ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សត្វ​កម្រ​ជា​ច្រើន​ប្រភេទ​ត្រូវ​​ថត​បាន​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​នៅ​ក្នុង​តំបន់​ការពារ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​បាន​បង្ហាញ​សត្វ​កម្រ​ជា​ច្រើន​ប្រភេទ​ត្រូវ​បាន​ថត​បាន​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ បាត់ដំបង និង​កោះកុង ។ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២២ នេះ​បាន​បង្ហាញ​ពី​ទិន្នន័យ​នៃ​វត្តមាន​សត្វព្រៃ​ជា​ច្រើន​ប្រភេទ…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​បាន​បង្ហាញ​សត្វ​កម្រ​ជា​ច្រើន​ប្រភេទ​ត្រូវ​បាន​ថត​បាន​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ បាត់ដំបង និង​កោះកុង ។
ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២២ នេះ​បាន​បង្ហាញ​ពី​ទិន្នន័យ​នៃ​វត្តមាន​សត្វព្រៃ​ជា​ច្រើន​ប្រភេទ នៅ​ក្នុង​តំបន់ការពារធម្មជាតិ​របស់​ប្រទេស​កម្ពុជា ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ បាត់ដំបង និង​ខេត្តកោះកុង ។

Picture

មន្ត្រីជាន់ខ្ពស់ ក្រសួងបរិស្ថាន​បាន​ថ្លែង​ឱ្យ​ដឹង​ថា ប្រភេទ​ជិត​ផុត​ពូជ ប្រភេទ​ទទួល​រងគ្រោះថ្នាក់ ប្រភេទ​ទទួល​គំរាមកំហែង​ចំនួន ១០​ប្រភេទ​ត្រូវ​បាន​កត់សម្គាល់​តាម​រយៈ​ទិន្នន័យ​ប្រមូល​បាន​ពី​រូបថត​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ដែល​មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន បាន​អនុវត្ត​សិក្សា​ក្រោម​ការ​គាំទ្រ​ពី​គម្រោង និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុជា​នៃ​ក្រសួងបរិស្ថាន ។

Picture

យោង​តាម​លទ្ធផល​នៃ​ការ​សិក្សា​របស់​គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុជា​នៃ​ក្រសួងបរិស្ថាន​រយៈពេល​២.៥ ខែ​ពី​ចុង ខែតុលា ឆ្នាំ​២០២១ ដល់​ដើម​ខែមករា ឆ្នាំ​២០២២​នេះ ក្រសួងបរិស្ថាន​បាន​រក​ឃើញ​វត្តមាន​ប្រភេទ​សត្វព្រៃ​មាន​ដោយ​កម្រ​ប្រភេទ​ជិត​ផុត​ពូជ ប្រភេទ​ទទួល​រងគ្រោះថ្នាក់ ប្រភេទ​ទទួល​គំរាមកំហែង​ចំនួន ១០​ប្រភេទ រួម​មាន ៖ ដំរី​អាស៊ី ខ្ទីង ប្រើស​ស្បូវ កែះ ខ្លាឃ្មុំ​តូច ខ្លាឃ្មុំ​ធំ ឆ្កែព្រៃ ជ្រូកពោន ឬ​ជ្រូកព្រុល សំពោច​ក​លឿង និង​ស្វា​ត្រោស និង​ប្រភេទ​ថនិកសត្វ បក្សី​មួយ​ចំនួន​ទៀត​មាន​វត្តមាន នៅ​ក្នុង​តំបន់ការពារធម្មជាតិ នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង​ខេត្តកោះកុង​។

Picture

ក្រសួងបរិស្ថាន សូម​ថ្លែង​អរគុណ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​ជំនាញ មន្ទីរ​បរិស្ថាន មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​សហគមន៍​មូលដ្ឋាន​នៃ​ខេត្តពោធិ៍សាត់ បាត់ដំបង និង​ខេត្តកោះកុង គាំទ្រ​ដោយ​គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុជា​នៃ​ក្រសួង​បរិ​ស្ថា​សម្រួល​ក្រោម​ហិរញ្ញប្បទាន​ពី​ធនាគារពិភពលោក​។
មន្ត្រី​ដដែល​បាន​ថ្លែង​ថា ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​នេះ ក្រុម​មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន​បាន​ដាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ចំនួន ៤៩​ទីតាំង ដែល​ក្នុង​នោះ​ក្នុង​ដែនជម្រកសត្វព្រៃ​នៅ​ខេត្តពោធិ៍សាត់​ចំនួន ២៣ គ្រឿង ខេត្តបាត់ដំបង​ចំនួន​១៦ គ្រឿង និង​ខេត្តកោះកុង​ចំនួន​១០​គ្រឿង ក្នុង​គោលបំណង​ដើម្បី ១) បង្កើន​ចំណេះដឹង​ពី​វិធីសាស្ត្រ​សិក្សា និង​ប្រមូល​ទិន្នន័យ​ជីវៈចម្រុះ ២) ស្វែងរក​វត្តមាន និង​អវត្តមាន​ប្រភេទ​សត្វ​មាន​ដោយ​កម្រ​ជិត​ផុត​ពូជ ទទួល​រងគ្រោះថ្នាក់ និង​គំរាមកំហែង ៣)​វាយតម្លៃ​ស្ថានភាព និង​របាយ​សត្វព្រៃ​សំខាន់​ៗ​។

Picture

គួរ​បញ្ជាក់​ថា វា​គឺជា​លើក​ទី​២ ហើយ​ក្នុង​ក្រប​ខណ្ឌ​នៃ​គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុជា មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន បាន​ប្រមូល​ទិន្នន័យ​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ទទួល​បាន​រូបភាព និង​វិ​ដេ​អូ​សត្វព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ​។

Picture

ការ​ប្រមូល​ទិន្នន័យ​លើក​ទី​១ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា ដល់​ថ្ងៃ​ទី ០៤ ខែមិថុនា ឆ្នាំ​២០២១ នៅ​ដែនជម្រកសត្វព្រៃ​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺ បន្ទាប់​ពី​បាន​ដាក់​ជា​ច្រើន​ខែ​រួច​មក ។ រូបភាព​សត្វព្រៃ​ជិត​ផុត​ពូជ​រង​ការ​គំរាមកំហែង និង​មាន​ដោយ​កម្រ​មួយ​ចំនួន ដូច​ជា​សត្វ​ដំរី​អាស៊ី ខ្លា​ពពក ខ្លាំ​ឃ្មុំ​តូច ខ្ទីង ប្រើស​ដែល​ថត​បាន​ភាគច្រើន​ដើរ​ជា​ហ្វូង និង​មានកូន​តូច​ៗ​ជា​ច្រើន ពិសេស​សត្វ​ដំរីព្រៃ​ក្នុង​មួយ​ហ្វូង​មានកូន​តូច ដំរី​ជំទង់ និង​ពេញវ័យ​ក្នុង​មួយ​ក្រុម​ៗ​មាន​ដំរីព្រៃ​ចន្លោះ​ពី​១០ ទៅ​២០​ក្បាល ៕