ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេ​ជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភផ្ទះ និងផ្តល់អំណោយ​ជូនគ្រួសារ​អតីតយុទ្ធជន ​នៅក្នុងស្រុកព្រៃនប់

4 ខែ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល…

ខេត្តព្រះសីហនុ៖ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះ ចំនួន ០៨ខ្នង រួមទាំងនាំយក​​អំណោយសម្តេចតេ​ជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយត្រី នូវ សំអុល ប្រធានសមាគមអតីតយុទ្ធជនខេត្ត និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តព្រះសីហនុ បានរាយការណ៍​​ថា ការសាងសង់ និងប្រគល់ផ្ទះ ចំនួន ០៨ខ្នង ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ ក្នុងស្រុកព្រៃនប់ មានរាយនាម ដូចខាងក្រោម៖ ១. ម៉ាត់ រ៉េម នៅភូមិទួលទទឹង២ ឃុំទួលទទឹង ២. សាំ ម៉ូ ភូមិអូរត្រាវ ឃុំអណ្តូងថ្ម ៣. នាក់ ចន្ថា ភូមិសំរុងក្រោម ឃុំសំរុង ៤. បា្រក់ ធារី ភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ៥. ង៉ែត សារិន ភូមិចំការកៅស៊ូ ឃុំជើងគោ ៦. ប៉ែន ឌុល ភូមិចំការកៅស៊ូ ឃុំជើងគោ ៧. នួន សឿប ភូមិបឹងរាំង ឃុំសាមគ្គី និង​៨. សូ យិន ភូមិតាអោងធំ ឃុំសាមគ្គី។

 ជាមួយគ្នានេះ ឯកឧត្ដមអភិបាលខេត្ត គួច ចំរើន ក៏បានសំណេះសំណាល និងនាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន ចំនួន ១៥គ្រួសារនៅ​ក្នុងស្រុកព្រៃនប់ផងដែរ។

ឯកឧត្ដម គួច ចំរើន បានគូសបញ្ជាក់ថា ប្រទេសជាតិ មានសន្តិភាព ពិតជាបានមកដោយសារការចូលរួមលះបង់យ៉ាងធំធេងរបស់អតីតយុទ្ធជន ហើយក៏បានបន្សល់ទុកនូវជន​ពិការភាព របួសស្នាម និងការបាត់​បង់អាយុជីវិត ជាដើម។

ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានសមាគមនអតីតយុទ្ធជនកន្ពុជា បានខិតខំដោះស្រាយជូនអតីតយុទ្ធជនឱ្យមានផ្ទះស្នាក់នៅសមរម្យ។ ​ចំពោះអតីតយុទ្ធជនរបស់យើង ដែលមិនមានផ្ទះ តែមានដី គឺ​ក្រុមការងារ បាន និងកំពុងសាងសង់​ផ្ទះជូន ទោះបីការបែងចែកជូនអតីតយុទ្ធជនរបស់យើង មិនទាន់បានរលូន ក៏ប៉ុន្តែគ្រួសារអត់ដី អត់ផ្ទះ ក៏ក្រុមការងារ កំពុងដោះស្រាយ បែងចែកជូនបងប្អូនជាបន្តបន្ទាប់។

ឯកឧត្តម​អភិបាល បន្តថា មកដល់ពេលនេះ យើងបានសាងសង់ផ្ទះបានចំនួន ១១ខ្នង ប្រគល់ជូនអតីតយុទ្ធ​ជនរបស់យើង ដើម្បីឱ្យបងប្អូន មានមានជម្រកស្នាក់នៅសមរម្យ និងជាកិច្ចតបស្នងសងគុណចំពោះការលះបង់យ៉ាងធំធេង ដែលអតីតយុទ្ធជនរបស់យើង បានលះបង់ចំពោះជាតិមាតុភូមិ។

ឯកឧត្តម គួច ចំរើន បន្តថា អតីតយុទ្ធជនកម្ពុជា ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពី​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះអតីតយុទ្ធជន ដែលបានចូលរួមរំដោះប្រទេសជាតិ ទប់ស្កាត់ការវិលត្រឡប់របប ប៉ុល ពត ដែលបានពលីជីវិត ពិការ និងរងរបួស ក្នុងបុព្វហេតុជាតិ ដើម្បីទទួលបានសន្តិភាពពេញលេញលើផ្ទៃប្រទេស។

ឯកឧត្តមអភិបាលខេត្ត ក៏បាន​ណែនាំដល់អតីតយុទ្ធជនទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជា សុខភាពក្នុងក្រុមគ្រួសារ ដោយត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីបង្ការខ្លួនពីជំងឺកូវីដ-១៩។ ទន្ទឹមនេះ ប្រសិនបើក្រុមគ្រួសារ មិនទាន់បានទទួលវ៉ាក់សាំង សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំង ឱ្យបានគ្រប់គ្នា ដើម្បីបង្កើនភាពស៊ាំ។ ប្រសិនបើឆ្លងកូវីដ ក៏មិនមានភាពធ្ងន់ធ្ងរ និងប៉ះពាល់ដល់អាយុជីវិតឡើយ។

សូមជម្រាបជូនថា គ្រួសារអតីតយុទ្ធជន ទទួលបានផ្ទះចំនួន ០៨ខ្នង និងសម្ភារៈ​មួយចំនួន មានដូចជា

 កន្ទេល១ ភួយ១ ខ្នើយ១ មុង១ ចង្ក្រានហ្គាស១ កំប៉ុងហ្គាស២ ឆ្នាំងបាយឆ្នាំងសម្ល២ ចានបាយ៦ ចានសម្ល២ ស្លាបព្រា៦ អង្ករ ៥០គីឡូ មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ប៊ីចេង ២កញ្ចប់ ប្រេងឆា ១ដប អំបិល ២កញ្ចប់ ទឹកបរិសុទ្ធ ២កេស ទឹកក្រូច ២កេស ម៉ាស់ ២ប្រអប់ អាវ រងា២ និងថវិកាចំនួន ៥០០ ០០០រៀល។

ចំពោះគ្រួសារអតីតយុទ្ធជន ចំនួន ១៥គ្រួសារ​ផ្សេងទៀត ឯកឧត្ដមអភិបាលខេត្ត ក៏នាំយកអំណោយរបស់សម្តេចតេជោ ប្រគល់ជូន ដោយ​ក្នុងមួយគ្រួសារ ទទួលបានអង្ករ ១បាវ មី១កេស ត្រីខ១យួរ ម៉ាស ២ប្រអប់ អាវរងា២ ទឹកក្រូច ២កេស ទឹកបរិសុទ្ធ ១កេស និងថវិកាចំនួន ២០០០០០រៀល និងឧបត្តម្ភស្ត្រីមានផ្ទៃពោះចំនួន ២នាក់ ក្នុងម្នាក់ៗ ថវិកា ២០០០០០រៀល ពលរដ្ឋជរាពិការ ម្នាក់ ថវិកា ១០០០០០រៀល និងប្រជាពលរដ្ឋ ដែលបានចូលរួមពិធីប្រគល់ផ្ទះចំនួន ៤៥នាក់ ក្នុងម្នាក់ៗ ថវិកា ២០០០០រៀល៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture