ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់ហ្មង! កូរ៉េ​ខាងជើង​បា​.​ញ់​សាកល្បង​មី​ស៊ី​ល២​គ្រាប់​ចេញ​ពី​​រថភ្លើង

2 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង​បាន​ធ្វើការ​បា​.​ញ់​មី​ស៊ី​ល​ចំនួន២​គ្រាប់​ចេញពី​រថភ្លើង​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​នៅ​ថ្ងៃ​សៅរ៍​នេះ ​។ នេះ​ជា​ការ​បា​.​ញ់​សាកល្បង​អា​វុ​.​ធ​លើក​ទី៣​ហើយ​របស់​កូរ៉េ​ខាងជើង​ក្នុង​ខែមករា​នេះ ទោះបី​មានការ​ដាក់​ទណ្ឌកម្ម​ថ្មី​ពី​អា​មេ​រិ​ក ​។ យោធា​កូរ៉េ​ខាងត្បូង​និយាយ​ថា ខ្លួន​បានឃើញ​ការ​បា​.​ញ់​មី​ស៊ី​ល​ផ្លោង​ចំនួន២​ កាលពី​រសៀល​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។ ការ​បា​.​ញ់​នោះ​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពេល​ទីក្រុង​ព្យុ​ង​យ៉ាង…

ប្រទេស​កូរ៉េ​ខាងជើង​បាន​ធ្វើការ​បា​.​ញ់​មី​ស៊ី​ល​ចំនួន២​គ្រាប់​ចេញពី​រថភ្លើង​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​នៅ​ថ្ងៃ​សៅរ៍​នេះ ​។ នេះ​ជា​ការ​បា​.​ញ់​សាកល្បង​អា​វុ​.​ធ​លើក​ទី៣​ហើយ​របស់​កូរ៉េ​ខាងជើង​ក្នុង​ខែមករា​នេះ ទោះបី​មានការ​ដាក់​ទណ្ឌកម្ម​ថ្មី​ពី​អា​មេ​រិ​ក ​។

យោធា​កូរ៉េ​ខាងត្បូង​និយាយ​ថា ខ្លួន​បានឃើញ​ការ​បា​.​ញ់​មី​ស៊ី​ល​ផ្លោង​ចំនួន២​ កាលពី​រសៀល​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។ ការ​បា​.​ញ់​នោះ​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពេល​ទីក្រុង​ព្យុ​ង​យ៉ាង ចោទប្រកាន់​អា​មេ​រិ​ក​ពី​បទ​បង្ករឿង បន្ទាប់​ពី​មានការ​ដាក់​ទណ្ឌ កម្ម​ថ្មី​ពី​ប្រទេស​មហាអំណាច​នេះ​។

ការ​បា​.​ញ់​សាកល្បង​នេះ​របស់​កូរ៉េ​ខាងជើង​ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ពិនិត្យ និង​វិនិច្ឆ័យ​លើ​ជំនាញ​ក្នុង​ដំណើរ​សកម្មភាព​របស់​កងវរ សេនាធំ​ផ្លូវដែក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង KCNA​។

កូរ៉េ​ខាងជើង​បាន​ធ្វើការ​បា​.​ញ់​សាកល្បង​មី​ស៊ី​ល​ចេញពី​រថភ្លើង​ជា​លើក​ដំបូង​នៅ​ខែកញ្ញា ឆ្នាំ២០២១​។ ការ​បា​.​ញ់​សាកល្បង​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​បង្ហាញ​ពី​ភាព​បត់បែន​ខ្ពស់ និង​អត្រា​នៃ​ការ​វា​.​យ​ប្រហារ​គោលដៅ ​។

អគ្គសេនាធិការ​ចម្រុះ​របស់​កូរ៉េ​ខាងត្បូង​និយាយ​ថា ការ​បា​.​ញ់​មី​ស៊ី​ល​នោះ​ហោះ​ក្នុង​ចំណាយ ៤៣០​គីឡូម៉ែត្រ ក្នុង​រយៈកម្ពស់៣៦​គីឡូម៉ែត្រ​។

វា​គឺជា​ការ​បា​.​ញ់​សាកល្បង​លើក​ទី៣​ហើយ​របស់​ព្យុ​ង​យ៉ាង​ក្នុង​ខែ​នេះ បន្ទាប់​ពី​របប​ផ្តាច់​ការ​នេះ​បាន​ប្រកាស​ពី​ភាព​ជោគជ័យ​ក្នុង​ការ​បា​.​ញ់​សាកល្បង​មី​ស៊ី​ល​លឿន​ជាង​សំឡេង​នៅ​ថ្ងៃ​ទី ៥ និង​ទី១១ ខែមករា​។

អា​មេ​រិ​កបាន​ធ្វើការ​ឆ្លើយ​តប ដោយ​បាន​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​របប​ព្យុ​ង​យ៉ាង​នៅ​ស​ប្តា​ហ៍​នេះ ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក Antony Blinken និយាយ​ថា​ កូរ៉េ​ខាងជើង​ទំនងជា​ព្យាយាម​ទាក់ទាញ​ចំណាប់អារម្មណ៍​ជាមួយនឹង​ការ​បា​.​ញ់​សាកល្បង​មី​ស៊ី​ល​ជា​ច្រើន​៕

អត្ថបទសរសេរ ដោយ