ៉ាក់សាំងជំរុញ
គិតត្រឹមថ្ងៃសុក្រ ទី ១៤ ខែមករានេះ អូស្ត្រាលីមានអ្នកឆ្លងវីរុសសរុបជាង ១,៦១លាននាក់ និងស្លា.ប់ចំនួន ២.៦២១នាក់៕ (យោងតាមប្រភព៖ Reuters)




ចែករំលែកព័តមាននេះ