ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះអាវុ.ធ ៧គ្រាប់ ទាំងកណ្តាលរាត្រី នៅក្បែរវត្តសន្សំកុសល ក្នុង​សង្កាត់​បឹង​ទំពន់​ទី​១

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្នូរ​អា​វុ​.​ធ​ចំនួន​៧​គ្រាប់ ​បាន​បន្លឺ​ឡើង​ទៅ​លើ​វេហា ដោយ​ខ្មាញ់​កាំ​.​ភ្លើង​មួយ​ក្រុម​មាន​គ្នា​ជា​ច្រើន​នាក់​បាន​ធ្វើ​សកម្មភាព​បា.ញ់​ចំនួន ០៧​គ្រាប់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង នៅ​វេលា​ម៉ោង​២៣​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៤ ខែមករា…

រាជធានី​ភ្នំពេញ ៖ ស្នូរ​អា​វុ​.​ធ​ចំនួន​៧​គ្រាប់ ​បាន​បន្លឺ​ឡើង​ទៅ​លើ​វេហា ដោយ​ខ្មាញ់​កាំ​.​ភ្លើង​មួយ​ក្រុម​មាន​គ្នា​ជា​ច្រើន​នាក់​បាន​ធ្វើ​សកម្មភាព​បា.ញ់​ចំនួន ០៧​គ្រាប់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង នៅ​វេលា​ម៉ោង​២៣​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ច្រក​ចុះ​វត្ត​សន្សំ​កុសល ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

យោង​តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​កើតហេតុ ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​ជា​ច្រើន​នាក់ បាន​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស មិន​ចាំ​ផ្លា​ក​លេខ និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​ធ្វើ​ដំណើរ​ដល់​ចំណុច​កើតហេតុ រួច​មិនដឹង​មាន​មូលហេតុ​ខឹងសម្បារ​នឹង​រឿង​អ្វី​អោយ​ប្រាកដ ក៏​ជនសង្ស័យ​ភាគី​ខាង​ជិះ​ម៉ូតូ បាន​ដក​កាំភ្លើងខ្លី ពី​ចង្កេះ​បា​.​ញ់​ឡើង​លើ​វេហា ចំនួន​៧​គ្រាប់ រួច​មក​ពួក​គេ​បាន​បើករថយន្ត និង​ម៉ូតូ​ចាក​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​សូន្យ​តែ​ម្តង ។

ភ្លាម​ៗ បន្ទាប់​ពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ល្បាត​ពួនស្ទាក់​ឃើញ​រថយន្ត ក្រុម​ជនសង្ស័យ​ក៏​បាន​ដេញ​ប្រថាប់​ចាប់​ប្រ​ថី​ង រហូត​ដល់​ចំណុច​វត្ត​ដំបូក​ខ្ពស់ ក៏​បាត់ដាន​សូន្យ​តែ​ម្តង​ទៅ បណ្តាល​អោយ​ក្រុម​ជនសង្ស័យ​ទាំងអស់ អាច​រត់គេច​ខ្លួន​បាន​ទៅ​ដោយ​សម្រួល ។

យ៉ាងណាមិញ ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន រួម​ទាំង​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​ចុះ​អន្ត​គម​ន៍​ដល់ទី​តាំង​កើតហេតុ ( ចំណុច​ផ្ទុះ​អា​.​វុ​ធ ) និង​បាន​រើស​សម្បក​កាំ​ទុះ​គ្រាប់​កាំ​.​ភ្លើង​បាន​ចំនួន​០៤​គ្រាប់ ក្នុង​ចំនួន​០៧​គ្រាប់ ដែល​បា​នប​ន្លើ​រ​ឡើង​វេហា ។

សូម​បញ្ជាក់​ថា ជុំវិញ​ករណី​នេះ​សំណាង​ណាស់​ហើយ ដែល​ខ្មាន់​កាំ​.​ភ្លើង​បា​.​ញ់​ឡើង​តែ​ទៅ​លើ​មេឃ ប្រសិនបើ​ជនល្មើស​មានការ​គុំ​គួ​ន ឬ​ស្អប់​ន​ណារ​ម្នាក់​នោះ មិនដឹង​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់ ត្រូវ​រង​របួស​នោះ​ទេ ? ហើយ​នេះ ក៏​ជា​ការ​ស្វាគមន៍​អធិការ​ថ្មី នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ផង​ដែរ ហើយ​មហាជន​នៅ​រង​ចាំ​មើល​ថា​តើ អធិការ​ទើបតែ​ឡើង​កាន់​តំណែង​ថ្មីថ្មោង មិន​ទាន់​ដល់​១​ខែ​ស្រួលបួល​ផង​នោះ អាច​មាន​សមត្ថភាព​ក្នុង​ការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ ដែល​ព្រហើន​បា​.​ញ់​ទាំង​កណ្តាល​រាជធានី​ភ្នំពេញ បាន​ដែរ ឬទេ ? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ