ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​ផ្ទះ​ខ្លួនឯង ​បណ្តាល​ឲ្យ​ឆាបឆេះផ្ទះ​អស់៤​ខ្នង និងសម្ភារៈអស់ទាំងស្រុង​ ក្នុងខណ្ឌដូនពេញ

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង ដោយសារ​តែ​ម្ចាស់បាន​ដុត​ផ្ទះខ្លួនឯង បណ្តាល​ឲ្យ​ឆាបឆេះ​ផ្ទះបាយ និង​ឆេះ​រាលដាល​ដល់​ផ្ទះ​ចំនួន​៤​ខ្នង​ទៀត រួម​នឹង​សម្ភារៈ​អស់ទាំង​ស្រុង ដែល​ហេតុការណ៍​នេះ​កើតឡើង នា​វេលា​ម៉ោង​២៣​និង​២០​នាទី ថ្ងៃ​ទី​១៤…

រាជធានី​ភ្នំពេញ ៖ គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង ដោយសារ​តែ​ម្ចាស់បាន​ដុត​ផ្ទះខ្លួនឯង បណ្តាល​ឲ្យ​ឆាបឆេះ​ផ្ទះបាយ និង​ឆេះ​រាលដាល​ដល់​ផ្ទះ​ចំនួន​៤​ខ្នង​ទៀត រួម​នឹង​សម្ភារៈ​អស់ទាំង​ស្រុង ដែល​ហេតុការណ៍​នេះ​កើតឡើង នា​វេលា​ម៉ោង​២៣​និង​២០​នាទី ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២២ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​៧២ ភូមិ​២១ ក្រុម​២៥៧ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។ នេះ​បើ​យោង​តាម​ផេ​ក​អគ្គស្នងការដ្ឋាន​នរ​គ​បាល​ជាតិ​បាន​បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា​នេះ ។

Picture

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹង​ថា ម្ចាស់​ទីតាំង​មានឈ្មោះ លៀង ទិន​ធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជាងសំណង់ ។ ចំពោះ​មូលហេតុ បណ្តាល​មក​ពី​ដុត​ផ្ទះ​ខ្លួនឯង​បង្ក​ជា​អ​គិ្គ​ភ័យ​តែ​ម្តង ។

Picture

ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ​បណ្តាល​ឲ្យ​ឆាបឆេះ​ឈើ​លើ​ថ្ម​ក្រោម ទំហំ ៤​ម៉ែត្រ x ៨​ម៉ែត្រ ខូចខាត​ចំនួន​៤​ខ្នង និង​សម្ភារៈ​អស់ទាំង​ស្រុង​។

សម្រាប់​ប្រតិបត្តិការ​សង្គ្រោះ​វិញ កម្លាំង​ជំនាញ​បាន​ប្រើប្រាស់​រថយន្ដ​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ ចំនួន​២១​គ្រឿង ប្រើប្រាស់​ទឹក​អស់​២១​ឡាន ស្មើនឹង​៨៤​ម៉ែត្រគូប និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន OCIC ចំនួន​៦​គ្រឿង ប្រើប្រាស់​ទឹក​អស់ ១​ឡាន ស្មើនឹង​៦​ម៉ែត្រគូប ។
ដោយនៅ​ក្នុង​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​គ្រប់គ្រង​ទាំងស្រុង នៅ​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ ៕

Picture
Picture
Picture
Picture
Picture
Picture