ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្នបងប្អូន! ករណីនេះកើតមានច្រើនណាស់ មិនថា នៅភ្នំពេញ ឬនៅតាមបណ្តាខេត្តផ្សេងទេ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​វេលា​ម៉ោង​០២​និង​៥៦​នាទី​យប់ ឆ្លង​ចូល​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២២ មាន​ករណី​អំពើ​លួច​យក​អស់​ម៉ូតូ​ចំនួន ០២​គ្រឿង នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុង​ក្រុម​ទី​៧…

ខេត្តសៀមរាប ៖ នៅ​វេលា​ម៉ោង​០២​និង​៥៦​នាទី​យប់ ឆ្លង​ចូល​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២២ មាន​ករណី​អំពើ​លួច​យក​អស់​ម៉ូតូ​ចំនួន ០២​គ្រឿង នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុង​ក្រុម​ទី​៧ ភូមិ​ខ្នារ សង្កាត់​ជ្រាវ​ក្រុង ខេត្តសៀមរាប ។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០ ២២ កូនប្រុស​របស់​លោក ឈួ​យ រស្មី ឈ្មោះ រស្មី វិច្ឆិកា ភេទ​ប្រុស អាយុ​១៧ និង ឈ្មោះ សា​រ៉ា​ន់ ចំ​រ៉ុ​ង (​អ្នក​ស្នាក់​នៅ​ជាមួយ​គ្នា​) ភេទ​ប្រុស អាយុ​១៩​ឆ្នាំ បាន​ទុក​ម៉ូតូ​ចំនួន ០២​គ្រឿង នៅ​មុខ​ផ្ទះ ដោយ​ពុំ​បាន​ដក​សោរ​ចេញពី​ម៉ូតូ ឬ​ចាក់​សោក​ទេ ។

លុះដល់​ម៉ោង​ជិត​៣​និង​០០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២២ ម្ចាស់​ម៉ូតូ​ឈ្មោះ រស្មី វិច្ឆិកា បានឮ​សំឡេង​ទ្វាររបង​បើក គាត់​បាន​ស្ទុះ​ចេញ​ទៅ​ក្រៅ​មើល​ក៏​ឃើញ​ជនសង្ស័យ​ម្នាក់​ពាក់អាវ​ពណ៌​ស កំពុង​តែ​បើក​ម៉ូតូ​ចេញ ។

ប្រភព​បន្ត​ថា ម៉ូតូ​ដែល​ត្រូវ​ចោរលួច​យក​ទៅ​បាត់​ចំនួន​០២​គ្រឿង​ខាងលើ ១. ម៉ាក​ឌ្រី​ម​សង់ ពណ៌​ខ្មៅ ស៊េរី 2019 លេខ​តួ និង​លេខ​ម៉ាស៊ីន 5362086 ផ្លា​ក​លេខ សៀមរាប 1AE -3905 ម្ចាស់​ឈ្មោះ សា​រ៉ា​ន់ ចំ​រ៉ុ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មានមុខរ​បរជា​និស្សិត​បរិញ្ញាបត្រ​ឆ្នាំ​ទី​២ ។ ២. ម៉ាក​ឌ្រី​ម​សង់ ពណ៌​ខ្មៅ​ស៊េរី 2022 លេខ​តួ និង​លេខ​ម៉ាស៊ីន 6116188 ផ្លា​ក​លេខ សៀមរាប 1AL -8427 ម្ចាស់​ឈ្មោះ ឈុ​យ រស្មី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែ មុខរបរ​លក់ដូរ ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ដុត​ដៃ ដុត​ជើង​ស្វែងរក​តាម​ចាប់​ជន សង្ស័យ​ខាងលើ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ